សារអេឡិចត្រូនិច
សាលា​រាជធានីភ្នំពេញ និង​ទីក្រុង​ឃ្លេវឺលែន​ ដ៏​រដ្ឋ​ថេណេ​ស៊ី​​សហ​រដ្ឋ​អាមេរិក ​ចុះ​​ហត្ថ​លេខា​ចង​សម្ព័ន្ធ​មេត្រី​ភាព​


រាជធានីភ្នំពេញ ៖ ​តាម​រយៈ​​អង្គ​ការ People For Care and Learning (PCL) ទីក្រុង​ឃ្លេវឺលែន​ដ៍ (Cleveland) រដ្ឋ​ថេណេស៊ី (Tennessee) ​សហរដ្ឋអាមេរិក​​ ដែល​មាន​​សាខា​​នៅរាជធានីភ្នំពេញ បាន​ផ្តល់​អំណោយ​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ដល់​សាលា​រាជ​ធានីភ្នំពេញ ចាប់តាំង​ពី​ឆ្នាំ​​២០០៩ មក។

​ឆ្លងតាម​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ដ៏​ល្អ​​រវាង​រាជធានីភ្នំពេញ និង​ទីក្រុង CleveLand នាព្រឹកថ្ងៃទី​១១ មីនា ២០១៣ ​ទីក្រុង​ទាំង​២​បាន​សម្រេច​ចុះ​ហត្ថ​​លេខា​ចង​សម្ព័ន្ធ​ភាព​នឹង​គ្នា ដើម្បី​បន្តពង្រឹង​កិច្ច​សហ​ប្រតិបត្តិ​ការ​ឱ្យ​បាន​កាន់​តែ​ប្រសើរ​ឡើងទៀត ។ ​ពិធីចុះ​ហត្ថ​លេខា​នេះ​បាន​ធ្វើ​ឡើង​នៅ​សាលា​រាជ​ធានី​ភ្នំពេញ ដែល​សាលា​រាជ​ធានី​ភ្នំពេញ តំណាង​ដោយ​លោក​កែប ​ជុតិមា  អភិ​បាល​​រាជ​ធានីភ្នំពេញ ចំណែក​​ទីក្រុង​ឃ្លេវឺលែន​ដ៍ រដ្ឋ​ថេណេស៊ី សហរដ្ឋ​អាមេ​រិក​តំណាង​ដោយ​លោក William Earl Estes តំណាង​ឱ្យ​លោក Tom Rowland អភិ​បាល​ក្រុង Cleveland ដោយ​មាន​ការ​ចូលរួម​ពី​មន្ត្រី​រាជការ​ក្រោម​ឱវាទ​សាលា​រាជធានីភ្នំពេញ និងគណៈ​ប្រតិភូ​ទីក្រុង​ឃ្លេវឺលែនដ៍ ជាច្រើន​រូប​ទៀត ៕