សារអេឡិចត្រូនិច
លោក​ខេមរៈ សិរីមន្ត ​នឹង​ធ្វើ​សន្និ​សីទ ​កាសែតពាក់​ព័ន្ធ​ករណី​គ្រោះថ្នាក់ ​ចរា​ចរណ៍​ នៅថ្ងៃទី​១៤ មីនា ​


រាជធានីភ្នំពេញ ៖ ​តារា​ចម្រៀង​ល្បី​ប្រចាំ​ផលិត​កម្ម​សាន់ដេ លោក​​ខេមរៈ សិរីមន្ត ​នឹង​ធ្វើ​សន្និ​សីទ​កាសែត​ពាក់​ព័ន្ធ​គ្រោះថ្នាក់​ចរា​ចរណ៍​ដ៏រន្ធត់​​មួយ​ ដែល​បាន​កើតឡើង​កាល​ពី​យប់​ថ្ងៃទី​​៧ មីនា បណ្តាល​ឱ្យ​មាន​មនុស្ស​ស្លាប់-របួស​​នោះ និង​ពាក្យ​ចចាមអារ៉ាម​​ពាក់​ព័ន្ធ​នឹង​ការ​រង​របួស​​របស់​លោក ។ ​នេះ​បើ​តាម​ការ​អះអាង​ពី​លោក​ខេមរៈ ភារុណ ​បង​ប្រុស​តារា​ចម្រៀង​ខេមរៈ សិរីមន្ត ប្រាប់​កោះ​សន្តិ​ភាព​កាល​ពីថ្ងៃទី​១១ មីនា ​។

សន្និសីទ​កាសែត​នេះ​នឹងធ្វើឡើង​នៅថ្ងៃទី​១៤ មីនា ២០១៣​ វេលា​ម៉ោង​​៩​ព្រឹក​ នៅផលិត​កម្ម​សាន់ដេ ៕