សារអេឡិចត្រូនិច
ក្មេង​ស្លាប់​ពីរ​នាក់ និង​ពីរ​នាក់ ​ត្រូវ​បាន​ជួយ​សង្គ្រោះ​ទាន់​ពេល ​ដោយសារ​ពុល​ពង​គីង្គក់​


ពោធិសាត់: ក្មេង​២​នាក់​ស្លាប់ និង​ពីរ​នាក់​ទៀត​មាន​សំណាង​ត្រូវបាន​ជួយសង្គ្រោះ​ទាន់​ពេល បន្ទាប់ពី​ពួកគេ​នាំគ្នា​យក​សត្វ​គីង្គក់​ទៅ​ស្ងោរ​ហូប​ហើយ​ពុល​ពង​របស់​វា​។​ក្មេងៗ​ទាំងនេះ​មាន​អាយុ​ចន្លោះ​ពី​៦​ឆ្នាំទៅ​៨​ឆ្នាំ រស់នៅ​ភូមិ​កៀន​ជង្រុក ឃុំ​អូរ​សោ​ប ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់​។​

​កាលពី​ម៉ោង​ជាង​២​រសៀល​ថ្ងៃ​ទី​១១​មីនា​២០១៣ ក្មេងៗ​ខាងលើ​ចាប់​បាន​សត្វ​គីង្គក់​ដែល​មាន​ពង​ក៏​យក​វា​ទៅ​ស្ងោរ​ក្នុង​កំប៉ុង​ទឹកដោះគោ​រួច​នាំគ្នា​ហូប​បណ្តាលឲ្យ​ពុល​មួយ​រំពេច ធ្វើឲ្យ​ស្លាប់​ពីរ​នាក់ តែ​ពីរ​នាក់​ដែល​ពុល​តិច ​បាន​ត្រូវ​ជួយ សង្គ្រោះ​ទាន់​ពេលវេលា​។​

​ជារឿយៗ​មាន​ព័ត៌មាន​អំពី​ការពុល​ពង​សត្វ​គីង្គក់​បាន​ត្រូវ​ផ្សព្វផ្សាយ ប៉ុន្តែ​ហេតុការណ៍​ដ៏​អាក្រក់​នៅតែ​កើត​មាន​ដដែល បានន័យថា​ព័ត៌មាន​បែបនេះ​ពុំ​បាន​ជ្រួតជ្រាប​ទូលំទូលាយ​នៅឡើយ​ទេ ហេតុនេះ​គប្បី​មាន​ការអប់រំ​ ហាមឃាត់​កុំឲ្យ​មាន​ការទទួលទា​ន​បែប​នេះ​ទៀត ជាពិសេស​សម្រាប់​អ្នក​នៅ​ជនបទ​៕​