សារអេឡិចត្រូនិច
រី អែនណា ខាន​សម្តែង​​តន្ត្រី​ ទេស​ចរ​ណ៍​ពិភព​លោក​​ព្រោះ​រលាកបំពង់ក


តារាចម្រៀងសំបុរខ្មៅស្រអែម​រូបស្រស់​វ័យ​២៥ឆ្នាំ​ រីអែនណា បានខកខាន​ការ​សម្តែង​​​ក្នុង​កម្ម​វិធី​ប្រគំ​តន្ត្រី​ទេសចរណ៍​ពិភពលោក​ ​កាល​ពី​រាត្រី​ថ្ងៃ​​ទី​១៧ មីនា នៅ​ទីក្រុង​ប៊ូសស្តុន​​ដោយ​សារ​មាន​​​ជំងឺរលាកបំពង់ក​ ។  បើ​តាម​ការ​ឲ្យ​ដឹង​ពី​អ្នក​រៀប​ចំ​ការ​ប្រគំ​តន្ត្រី​ថា​ វាជាការ​ស្តោកស្តាយ​ដែលការ​ត្រៀម​រៀប​ចំ​ការ​​សម្តែង​របស់​នាង​ត្រូវ​​លុប​ចោល​ជា​បន្ត​បន្ទាប់ ហើយ​នាង​​បាន​ធ្វើ​កិច្ច​សន្យា​ព្យាបាល​​រោគ​បំពង់​ក​នេះ រួម​ទាំង​មាន​ការ​ហាម​ប្រាម​ពី​លោក​​គ្រូ​ពេទ្យ​មិន​ឲ្យ​ឡើង​សម្តែង​​​នៅ​រាត្រី​នោះ​​​​។

​រីអែនណា បានបង្ហាញអារម្មណ៍ ​​និង​សុំ​ទោស​​ចំពោះ​ការ​ខក​ខាន​សម្តែង​តាម​រយៈ​ប្រព័ន្ធ​បណ្តា​ញ​សង្គម​​ទ្វី​ធ័រ​ថា​ «​នេះ​ជា​រឿង​លំបាក​បំផុត​​សម្រាប់​ខ្ញុំ​ចំពោះ​បញ្ហា​ដែល​​កើតឡើងនេះ។ ខ្ញុំពិតជាទន្ទឹងរង់​ចំាការឡើង​សម្តែង​របស់​ខ្ញុំ​នៅ​ថ្ងៃ​នោះណាស់ ហើយអារម្ម​ណ៍​ខ្ញុំ​ក៏​មិន​សុខ​ស្រួល​ដែរ​នៅ​ពេលធ្វើឲ្យប្រិយមិត្ត​​ខក​ចិត្ត​» ។​ នាង​បាន​សរសេរ​​ទៀតថា ​«​ខ្ញុំ​ស្អប់​មនុស្ស​ដែល​ធ្វើ​ឲ្យ​គេ​ខក​បំណង​ណាស់ ហើយ​ខ្ញុំ​ក៏​មិន​ដែល​ធ្វើ​ឲ្យ​អ្នក​ណា​ខក​ចិត្ត​​ដែរ!​​ ដូច្នេះនៅពេលនេះ​ខ្ញុំ​ពិត​មាន​​អារម្មណ៍​​​​​ខ្មាស​អៀនណាស់អំពី​បញ្ហានេះ​»​ ។

​តន្រ្តីទេសចរណ៍​ពិ​ភព​​លោក​ដែល​តារា​ចម្រៀង រីអែនណា​ ​ខកខាន​គឺថ្ងៃ​ទី​៨​ខែ​មីនា នៅ​ប៊ូស​តុន​ ក្រុងញ៉ូវ​យ៉ក ហើយ​ការ​សម្តែង​​ខក​ខាន​បន្ត​ទៀត​គឺនៅថ្ងៃទី​១២ខែមីនា​ នៅ​បាល​ធីម័រ ៕