សារអេឡិចត្រូនិច
ភេសជ្ជ​ទឹកនោមគោ​


នាយកដ្ឋាន​ការពារ​សត្វ​គោ​(RSS)​របស់​ឥណ្ឌា បាន​​ពិនិត្យ​និង​ពិសោធ​មើល​ភេសជ្ជ​មួយ​ប្រភេទ​ដែល​ផលិត​ចេញពី​ទឹកនោមគោ​។​ ភេសជ្ជ​ទឹកនោមគោ​ដែល​ហៅថា ​“gau jal”​ នេះ អាច​រក​ទិញ​បាន​នៅ​ដំណាច់​ឆ្នាំកន្លងមក។  លោក Om Prakash ប្រធាន​នាយកដ្ឋាន​ការពារ​សត្វ​គោ​នេះ បាន​និយាយថា ភេសជ្ជ​នេះ​មាន​រសជាតិ​ឆ្ងាញ់​។​

យោងតាម​នាយកដ្ឋាន​ការពារ​សត្វ​គោ​(RSS)​នេះ បាន​ឲ្យ​ដឹងថា ភេសជ្ជ​ទឹកនោមគោ​នេះ អាច​យកទៅ​ប្រើប្រាស់​ដើម្បី​ព្យាបាល​ជំងឺ​ផ្សេងៗ​​ដូច​ជំងឺថ្លើម និង​ជំងឺមហារីក​ជាដើម​។ លោក Om Prakash បាន​និយាយថា ​“​ភេសជ្ជ​នេះ ​មាន តម្លៃ​ថោក​ហើយ​ល្អ​សម្រាប់​សុខភាព​របស់​មនុ​ស្សទូ​ទៅ​ផងដែរ​”​៕