សារអេឡិចត្រូនិច
ចូល​ប្លន់​ដល់​ក្នុង​ផ្ទះ ​ចាប់ម្ចាស់​ផ្ទះ​ចង​ហើយ​រំលោភ​ថត​វីដេអូ


រាជធានីភ្នំពេញ ៖ ស្ត្រី​ម្នាក់​ត្រូវ​​ចោរ​២​នាក់​ជិះ​ម៉ូតូ​​មួយ​គ្រឿង​​ចូលធ្វើ​សកម្ម​ភាព​ប្លន់​​​ដល់​ក្នុង​ផ្ទះ ​ដោយ​យក​កាំបិត​ភ្ជង់​​​បំពង់.ក​ ​ចង​ដៃ​ចង​ជើង​ ហើយ​​រំលោភ​​សេព​សន្ថវៈ​​​ថត​វីដេអូ​ទៀត ។ ហេតុការណ៍​នេះ​​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើលវេលាម៉ោង​១១​ព្រឹក​​ថ្ងៃទី ១៣ មីនា ២០១៣ នៅ​ចំណុច​ផ្ទះ​លេខ​​៤៣៨E ផ្លូវលេខ​២០B ​ភូមិ​ស្លែង​រលើង សង្កាត់​ទឹកថ្លា។

ស្ត្រីរងគ្រោះ​​ត្រូវបានគេ​ស្គាល់​ឈ្មោះ​ម៉ៅ សម្ផស្ស អាយុ​២៤​ឆ្នាំ ​មាន​ប្តី​ជាជន​ជាតិ​កូរ៉េ ។ ក្នុងហេតុការណ៍​​នេះចោរ​បាន​ប្រមូល​យក​ខ្សែ.ក​មួយ​ខ្សែ​​ ចិញ្ចៀន​១​វង់ និង​ទូរស័ព្ទ​ដៃ១គ្រឿង រួច​គេច​ខ្លួន​បាត់​ស្រមោល​ ៕