សារអេឡិចត្រូនិច
តារាសម្តែងកូរ៉េ​ គីម តែហ៊ី ៖ បេះដូងរបស់ខ្ញុំផ្ញើ​ជាមួយ រ៉េន​ ជានិច្ច


តារាសម្តែង និងតារា​បង្ហាញ​ម៉ូដ​​​មាន​សម្រស់​ស្រស់​ស្អាត​ដាច់​គេ​ក្នុង​ប្រទេស​កូរ៉េខាង​​ត្បូង នាង​​គីម តែហ៊ី ​បានសារ ភាព​ជា​ផ្លូវ​ការ​ថា នាង​ពិត​ជា​មាន​​​សម្ព័ន្ធ​ស្នេហា​ជាមួយ​តារា​ចម្រៀង​រូប​ស្រស់​សង្ហា​ និង​ជា​​ស៊ុប​ភើ​ស្តារ​​ លោក​រ៉េន​ ដែល​ឥឡូវ​កំពុង​ជាប់​កាតព្វ​កិច្ច​ចូល​បម្រើ​​កង​​ទ័ព ។ ​រឿង​ស្នេហា​​របស់​ពួក​គេ​​លេច​ធ្លាយ​​តាំង​ពី​ដើម​ខែ​​​មករា​មក​ម្ល៉េះ ។

តារារូបឆោម​ស្រស់​ស្អាត​នោះ​​និយាយ​​ដំណើរ​រឿង​​​ស្នេហា​ជាមួយ​រ៉េន​ថា​ «​យើង​បាន​ចាប់​ផ្តើម​ណាត់​ជួប​គ្នា និង​ដើម្បី​រៀន​ស្គាល់​អំពី​គ្នា​ទៅវិញ​ទៅ​មក ហើយ​មក​ដល់​​ពេលនេះ​​​ គឺគ្មាន​អ្វី​ប្រែ​ប្រួល​​ឡើយ» ។​ ​នាងគីម តែហ៊ីបាន​សម្តែង​អារម្មណ៍ខា្វយ​ខ្វល់​អំពី​រឿង​ដែលបាន​​លេច​ឮ​ខ្ចរ​ខ្ចាយ ខណៈ​ពេល​​នាង​កំពុង​ថត​ខ្សែ​ភាព​យន្ត​​មិន​ទាន់​ចប់​នៅ​ឡើយ​ ប៉ុន្តែ​ ​​ស៊ុប​ភើ​ស្តារ រ៉េន ​​ប្រាប់​នាង​ថា វា​មិន​មែន​ងាយ​ស្រួល​ទេ​​ក្នុង​​ការលាក់​បាំង​រឿង​រ៉ាវ​ពី​​មហា​ជន​នោះ ។ នៅដើម្បី ឆ្នាំនេះមានការ​បង្ហើប​ឲ្យ​ដឹង​ថា តារា​ចម្រៀង​​ រ៉េន ជិត​បញ្ចប់​បំពេញ​កាតព្វកិច្ច​ជា​យោធា​ដើម្បី​វិល​មក​ជួប​ជាមួយ​នាង​គីម​​វិញ​ហើយ ៕