សារអេឡិចត្រូនិច
សំ​បុត្រ​ចូល​ទស្ស​នា ​ការ​សម្ដែង​បទ​ថ្មី​របស់​ Psy លក់​ដាច់​លំ​ដាប់​ថ្នាក់​លេខ​មួយ​​


ក្រោយ​ពី​ Psy ម្ចាស់​បទ​ហ្គាំង​ណាំ​ស្ដាយ​ប្រ​កាស​ឱ្យ​អ្នក​គាំ​ទ្រ​ខ្លួន​ទាំង​ក្នុង​ និង​ក្រៅ​ប្រ​ទេស​ដឹង​ពី ​ព្រឹត្ដិ​ការណ៍​ប្រ​គំ​តន្ដ្រី​ទោល​ “Happening” ​ដែល​នឹង​យក​បទ​ថ្មី​ បន្ទាប់​ពី​បទ​ហ្គាំ​ង​ណាំ​ស្ដាយ​ទៅ​សម្ដែង​នៅ​ថ្ងៃ​ទី​១​៣​ មេ​សា​ ក្នុង​ទី​ក្រុង​សេ​អ៊ូល​ កាល​ពី​ដើម​ខែ​មី​នា​នេះ​មក​ ឥ​ឡូវ​សំ​បុត្រ​ដាក់​លក់​សម្រាប់​ចូល​ទស្ស​នា​តាំង​ពី​ថ្ងៃ​ទី​១​១​ មក​កំ​ពុង​ឈរ​នៅ​លំ​ដាប់​ទី​១​ គឺ​លក់​ដាច់​ជាង​គេ​បំ​ផុត​។​

គិត​មក​ដល់​ពេល​នេះ​ សំ​បុត្រ​លក់​ដាច់​ស្មើ​នឹង​៧​៤​,​៩% ​នៃ​សំ​បុត្រ​ទាំង​អស់​ ។​ Psy កំ​ពុង​មាន​ការ​ចាប់​អា​រម្មណ៍​កាន់​តែ​ខ្លាំង​ឡើង​ ចំ​ពោះ​ការ​សម្ដែង​បទ​ថ្មី​នៅ​ក្នុង​ព្រឹត្ត​ការណ៍​ប្រ​គំ​តន្ដ្រី​ដែល​នឹង​មាន​ការ​ផ្សាយ​ផ្ទាល់​តាម​ប្រព័ន្ធ​ Youtube ផង​ដែរ​ ។​