សារអេឡិចត្រូនិច
ស្រឡាំងកាំងនឹងឈុតសម្តែងស្លៀកប៊ីគីនី លើយន្តហោះ


​នេះ​គឺជា​ព្រឹត្តិការណ៍​ដ៏​កម្រ ឬ​ស្ទើរតែ​គ្មាន ក្នុង​ជើងហោះហើរ​ទាំងឡាយ​រប​ស់​ក្រុមហ៊ុន​អាកាសចរណ៍​វៀតណាម ។ ប៉ុន្តែ​ថ្មីៗ​នេះ បេ​ក្ខ​នារី​វ័យ​ជំទង់ ដែល​ចូលរួម ក្នុង​ការប្រឡង​បវរកញ្ញា​មួយ បាន​បង្ក​ឲ្យ​មាន​ភាព​ស្លុត​អារម្មណ៍ ចំពោះ​ការសម្តែង​ឈុត​ប៊ី​គី​នី លើ​យន្តហោះ ដែល​កំពុង​ហោះហើរ​ផ្លូវ​ញ៉​ត្រាង ក្រុង​ហូជីមិញ ។​

ឆាក​សម្តែង​ដ៏ "​ព្រហើន​"​នេះ អ្នកខ្លះ​លើកឡើងថា យន្តហោះ​គឺជា​មធ្យោបាយ​ធ្វើដំណើរ ទាមទារ​ការស្ងៀមស្ងាត់ ប៉ុន្តែ​ពួកនាងៗ​ទាំងនេះ​ពុំ​ត្រឹម​បង្ហាញ "​សាច់​" ប៉ុណ្ណោះ​ទេ ថែមទាំង​លោត​រាំ​ទៀតផង ។

មនុស្ស​មួយចំនួន​ថ្កោលទោស​ថា នៅលើ​យន្តហោះ មាន​មនុស្ស​ចាស់ និង​ក្មេងៗ​ព្រមទាំង​ភ្ញៀវ​បរទេស ហេតុនេះ​ពុំគួរ​ឲ្យ​មានរឿង បែបនេះ​កើតឡើង​ទេ ។​

​អ្នកខ្លះ​លើកឡើងថា ប្រសិនបើជា​ការផ្សាយពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន​អាកាសចរណ៍ នោះ​វា​ពិតជា​ទទួលបាន​ផល "​អាក្រក់​" ព្រោះ​ទង្វើរ​បែបនេះ​ជាការ​មិន​គោរព​ចំពោះ​អតិថិជន​ខ្លួន​ទៅវិញ​ទេ ៕