សារអេឡិចត្រូនិច
ឱក សុគន្ធកញ្ញា ​និង​លោក​ព្រាប​ សុវត្ថិ​​ធ្វើ​ឱ្យ​កក្រើកឆាក​តន្ត្រីនៅ​សៀម​រាប


ខេត្ត​សៀម​រាប​ ៖ ​ក្រោម​អាកាស​ធាតុ​​ពេល​​រា​​ត្រី​​ត្រជាក់​​​ លោក​ព្រាប សុវត្ថិ និងកញ្ញា​ឱក សុគន្ធ​កញ្ញា ​បាន​បង្ហើរ​សំនៀង​អូស​នាំ​អារម្ម​ណ៍​​​ទស្សនិ​ក​ជន​ច្រើន​កុះករ​​​ឱ្យ​រំ​ភើប​រីក​រាយ​ក្នុង​​កម្ម​វិធី​ប្រគំ​តន្ត្រី​​​មួយ​​នៅ​​​ខេត្ត​សៀម​រាប​ ។ ​នេះគឺ​ជាការប្រគំ​តន្រ្តី​​​ស្រាបៀរ​​ Anchor ប្រចាំ​​ឆ្នាំ​​២០១៣ ​។

​អ្នក​ដឹកនាំ​កម្ម​វិធី​​លោក​គង់ វិសាល​​​ ​ឱ្យ​ដឹង​ថា ​​ការ​ប្រគំ​តន្ត្រីទេសចរណ៍​​របស់​ស្រាបៀរ​​ Anchor នៅ​ក្នុង​ខេត្ត​សៀម​រាប ​នេះ​គឺ​ជា​លើក​ទី​​​៥​ហើយ​​​ ​បន្ទាប់ពី​បានប្រគំ​​​​​​នៅ​​ខេត្ត​ចំនួន​​៤ ​រួច​មក​​ ។ ​ព្រឹត្តិការណ៍​​​ប្រគំ​តន្ត្រីនៅ​ខេត្ត​​សៀម​រាប​​​មានការ​ចូល​រួម​​​ទស្សនា​​​ពីទស្សនិក​ជន​​យ៉ាង​ច្រើន​កុះករ​​ ដោយ​សារ​តែ​​មានវត្តមាន​​​របស់​កំពូល​តា​រា​​​ចម្រៀង​ដ៏ល្បី​​ល្បាញ​​​ពីរ​រូប​​​នៅ​ក្នុង​​ប្រទេស​កម្ពុជា​​​គឺ​លោកព្រាប សុវត្ថិ និងកញ្ញា​ឱក សុគន្ធ​កញ្ញា ​ ។ ​

វត្តមាន​​​របស់​តា​រា​ចម្រៀង​​​​ទាំង​ពីរ​ដួង​​​​បាន​អង្រួន​ឆាក​តន្ត្រី​​​​រប​ស់ស្រាបៀរ​​ Anchor ​ ឱ្យ​កាន់​តែ​​សប្បាយ​រីករាយ​​​​ជូន​ដល់​អតិថិជន​​​តាម​រយៈ​ការប្រគំ​តន្រ្តី​​​​ប្រចាំ​ឆ្នាំ​​របស់​ខ្លួន​​​ជាមួយនឹង​​​​តា​រា​​​ចម្រៀង​​​ និង​សម្ដែង​​​ល្បី​ៗ​​នៅ​ក្នុង​ប្រទេស​កម្ពុជា​​​ ។ ​ជាមួយនឹង​ការ​គាំ​ទ្រ​យ៉ាង​ខ្លាំង​​​ពី​ទស្ស​និក​ជន​​​នោះ​​ ការ​ប្រគំ​តន្ត្រី​​​​​ស្រាបៀរ​​ Anchor នឹង​បន្ត​​​សកម្ម​ភាព​នៅ​តាម​បណ្ដា​ខេត្ត​​​​​ជា​បន្ត​បន្ទាប់​​​ទៀត​ជាមួយ​វត្ត​មាន​​​របស់​តា​រា​ចម្រៀង​​ល្បី​​ៗ​​​ ជា​ច្រើន​​រូប​​​ ។ វត្ត​មាន​​​របស់​តា​រា​ចម្រៀង​​​ល្បី​ៗ​​​ទាំងនោះ​​​ ​កម្ម​វិធី​​​ក៏​មាន​បង្កើតកម្មវិធី​​​លេង​ល្បែង​កម្សាន្ត​​​ និង​ការ​ចាប់​ឆ្នោត​​​យករង្វាន់​​​​​ជូន​ដល់អតិថិជន​​​​​​ស្រាបៀរ​​ Anchor ​​ផង​ដែរ ។ ​

​លោកគង់ វិសាល ​ឱ្យ​ដឹង​​​ថា ការប្រគំ​តន្ត្រី​​​ទេសចរណ៍​ស្រាបៀរ​​ Anchor​ គឺ​មានការ​ខុស​ប្លែក​​​​​ពីគ្នា​​​ពីមួយឆ្នាំ​ទៅ​មួយឆ្នាំ​​​​ដោយ​មាន​រៀប​ចំ​​​ឆាក​ប្រកប​ដោយ​​ភ្លើង​ពណ៌ចម្រុះ​​​ដែល​មាន​លក្ខណៈ​​ស្ដង​ដា​ខ្ពស់​​ដើ​ម្បី​ប​ម្រើ​ជូន​​​​​​ដល់ការ​​កម្សាន្ត​​​​សម្រាប់​​អតិថិជន​​​ដែល​និយម​​គាំទ្រ​​ស្រាបៀរ​​ Anchor​ ទូទាំង​ប្រទេស​កម្ពុជា​​ ។លោក​មាន សំអុល ​ប្រធានទីផ្សារ​​ស្រាបៀរ​​ Anchor ​ ឱ្យ​ដឹងថា ​ប​ន្ទាប់ពីខេត្ត​​សៀម​រាប ​​​ការ​ប្រគំ​តន្ត្រី​​​របស់​​ស្រាបៀរ​​ Anchor នឹង​បន្ត​​ទៅ​តាម​​បណ្ដា​​ខេត្ត​មួយចំនួនទៀត​​​​ដូច​​ជា ​​ថ្ងៃទី​​​១៦ មីនា នៅ​ខេត្តក្រចេះ​​ ថ្ងៃទី​​២៣ មីនា នៅ​ខេត្ត​ស្ទឹង​​ត្រែង​​ ថ្ងៃទី​​៣០​ មីនា នៅ​ខេត្ត​រត​នគិរី ​ថ្ងៃទី​​​៦ មេសា​​​ នៅ​ខេត្ត​ស្វាយ​រៀង​ និងថ្ងៃទី​១៣ ​​​មេសា នៅខេត្ត​​កំពង់​ឆ្នាំង ។ ​

ស្រាបៀរ​​ Anchor ​តែង​តែ​ផ្ដល់ភាព​រីក​រាយ​​​ដល់​អតិថិជន​​​​​តាម​រយៈ​ការ​ប្រគំ​តន្ត្រី​​​ជួប​ដោយ​ផ្ទាល់​​ជាមួួយសិល្បករ​ សិល្ប​ការិនី ​និង ការ​ផ្ដល់​​ជូន​នូវ​រសជាតិ​​​ស្រា​បៀរ​ដែល​​​បាន​ផលិ​តឡើង​​ពី​ស្រូវសាលី ​ដ៏ល្អ​​នាំចូលពីបរទេស​​​ជាមួយនឹង​​គុណ​ភាព​​ដែល​​នៅ​តែ​រក្សា​​រស​ជាតិ​​ស្រទន់​​អារម្មណ៍​ភ្លឺថ្លា ​រហូត​មក​ដល់​​បច្ចុប្បន្ន ៕