សារអេឡិចត្រូនិច
កញ្ញាវ៉ាង មីងមីង ​គ្រង​មកុដ​​បវរកញ្ញា​​​ដើម​ទ្រូង​ស្អាត​


យោង​តាម​​​​គេ​ហ​ទំព័រ​​​បរទេស​ចេញ​ផ្សាយ​​កាល​ពី​​​ពេលថ្មី​ៗនេះ​​ឱ្យ​ដឹង​ថា​​​ តា​រា​​​ម៉ូដែល​​ វ៉ាង ​មីង​មីង​​​​បានគ្រ​ង​​មកុដ​​​បវរកញ្ញា​​​​​​ដើម​ទ្រូង​ស្អាត​​​ក្នុង​ចំណោម​​​បេក្ខ​​នារី​​​១៣នាក់​វគ្គ​​​​​ចុង​ក្រោយ​​ ។ការ​ប្រឡង​​​​ជ្រើស​រើស​​​​នេះ​​ក្នុង​មជ្ឈមណ្ឌល​​​Guogou ក្រុង​​​ Hefe ។ចំណែក​​​​ឯ​​នាង​​ហ្សាង ​ចិនយូ ​​​ទទួល​​បាន​​​​ចំ​ណាត់ថ្នាក់​​លេខ​២ ​​​ខណៈ​​តារាម៉ូដែល​​​ហ្សាង​ ប៉េងប៉េ​​ង ជាប់​ចំណាត់​ថ្នាក់​​​​លេខ​​៣ ។​​

ក្រៅ​​​ពី​ទទួល​​បាន​មកុដ​​​​​បវរកញ្ញា​​​​ដើ​ម​ទ្រូង​​​ស្អាត ​កញ្ញា​វ៉ាង មីងមីង​ ​ទទួល​បាន​​​​​ប្រាក់​រង្វាន់​​ចំនួន​​​១លានយន់​​​​ ស្មើ​នឹង​​ជាង​​១សែន​ដុល្លារ​​អាមេរិក​  ។ ​ចំណាត់​ថ្នាក់​​​លេខ​២ ទទួលបាន​ប្រាក់​​៥០០​ពាន់​យន់​​​ ​​ស្មើ​នឹង​​​ជាង​៨​​​ម៉ឺន​ដុល្លារ​​​ រីឯ​ចំណាត់​ថ្នាក់​​​លេខ​៣​ ​​​​​​ទទួបាន​​​ទឹក​​ប្រាក់​​​៣០០​លាន​យន់​​​ស្មើ​នឹង​​​ជាង​​៤ម៉ឺន​​ដុល្លារ ។​

អ្នក​រៀប​ចំ​កម្ម​វិធី​​ឱ្យ​ដឹងថា​ ​​​គោល​បំណង​​​នៃ​ការ​រៀប​ចំ​​ប្រឡង​​​ជ្រើស​រើស​​​​បវរ​កញ្ញា​​​​​ដើម​ទ្រូង​​ស្អាត គឺ​​​​​អប់​រំ​​​​​ស្ត្រី​​​​ឱ្យយល់ដឹង​​​ពី​បញ្ហា​​សុខ​ភាព​សុដន​់​​ និង​ជា​ការ​​ផ្ដល់​​​​​ឱកាស​ដល់​ស្ត្រី​​ដើម្បី​បង្ហាញ​​​ពីទំនុក​ចិត្ត​របស់​ពួកគេ​ ៕