សារអេឡិចត្រូនិច
វ៉ាង ស្រីណូ ជួយឧបត្ថម្ភក្តារ​មឈូស ដល់​សព​ទាំង​បីដែល​ជួប​គ្រោះថ្នាក់នៅលើ​ស្ពាន​គី​ស៊ូ​ណា​


ភ្នំពេញ: ​តប​តាម​ការអំពាវនាវ​រប​ស់លោក ខ័​ណ្ឌ ច័ន្ទ​សុផល ប្រធាន​ក្រុម​ហ្វេ​ស​ប៊ុ​ក ព័ត៌មាន​ជាតិ​ថ្មីៗ ដោយ​សេរី និង​ប្រតិកម្ម​រហ័ស ដើម្បី​ជួយ​ទៅដល់​ក្រុមគ្រួសារ​សព ដែល​ជួប​គ្រោះថ្នាក់​ចរាចរណ៍នៅលើ​ស្ពាន​គី​ស៊ូ​ណា បណ្តាល​ឲ្យ​ស្លាប់​បីនាក់​នោះ តារា​សម្តែង វ៉ាង ស្រីណូ ក៏បាន​ចូលរួម​ឧបត្ថម្ភជា​ក្តារ​មឈូសចំនួន​៣ ដល់​គ្រួសារ​រងគ្រោះ​។​

​លោក ខ័​ណ្ឌ ច័ន្ទ​សុផល បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃអាទិត្យ ទី​១៧ ខែមីនា ឆ្នាំ​២០១៣ លោក​ក៏មាន​គម្រោងនិមន្ត​ព្រះសង្ឃ ជាច្រើន​រយ​អង្គ ដើម្បី​ប្រោះ​ព្រំនៅតាម​បណ្តា​យ​ផ្លូវជាតិ​លេខ​៦ និង​នៅត្រង់​ចំណុចកើតហេតុ លើ​ស្ពាន​គី​ស៊ូ​ណា ព្រោះ​ចំណុច​នេះ​តែងតែជួប​នូវ​គ្រោះថ្នាក់​ជាច្រើន​។

​លោក ខ័​ណ្ឌ ច័ន្ទ​សុផល បន្តថា លោក​ក៏​សូម​ធ្វើការ​អំពាវនាវទៅដល់​សប្បុរជន មេត្តាជួយ​ឧបត្ថម្ភក្នុង​កម្មវិធី​ខាងលើនេះ ដើម្បី​ជួល​ជា​រថយន្ត និមន្ត​ព្រះសង្ឃ និង​ជា​ចង្ហាន់ ហើយ​សូម​សប្បុរសជនដែលមាន​សទ្ធា​ជ្រះថ្លាក្នុង​ពិ​ធី​នេះ សូម​ធ្វើការ​ទំនាក់ទំនងទៅកាន់​លោក ខ័​ណ្ឌ ច័ន្ទ​សុផល ដែលមានលេខ​ទូរស័ព្ទ ០៨៨ ៨ ២៥ ២៥ ២២ និង លេខ ០១២ ២៥ ២៥ ២២​។​

​សូម​បញ្ជាក់ថា ក្នុង​ហេតុការណ៍​គ្រោះថ្នាក់ដែល​រថយន្ត​បាន​បុក​ម៉ូតូ​ជិះ​ឌុប​គ្នា​បីនាក់ បណ្តាល​ឲ្យ​ពីរ​នាក់​របួសធ្ងន់ ហើយ​ស្លាប់​នៅ​ពេទ្យ និង​ម្នា​ក់បាន​ផ្លោងចូល​ទឹកទន្លេ​ស្លាប់​នោះ គឺ​នៅពេលដែល​រថយន្ត​បង្កហេតុបាន​បើក​វ៉ា​ក្បួន​រថយន្ត​មួយលើ​ស្ពាន​គី​ស៊ូ​ណា ពី​ទិស​ក្រុង​កំពង់ចាម ក៏​ជ្រុល​បុក​ជាមួយ​ម៉ូតូ​របស់​ជនរងគ្រោះ​កាលពី​ម៉ោងជាង ៩ យប់​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០១៣​។       
   
​អ្នកជិះ​ម៉ូតូ​ម្នាក់​ដែល​បាន​ខ្ទាត​ធ្លាក់​ចូលក្នុង​ទឹកទន្លេ ត្រូវបាន​សាច់ញាតិ និងសមត្ថកិច្ច​តាមរក​ប្រទះឃើញ​សាកសព​អណ្តែត​ទៅ​ទើរ​នៅ​ក្បាលកោះ​ថ្មី ស្ថិត​ក្នុងស្រុក​កោះសូទិន កាលពី​ម៉ោង​ប្រមាណ​ជាង ១០ ព្រឹក​ថ្ងៃទី​១៣ មីនា​។​
   
​ប៉ូលិស​ចរាចរណ៍​ជើងគោក ក្រុង​កំពង់ចាម បាន​ប្រាប់ថា ជនរងគ្រោះ​ដែល​ស្លាប់​រួមមាន ១-​បុរស​ជា​អ្នកបើកបរ​ម៉ូតូ ម៉ាក​ស្មាស ពណ៌​ខ្មៅ ឈ្មោះ អូន គឹម​ស្រា​ន អាយុ​៣៥​ឆ្នាំ មាន​លំនៅ​ភូមិ​ជី​រោទ៍​កណ្តាល ឃុំ​ជី​រោទ៍​១ ស្រុក​ត្បូងឃ្មុំ , ២- ឈ្មោះ កែ ផល​ឃ្លី ភេទ​ស្រី អាយុ​៣២​ឆ្នាំ និង ៣- ឈ្មោះ លី ញ៉ ភេទ​ស្រី អាយុ​២៧​ឆ្នាំ​។ ស្ត្រី​ទាំងពីរ​មាន​លំនៅ​ភូមិ​ព្រែក​តូច ឃុំ​ជី​រោទ៍​១ ស្រុក​ត្បូងឃ្មុំ​។​
       
​ចំណែក​រថយន្ត​បង្កហេតុ ម៉ាក​ហាយ​ឡែ​ន​ឌ័​រ ពណ៌​ខ្មៅ លេខ​ភ្នំពេញ 2P-5571 អ្នកបើក​បាន​រត់គេច​ខ្លួន​បាត់​។ ប៉ូលិស​បា​នស​និ្ន​ដ្ឋា​ន​ថា អ្នកបើកបរ​និង​ជា​ម្ចាស់​រថយន្ត ទំនងជា​បុរស​ដែល​សមត្ថកិច្ច​បាន​រក​ឃើញ​អត្តសញ្ញាណប័ណ្ណ​មួយច្បាប់នៅក្នុង​រថយន្ត ឈ្មោះ ប៉ក សុខា ឋានៈ​អនុសេនីយ៍ឯក ក្នុង​អង្គភាព​យោធា​ខាង​បញ្ជូន​សារ​ មាន​លេខ​អា​ឌី ២២៧៣ ប​.​សម​.៕