សារអេឡិចត្រូនិច
ហ្យុន អា នៃ​ក្រុម​ ៤ Minute​បង្ហាញមុខ​លើ​ក្រប​ទស្សនា​វ​ដ្តី​អឺរ៉ុប​


​សមាជិក​ក្រុម​តន្ត្រី​កូរ៉េខាងត្បូង​4Minute នាង ហ្យុន អា កាលពី​ពេល​ថ្មីៗ​បាន​លេចមុខ​លើ​ក្រប​ទស្សនា​វ​ដ្តី​អង់គ្លេស​Pop ដោយ​​បាន​ធ្វើអោយ​នាង​ក្លាយ​ជា​អ្នកសិល្បៈ​កូរ៉េ​ដំបូង​គេ​ដែល​លេចមុខ​លើ​ក្រប​ទស្សនា​វ​ដ្តី​អង់គ្លេស​។​វា​ក៏​បង្ហាញ​ថា​សិល្ប​តន្ត្រី​និង​ការ​បង្ហាញ​ម៉ូត​កូរ៉េ​ខាងត្បូង​មាន​ឥទ្ធិពល​ដល់​កំរិត​ពិភពលោក​។​

​ទស្សនា​វ​ដ្តី​បង្ហាញម៉ូត​Pop ល្បី​ខាង​ការបង្ហាញ​ម៉ូត​និង​សម្លៀកបំពាក់​ថ្មីៗ ជា​ទស្សនា​វ​ដ្តី​អាជីព​មួយ​នៅ​អង់គ្លេស​។​តារា​ពិភពលោក​​ដូចជា​នាង​ម៉ា​ដូន​ណា នាង​ព្រីតនី ស្ពៀ នា​ខេ​ត ម៉ូ​ស នាង​វិច​ធឺ​រៀ បេក​ឃែម នាង​ជេន​នី​ហ្វឺ ឡូប៉េស​និង​តារា​ស្រីៗ​ដទៃ​ទៀត​សុទ្ធតែ​​បាន​បង្ហាញ​មុខ​លើ​ក្រប​ទស្សនា​វ​ដ្តី​នេះ​។​

​ចំពោះ​នាង​ហ្យុន អា ការ​បាន​បង្ហាញ​មុខ​ក្នុង​ទស្សនា​វ​ដ្តី​ដូច្នេះ វា​ជា​ការទទួលស្គាល់​ឋានៈ​ខ្ពង់ខ្ពស់​របស់​នាង​នៅ​ក្នុង​ពិភព​បង្ហាញ​​ម៉ូត​។​

​អ្នកនិពន្ធ​របស់​ទស្ស​នាវ​ដ្តី លោក​អែ​ស​លី ហេ​ល បាន​និយាយថា ហ្យុន អា បាន​បន្សល់ទុក​ចំណាប់​អារម្មណ៍​ជ្រាលជ្រៅ​មួយ​នៅ​​ក្នុង​ចិត្ត​របស់​ទស្សនិកជន​លោកខាងលិច ជាមួយ​នឹង​តួនាទី​ដែល​មិន​អាច​បំភ្លេច​បាន​របស់​នាង​នៅ​ក្នុង​វីដេអូ​Gangnam Style​របស់​​តារា​រ៉ាប​PSY​។​

​លោក​បាន​និយាយ​ថា​ហ្យុន អា មាន​អ្នកទស្សនា​រាប់រយ​លាន​នាក់​នៅ​ពាសពេញ​ពិភពលោក​ដែល​ចាប់​ចិត្ត​នឹង​ភាព​ទាក់ទាញ​និង​សម្រស់​របស់​នាង​។​នាង​​ជា​អ្នក​បង្ហាញ​ម៉ូត​មួយរូប នាង​ប្រៀបបាន​នឹង​ជន​គំរូ​សំរាប់​ថាមពល​និង​ស្ទីល​យុវជន​។​

​ឆ្លង​តាម​បទ​ចំរៀង​ល្បីៗ​របស់​នាង​ដូចជា​Bubble Pop”, “Ice Cream​និង​បទ​ជាច្រើន​ទៀត នាង​ហ្យុន អា អាច​ទាក់ទាញ​ទឹកចិត្ត​​ទស្សនិកជន​អង់គ្លេស​៕