សារអេឡិចត្រូនិច
​១០ ​ចំណុច​ធ្វើឲ្យ​ធ្មេញ​រឹងមាំ​


ការយកចិត្តទុកដាក់​ចំពោះ​សុខភាព​ធ្មេញ គឺជា​ការចាំបាច់​បំផុត​។ ដើម្បី​សុខភាព​ធ្មេញ​រឹងមាំ អ្នក​ត្រូវ​អនុវត្ត​នូវ​ចំណុច​សំខាន់ៗ ដូចខាងក្រោម​៖

១-​ពេល​ដុសធ្មេញ កុំ​ភ្លេច​ដុស​ត្រង់​បរិវេណ​ដែល​ជាប់​នឹង​អណ្តាត (​ឬ​បរិវេណ​ធ្មេញ​ផ្នែក​ខាងក្នុង​)​។ គួរ​ដុសធ្មេញ​យ៉ាងតិច​ពីរ​ដង​។ បើ​អាច​គួរ​ដុសធ្មេញ​យ៉ាងតិច ៣​ដង ក្រោយពេល​ទទួល​ទាន​អាហារ​រាល់​លើក រឹតតែ​ប្រសើរ​។ បើ​ពុំ​មាន​ពេល ឬ​ខ្ជិល​យក​ច្រាស​ដុសធ្មេញ​តាម​ខ្លួន អាច​ប្រើ​ទឹក​ថ្នាំ​ខ្ពុរមាត់ ១-២ ក្នុង​មួយ​ថ្ងៃ ដើម្បី​ជួយ​ទប់ស្កាត់​បាក់តេរី​ក្នុង​មាត់​។​

២-​ហាត់​ប្រើ​អំបោះ​សម្អាត​ធ្មេញ ឬ​ដុស​កន្លៀត​ធ្មេញ​ឲ្យបាន​ស្អាត​ជា​ប្រចាំ ដើម្បី​កម្ចាត់​កម្ទេចកម្ទី​អាហារ ឬ​ជួយ​បន្ថយ​ការ​កក​ផ្តុំនៃ​កម្ទេច​អាហារ​នឹងបាក់​តេ​រី​។​

៣-​នៅពេល​មាន​អាការ​ស្រៀវធ្មេញ គួរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ មិនគួរ​បណ្តែតបណ្តោយ​ទេ​។​

៤-​មិនគួរ​ទ្រាំ​នឹង​ការ​ឈឺធ្មេញ​ទេ​។​

៥-​នៅពេល​ត្រូវ​ដក​ធ្មេញ ទោះ​ដោយ​មូលហេតុ​អី​ក៏ដោយ គួរ​រក​ធ្មេញ​ក្លែងក្លាយ​មក​ដាក់​ជំនួស​សិន​។​

៦-​មិន​គួរប្រើ​ធ្មេញ​ក្នុង​ការបើក​គម្រប​ដប ឬ​ឆ្កឹះ​អ្វី​ជា​ដាច់ខាត​។​

៧-​ពេល​ស្ថិតនៅ​ពីមុខ​កញ្ចក់ កុំ​ពិនិត្យ​ផ្ទៃមុខ​តែ​ម្យ៉ាង ត្រូវ​ហា​រមាត់​ពិនិត្យមើល​ធ្មេញ និង​ក្នុង​ប្រអប់មាត់​ផង តើ​មាន​អ្វី​ខុស​ប្រក្រតី​ដែរឬទេ​?

៨-​គួរ​ទៅ​ជួប​គ្រូពេទ្យ យ៉ាងហោចណាស់ ២​ដង ក្នុង​មួយ​ឆ្នាំ រៀងរាល់ ៦​ខែម្តង​។​

៩-​បើ​ធ្មេញ​មាន​បញ្ហា ហើយ​មិន​ព្យាបាល​តាំងពី​ដំបូង អាច​ធ្វើឲ្យ​អ្នកអ​ស់​ប្រាក់​កាស​ច្រើន​ក្នុង​ការព្យាបាល​។​

១០-​គួរ​ទុក​ពេល​សម្រាប់​ខ្លួនឯង​ខ្លះ សម្រាប់​ជួប​គ្រូពេទ្យ​ធ្មេញ​៕​