សារអេឡិចត្រូនិច
គីម តែ​ហ៊ី អះអាងថា​នាង​នៅ​តែ​ទាក់ទង​រ៉េ​ន


នាង​គីម តែ​ហ៊ី​បាន​ទទួលស្គាល់​ជា​ផ្លូវការ​ថា​នាង​នៅតែមាន​ទំនាក់ទំនង​ជាមួយ​កំពូល​តារាភាពយន្ត លោក​រ៉េ​ន ដែល​បច្ចុប្បន្ន​កំពុង​​ជាប់​បំពេញ​កាតព្វកិច្ច​យោធា​។​ ទំនាក់ទំនង​ស្នេហា​របស់​ពួកគេ​ត្រូវបាន​ទម្លាយ​ជា​លើកដំបូង​កាលពី​ខែ​មករា​។

​នៅពេល​ត្រូវ​បាន​សួរ​អំពី​ទំនាក់ទំនង​ជាមួយ​រ៉េ​ន​ក្នុងអំឡុង​សន្និសីទកាសែត​សំរាប់​រឿង​ភាព​តាម​ទូរទស្សន៍​ថ្មី​របស់​នាង គីម​បាននិ​​យាយ​ថា​"​យើង​ទើបតែ​បានចាប់ផ្តើម​ទាក់ទង​គ្នា​និង​ស្គាល់គ្នា​បាន​ប្រសើរឡើង តែ​មិន​បាន​ផ្លាស់ប្តូរ​ច្រើន​ទេ​។​ ខ្ញុំ​បាន​មានការ​​បារម្ភ​និង​សោកស្តាយ​ចំពោះ​អ្នក​រួម​ការងារ​នៅ​ពេល​ព័ត៌មាន​បាន​ផ្ទុះឡើង​នៅ​ថ្ងៃ​ដំបូង​កាលពីដើមឆ្នាំ នៅមុន​ការចាប់ផ្តើម​ថត​រឿង​​ភាគ​នេះ​។ ​តែ​រ៉េ​ន​បាន​ប្រាប់​ខ្ញុំ​ថា ការខិតខំ​របស់​ខ្ញុំ​នឹង​ហុច​ផល​"៕