សារអេឡិចត្រូនិច
សួង សុវណ្ណ​ថា ស្វាគមន៍ យស់ សំ​អាល់​


 ​បន្ទាប់ពី​ខ្ទាត​ចេញពី​ព្រឹត្តិការណ៍​ខ្សែក្រវ៉ាត់​ទម្ងន់​៥៧ គីឡូក្រាម​របស់ CTN នោះ​អ្នក​ប្រដាល់​សួង សុវណ្ណ​ថា​ក្លឹប​ក្រសួងការពារជាតិ​ប្រកាស​វ៉ៃ​ជាមួយ​យស់ សំ​អាល់​ក្លឹប​ឃ្លាំងមឿង​កីឡា​លើស​ង្វៀន CTN ថ្ងៃទី​១៥​មិនា ។​

​    ​នេះ​ជាការ​ជួបគ្នា​ដ៏​កម្រ​របស់​អ្នក​ប្រដាល់​ជើង​ខ្លាំង​ទាំង ២ រូបនេះ ។​សុវណ្ណ​ថា​ជា​ជើង​ខ្លាំង​មួយរូប​ដែលមាន​ ស្នៀត​សំបូរបែប និង រហ័សរហួន មិនតែប៉ុណ្ណោះ​អ្នក​ប្រដាល់​រូបនេះ​មាន​ចិត្តធំ និង វ៉ៃ​មិន​ឆេវឆាវ​ឡើយ ។​សុវណ្ណ​ថា​ ក៏មាន​របៀប​ការពារ​ល្អ​និង​មាន​ចលនា​រហ័សរហួន​ក្នុង​វាយលុក និង ដកថយ​ពី​ការ​វ៉ៃ​ប្រហារ​របស់​គូប្រកួត គ្រាន់តែ​ ការ​វ៉ៃ​ចេញ​របស់គេ​មិនសូវ​ធ្ងន់​ប៉ុណ្ណោះ ។​

​    ​សំ​អាល់​មិនសូវ​សំបូរ​ស្នៀត​ដូច​សុវណ្ណ​ថា​មែន​តែមួយ​រយៈ​ចុងក្រោយ​នេះ​គេ​ហាក់ដូចជា​ឈ្នះ​ក្នុងការ​ប្រកួត​ រហូត​តែម្ដង ។ មានការ​ប្រកួត​ភាគច្រើន​គេ​ធ្វើ​ឲ្យ​គូប្រកួត​ចុះចាញ់​មុន​ទឹក​ទី ៥ ។​ជា​អ្នក​ប្រដាល់​ដែលមាន​កម្លាំង​ម​ហិ​ មា​នោះ​សំ​អាល់​គេ​មាន​ទេពកោសល្យ​ក្នុងការ​វាយប្រហារ​ជើង​ក្រោម​គូប្រកួត ។​មាន​អ្នក​ប្រដាល់​មិនតិច​ទេ​ដែល​ខូច​ ជើង​ដោយសារ​សំ​អាល់ ។​

​    ​ចាំមើល​សួង សុវណ្ណ​ថា​មាន​សមត្ថភាព​យកឈ្នះ​យស់ សំ​អាល់​បាន​ឬ អត់ ?
​    ​ចាន់ សុខ​ហួន​ក្លឹប​និរោធ​ន៍​មានជ័យ​ត្រូវបាន​ផ្គូរ​ផ្គង​ឲ្យ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​មហា​កម្លាំង​ភុ​ន សោ​ភ័​ណ្ឌ​ក្លឹប​យុវ​កីឡា​ខេត្តកណ្ដាល ។​

​    ​សម្រាប់​អ្នក​ប្រដាល់​ទាំង ២ នេះ​ទោះបី​សោ​ភ័​ណ្ឌ​មិនមែនជា​អ្នក​ប្រដាល់​ដែល​អាច​មើលស្រាល​បាន​ក៏ពិតមែន​ តែ​អ្នក​ចាប់​លុយ​ប្រហែល​ជាមាន​ជំនឿ​ចិត្ត​លើ​សុខ​ហួន​ជាង​ហើយ ។ ក្នុង​រវាង ៣ ទឹក​ប្រសិនបើ​សោ​ភ័​ណ្ឌ​មិនមាន​សមត្ថភាព​ផ្ដួល​សុខ​ហួន​បាន​ទេនោះ​ចាប់ពី​ទឹក​ទូ ៤ ទៅ​សោ​ភ័​ណ្ឌ​ធ្លាក់​កម្លាំង​ហើយ​ដែល​ពេលនោះ​សុខ​ហួន​នឹងមាន​ ឱកាស​វិញ​ជាមិនខាន ។​

​    ​លទ្ធផល​ចុងក្រោយ​របស់​អ្នក​ប្រដាល់​ទាំង ២ រូបនេះ​ទំនងជា​ជ័យជំនះ​បាន​ទៅលើ​ចាន់ សុខ​ហួន​ហើយ​មើល  ទៅ ?​    ​

​    ​សុខ វីរៈ​ក្លឹប​សំរោង​កោង​ខេត្តបាត់ដំបង ប្រកួត​ជាមួយ ធិ​ន សុ​វ​ណ្ព​ក្លឹប​កងពលតូច​លេខ ៧០​ក្នុង​ប្រភេទ​ទម្ងន់​ ៦៣,៥០​គីឡូក្រាម ។​
​    ​វីរៈ​ជា​អ្នក​ប្រដាល់​មួយរូប​ដែលមាន​កលល្បិច​វ៉ៃ​ល្អ​តែ​ការ​វ៉ៃ​ចេញ​របស់គេ​ស្រាល និង អាច​ចាញ់​កម្លាំង​របស់​ សុវណ្ណ ។​

​    ​សុវណ្ណ​មិនសូវមាន​ស្នៀត​ទេ​គេ​វ៉ៃ​ប្រើ​កម្លាំងបាយ​សុទ្ធសាធ​ហើយ​ការ​វ៉ៃ​ចេញ​របស់គេ​ធ្ងន់​ណាស់​គ្រាន់តែ​មិន​សូវ​ចំ​គោលដៅ​ប៉ុណ្ណោះ ។​នរណា​ឈ្នះ​នរណា​ចាញ់​មិនទាន់​ដឹងបាន​ឡើយ ។​
​    ​