សារអេឡិចត្រូនិច
ត្រួតពិនិត្យសុខភាពពេលណា ចាំបាច់សម្រាប់ស្រ្តី


ស្ត្រី​ទាំងឡាយ ​ប្រសិន​មាន​អារម្មណ៍​អស់កម្លាំង​ជាប្រចាំ​ទុក្ខព្រួយ ពុំមាន​ចំណង់ "​សិច​" ឬ​ឈឺក្បាល​ជារឿយ​... នោះ​ប្រហែលជា​ដល់ពេល​ត្រូវ​ថែទាំ​សុខភាព​របស់ខ្លួន​ច្រើនជាង ។​

​ខាងក្រោម​នេះ​ជា​សញ្ញា​ប្រកាសអាសន្ន​មួយចំនួន អំពី​សុខភាព​អម​ជាមួយ​ដំបូន្មាន​របស់​អ្នកជំនាញការ ៖
-​ព្រួយចិត្ត​គ្មាន​ហេតុផល​
​តាម​បណ្ឌិត ErnestJ Bordini អ្នក​ចិត្តសាស្ត្រ​វិទ្យា​អាមេរិក នោះ​ភាព​ទុក្ខព្រួយ នឿយណាយ​គ្មាន​ហេតុផល ដែល​យើង​ជួបប្រទះ​អាចជា​មូលហេតុ​វែងឆ្ងាយ ។ "​វា​អាច​ដោយសារ​ការបាត់បង់​ណាមួយ​នោះ ហើយ​ជួនកាល​ការបាត់បង់​នោះ​សាមញ្ញ​សោះ គ្រាន់តែ​ដោយសារ​រវល់​ពេក ហេតុនេះ មិនអាច​ទៅ​ផឹក​កាហ្វេ​ជាមួយ​មិត្តភក្តិ ឬ​ដោយសារ​ការ ប្រែប្រួល​ធំ​មួយ ឧទាហរណ៍​ដូចជា​កូន​របស់​អ្នក​ប្រឡង​ជាប់​ចូល​មហាវិទ្យាល័យ​" បណ្ឌិត Bordini ឲ្យ​ដឹង ។​ តាម​ស្ថិតិ របស់​វិទ្យាស្ថាន​សុខភាព​សរសៃប្រសាទ​ជាតិ​អាមេរិក នោះ​ស្ត្រី​មានលទ្ធភាព​កើតរោគ​ផ្លូវចិត្ត​ច្រើនជាង​៧០% ប្រៀប​នឹង​បុរស ។ អាស្រ័យហេតុនេះ យើង​ត្រូវ​ទៅពិនិត្យ ដើម្បី​ដឹងថា តើ​ស្ថានភាព​របស់ខ្លួន​បណ្តាល​ ពី​បញ្ហា​វេជ្ជសាស្ត្រ (​ដូច​ជាមាន​បញ្ហា​ក្រ​ពេញទី​រ៉ូ​អ៊ី​ដ​) ឬ​អត់ ។​
-​ពុំ​នៅមាន​ចំណង់ "​សិច​"
​ចំណង់​ផ្លូវភេទ​នៅ​ស្ត្រី​ប្រែប្រួល និង​ថយចុះ​សន្សឹមៗ​ទៅតាម​ពេលវេលា និង​អាច​ខុសៗ​គ្នា​អាស្រ័យ​ទៅតាម​ការផ្លាស់ ប្តូរ​ក្នុង​ជីវិត ឧទាហរណ៍​ដូចជា ដំណាក់កាល​មានគភ៌ មុន​អស់​រដូវ ឬ​ឈឺ​ថ្កាត់ ។ ថ្នាំ​មួយចំនួន ដូចជា​ថ្នាំ​ប្រឆាំង​រោគ​ផ្លូវចិត្ត ក៏បង្ក​ជា​ស្ថានភាព​នេះដែរ ។​ "​ការប្រែប្រួល និង​បាត់​ចំណង់​រួមរក្ស​នៅ​ស្ត្រី​អាចពាក់ព័ន្ធ​ដល់ក​ត្តា​ជាច្រើន​" បណ្ឌិត Bordini ឲ្យ​ដឹង ។ ឧទាហរណ៍ ជំងឺ​ខ្វះ​ឈាម ស្ថានភាព​ថមថយ​សក​ម្ម​ភាព​របស់​ក្រ​ពេញទី​រ៉ូ​អ៊ី​ដ ការប្រែប្រួល​អ័រម៉ូន និង​បណ្តា​មូលហេតុ​អំពី​វេជ្ជសាស្ត្រ​ផ្សេងៗ សុទ្ធតែ​អាច​បង្ក​ជា​ស្ថានភាព​បាត់​ចំណង់​ផ្លូវភេទ​នៅ​ស្ត្រី ។ ក្រៅពី នេះ ស្ត្រេ​ស​ឬ អស់កម្លាំង​និង​គេង​មិន​គ្រប់​ក៏​អាចជា​មូលហេតុ​បណ្តាល​ឲ្យ​កើត​ស្ថានភាព​នេះ ។​ តាម​បណ្ឌិត Bordini ប្រសិន​ស្ថានភាព​នេះ​កាន់តែ​ធ្ងន់ធ្ងរ នោះ​ចាំបាច់​ត្រូវ​ទៅពិនិត្យ ដើម្បី​កម្ចាត់​ចោល​មូលហេតុ​អំពី​ផ្នែក​វេជ្ជសាស្ត្រ ឬ​ឥទ្ធិពល​បន្ទាប់បន្សំ​រប​ស់​ថ្នាំ ។ ទន្ទឹម​នោះ ការផ្លាស់ប្តូរ របៀបរបប​រស់នៅ​ដូចជា​ចាប់ផ្តើម​ហាត់ប្រាណ​ក៏​ចាំបាច់​ណាស់ ដែរ ។​ "​ជួនកាល​ការបាត់​ចំណង់​រួ​Mរ​ក្ស អាចជា​សញ្ញា ឬ​សារ បង្ហាញថា ប្តី​ប្រពន្ធ​អ្នក​ពុំ​យកចិត្តទុកដាក់​ណាស់ណា​ដល់​ទំនាក់ទំនង​ប្តី​ប្រពន្ធ ហើយ​ដោ​យេ​ហ​តុ​នោះ​ចាំបាច់ ត្រូវមាន​ការច្នៃប្រឌិត ឬ​វិនិយោគ​ជាង​សម្រាប់​រឿងនេះ​" បណ្ឌិត Bordini ទូន្មាន ។​
-​ឈឺសន្លាក់​
​អ្នក​ត្រូវ​ឈឺក្បាល​ជង្គង់ បន្ទាប់ពី​រាំ ឬ​ឈឺ​ស្មា ក្រោយ​អង្គុយ​ច្រើន​ម៉ោង​ពីមុខ​កុំព្យូទ័រ​? នោះ​អាចជា​សញ្ញា​របស់​ការ​តឹង​សាច់ដុំ​តែ​ម្យ៉ាង តែ​ក៏​អាចជា​សញ្ញា របស់​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ជាង ឧទាហរណ៍​ដូចជា រលាក​ឆ្អឹងសន្លាក់ ឬ​ឈឺ​សរសៃ​សាច់ដុំ ។ ជំងឺ​ទាំង​២​នេះ​កើត​នៅ​ស្ត្រី​ច្រើនជាង​បុរស ។​ "​ដើម្បី​អាច​រកឃើញ​មូលហេតុ នោះ​យើង​ត្រូវ​រកឃើញ​ប្រភព​បង្ក​ឈឺ​មុន​សិន​" វេជ្ជបណ្ឌិត Howard Schubiner នៅ​អាមេរិក​បានឲ្យ​ដឹង ។ "​ប្រសិន​អ្នក​ពិតជា​ឈឺ​នៅ​សន្លាក់​នោះ វេជ្ជបណ្ឌិត នឹង​ត្រួតពិនិត្យ​ភាពខុសប្រក្រតី​អំពី​សន្លាក់ ដូចជា​រលាក​សន្លាក់ ឬ​របួស​សន្លាក់ ។ ប្រសិន​អ្នក​ឈឺ​ច្រើន ជាង​នៅ​ផ្នែក​សាច់ដុំ នោះ​អាច​ពុំមែន​ជា​បញ្ហា​សន្លាក់​" ។​
-​អស់កម្លាំង​ពាក់កណ្តាល​ថ្ងៃ​
​អាហារ​ថ្ងៃត្រង់​សម្បូរ Carbanhydrate អាច​ពុំមែន​មូល​ហេតុតែ​១​គត់ ធ្វើ​ឲ្យ​អ្នក​ងងុយគេង ក្នុង​ម៉ោង​សម្រាក​ថ្ងៃត្រង់ ។ ប្រសិន ក្រោយពេល​ភ្ញាក់​អ្នក​នៅតែ​អស់កម្លាំង គឺ​នេះ​អាចជា​សញ្ញា​មួយ​របស់​ជំងឺ​អស់កម្លាំង​រ៉ាំរ៉ៃ ជំងឺ​មួយ​ច្រើន​កើត​នៅ​ស្ត្រី​ក្នុង​វ័យ​ពី​៣០​ដល់​៥០​ឆ្នាំ ។ តាម​វេជ្ជបណ្ឌិត Schupiner នោះ​ស្ថាន​ភាពខ្វះ​ឈាម ថមថយ​សកម្មភាពរ​បស់  ​ក្រ​ពេញទី​រ៉ូ​អ៊ី​ត រោគ​ផ្លូវចិត្ត និង​គេង​មិន​គ្រប់​សុទ្ធតែ​អាច​បណ្តាល​ឲ្យ​អស់កម្លាំង ។ "​គ្រាន់តែ​ធ្វើការ​វិភាគឈាម​មួយ​ជា​សាមញ្ញៗ មួយចំនួន គឺអាច​កម្ចាត់​បាន​មូលហេតុ​ដំបូង​២ និង​ប្រឹងប្រែង​គេង​ឲ្យ​គ្រប់​ក៏​នឹង​ជួយ​យើង​បន្ថយ​ស្ថានភាព​អស់កម្លាំង​នៅ​ពាក់កណ្តាល​ថ្ងៃ​" ។​ ក្រៅពីនេះ ស្ថានភាព​អស់កម្លាំង​នៅ​ពាក់កណ្តាល​ថ្ងៃ អាច​ដោយសារ​អ្នក​មិន​ទទួលទាន​អាហារ​ពេលព្រឹក (​ឬ​ថ្ងៃត្រង់​) ឬ​ដោយសារ​ទទួលទាន​រប​ស់​ផ្អែម​ច្រើនពេក ឬក៏​របប​ទទួលទាន​មិន​ផ្គត់ផ្គង់​គ្រប់​បរិមាណ​ប្រូតេអ៊ីន​ចាំបាច់ ។ ចូរ​ទៅពិនិត្យ​សុខភាព ប្រសិន​ស្ថានភាព​អស់កម្លាំង​នេះ​អូសបន្លាយ​ក្នុង​រង្វង់​៦​ខែ ឬ​យូរ​ជាង និង​មិន​បាត់​ទៅវិញ​ក្រោយពេល​បាន​សម្រាក​ពេញលេញ ។​
-​ឈឺក្បាល​ជង្គង់​
​ស្ថានភាព​ឈឺក្បាល​ជង្គង់​ក្រោយពេល​រត់ ឬ​ចុះ​ជណ្តើរ​អាច​បណ្តា​លពី​មូលហេតុ​ជាច្រើន ។ ពិនិត្យ​ជារួម ដោយសារ​លក្ខណៈ​ជីវសាស្ត្រ និង​ការប្រែប្រួល​អ័រម៉ូន ធ្វើ​ឲ្យ​ស្ត្រី​តែងមាន​ការ​ប្រឈម​ឈឺក្បាល​ជង្គង់​ច្រើន​ជា​បុរស ។ "​រលាក​ឆ្អឹងសន្លាក់ ជង្គង់​ក៏​ជា​ជំងឺ​ទូទៅ​ជាង នៅ​ស្ត្រី​ក្នុង​វ័យ​ពី ៤០-៥០​ឆ្នាំ " វេជ្ជបណ្ឌិត Abby Abelson ប្រធាន​ផ្នែក​ជំងឺ​សន្លាក់​នៅ​មន្ទីរពេទ្យ Cleveland (​អាមេរិក​) បានឲ្យ​ដឹង ។​ ដើម្បី​បង្ការ​របួស​ក្បាលជង្គង់ ស្ត្រី​គួរ​ពាក់​ស្បែកជើង​មាន​ទ្រនាប់​ទ្រាប់​ជំនួយ​ពេល​រត់ ហាត់ប្រាណ​ទៀងទាត់ និង​គួរ​រត់​លើ​ផ្ទៃ​មាន​ស្មៅ ឬ​ខ្សាច់​ជំនួស​ឲ្យ​ផ្ទៃ​រឹងៗ ។​
-​ឈឺក្បាល​
"​ឈឺក្បាល​បណ្តាល​ពី​តានតឹង​មាន​លក្ខណៈ​ទូទៅ​គ្រាន់បើ ។ ប៉ុន្តែ អា​ការៈឈឺ​មួយ​ចំហៀង​ក្បាល​គឺជា​មូលហេតុ​មួយ ក្នុងចំណោម​មូលហេតុ ដែល​យើង​ត្រូវ​ទៅ​ជួប​វេជ្ជបណ្ឌិត​ច្រើន​បំផុត​" វេជ្ជបណ្ឌិត Brian M.Crosberg នាយក​មន្ទីរ ពេទ្យ​ឈឺក្បាល Montefiore នៅ Bronx (​អាមេរិក​) ឲ្យ​ដឹង ។ "​ចំនួន​ស្ត្រី​" កើត​ជំងឺ​មួយ​ចំហៀង​ក្បាល​ច្រើនជាង​៣​ដង ប្រៀប​នឹង​បុរស​" ។ ឈឺ​មួយ​ចំហៀង​ក្បាល​ខុសពី​ឈឺក្បាល​ដោយសារ​តានតឹង​នៅ​ចំណុច​មួយចំនួន ឧទាហរណ៍ ដូចជា​ឈឺ​មួយ​ចំហៀង​ក្បាល​ឥទ្ធិពល​តែ​ទៅដល់​ផ្ទៃមុខ​ម្ខាង ក្នុងពេល​ឈឺក្បាល ដោយសារ​តានតឹង នោះ​ឥទ្ធិពល​ដល់​តំបន់​ក្បាល​ទាំងមូល ។ ជំងឺ​ឈឺ​មួយ​ចំហៀង​ក្បាល​នៅ​ធ្វើ​ឲ្យ​អ្នកជំងឺ​រំញោច​ជាង​ជាមួយ​ពន្លឺ និង ឬ​សំឡេង អាច​ចង់​ក្អួត និង​ក្អួតចង្អោរ ក្នុងពេល​ជំងឺ​ឈឺក្បាល​ដោយសារ​តានតឹង​នោះ​ពុំ​មានការ​ស្តែងចេញ​ទាំងនេះ ។ អ្នក​ត្រូវ​ទៅពិនិត្យ​សុខភាព​ប្រសិន​ជួប​រោគសញ្ញា​ទាំងឡាយ​ខាងលើ ។​
-​ដកដង្ហើម​ឃុ​ក​ខកពេល​ឡើងជណ្តើរ​
​អ្នក​ចង់​ហាត់ប្រាណ​ដោយ​មិន​ជិះ​ជណ្តើរយន្ត សុខចិត្ត​ឡើង​តាម​ជណ្តើរ​ធម្មតា ទៅកាន់​បន្ទប់ធ្វើការ ។ ប៉ុន្តែ ពេល​ឡើងដល់​កន្លែង អ្នក​ដកដង្ហើម​មិន​ចេញ និង​ឃូ​ក​ខក​យ៉ាងខ្លាំង ។ តើ​មូលហេតុ​គ្រាន់តែ​ដោយសារ​កម្លាំង​អ្នក​មិនល្អ ឬ​ដោយសារ​រឿង​អ្វីមួយ​នោះ​ធ្ងន់ធ្ងរ​ជាង ដូចជា​ហឺត ? ដោយឡែក​ចំពោះ​ស្ត្រី នោះ​ខួប​រដូវ​អាចជា​មូលហេតុ​មួយ​ក្នុង ចំណោម​មូលហេតុ​បណ្តាល​ឲ្យ​អ្នកមាន​អាកា​រៈ​ដូចខាងលើ ។ ការ​ស្រាវ​ជ្រាង​មួយ ចុះផ្សាយ​លើ​ទស្សនា​វ​ដ្តី American Journal of Respiratory and Critical Care Medicine បាន​បង្ហាញថា ស្ថានភាព​ដកដង្ហើម​ឃុ​ក​ខកៗ និង​ក្អក​លេចឡើង​ច្រើនជាង​ក្នុង​ថ្ងៃទី​១០​ដល់​២២ របស់​ខួប​រដូវ​នៅ​ស្ត្រី ហើយ​រឿងនេះ​បង្ហាញ​ឲ្យ​ឃើញ​ពី​ការពាក់ព័ន្ធ​រវាង​ការប្រែប្រួល​អ័រម៉ូន និង​រោគសញ្ញា អំពី​ផ្លូវដង្ហើម ។​ "​ដកដង្ហើម​ឃុ​ក​ខកៗ ជា​រោគសញ្ញា​ទូទៅ​បំផុត​មួយ នៅ​នឹង​អ្នក​កើត​ជំងឺហឺត​" វេជ្ជបណ្ឌិត David Nelson នៅ​អាមេរិកបាន​ឲ្យ​ដឹង ។ ចំពោះ​អ្នក​ជំងឺហឺត នោះ​ស្ថានភាព​នេះ​អាច​លេចឡើង ក្រោយពេល​ហាត់ប្រាណ ឬ​ដោយសារ​អាលែកហ្ស៊ី ។ "​ដកដង្ហើម​ឃុ​ក​ខក ក៏​អាច​លេចឡើង​បណ្តោះ អាសន្ន ក្រោយពេល​ឆ្លង​មេរោគ​ផ្លូវដង្ហើម ។ ប៉ុន្តែ ប្រសិន​វា​អូសបន្លាយ​នោះ ត្រូវ​ទៅពិនិត្យ​សុខភាព​" ។​
-​អារម្មណ៍​ពិបាក​ទ្រាំ គ្មាន​សុវត្ថិភាព
​អារម្មណ៍​មិន​ប្រាកដប្រជា ពិបាក​ទ្រាំ និង​ខ្វាយខ្វល់ អាច​គ្រាន់​តែដោយសារ​អ្នក​តានតឹង​ហួស ។ ប៉ុន្តែ ចំពោះ​ស្ត្រី​មានការ​ប្រឈម​ខ្ពស់​គឺ​នេះ​អាចជា​សញ្ញា​របស់​ជំងឺ​បេះដូង ។​ ​ចូរ​ទៅពិនិត្យ​សុខភាព​ប្រសិន​រោគសញ្ញា​ខាងលើ​អូស បន្លាយ និង​កាន់តែ​ធ្ងន់ធ្ងរ​ជាង ឬ​ប្រសិន​អ្នកមាន​នូវ​កត្តា​គ្រោះថ្នាក់​ដូចខាងក្រោម ៖ អ្នក​កំពុង​អស់​រដូវ មាន​ប្រវត្តិ​គ្រួសារ កូ​ឡេ​ស្តេ​រ៉ូ​ល​ខ្ពស់ ឬ​ធាត់ ។​
-​ជានិច្ចកាល​ស្រេកទឹក​
​គឺជា​រឿង​ធម្មតា​ទាំងស្រុង ប្រសិន​អ្នកមាន​អារម្មណ៍​ស្រេក​ក្រោយពេល​ទទួលទាន​ប្រៃ ឬ​ថ្ងៃ​ក្តៅ​ខ្លាំង ។ ប៉ុន្តែ ប្រសិន​ភាព​ស្រេក​របស់​អ្នក​ប្រែប្រួល​ហួស​កម្រិត ឬ​កើតមាន​មិន​ឈប់ឈរ នោះ​អាចជា​សញ្ញា​មួយ​របស់​ជំងឺ​ទឹកនោមផ្អែម ។ ទឹកនោមផ្អែម ឥទ្ធិពល​យ៉ាងធ្ងន់ធ្ងរ​ទៅលើ​ស្ត្រី និង​បង្ក​ការលំបាក​ច្រើន​ក្នុងការ​មានគភ៌ ក៏​ដូច​បង្កើន​គ្រោះថ្នាក់​ឈឺ បេះដូង ពេល​នៅ​ក្មេង ។ ស្ត្រី​មាន​ជំងឺ​ទឹកនោមផ្អែម នៅ​ប្រឈម​ខ្ពស់​នឹង​ការ​អស់​រដូវ​ឆាប់ ។​
-​ជួនកាល​មិន​ចាំ​ឈ្មោះ​មិត្តភក្តិ​
​ប្រសិន​អ្នក​មិនអាច​ចាំបាន​ថា អ្នក​ទុក​ចង្កោម​សោ​នៅឯណា ឬ​ដោយ​ចៃដន្យ​មិនអាច​ចាំ​ឈ្មោះ​មិត្តភក្តិ​ម្នាក់ នោះ​គ្រាន់ តែ​ការ​ភ្លេចភ្លាំងតែ​ម្យ៉ាង​ប៉ុណ្ណោះ​ទេ​ឬ ? តាម​វេជ្ជបណ្ឌិត Jagan Pillai ជំនាញការខាង​សរសៃប្រសាទ​វិទ្យា (​អាមេរិក​) នោះ​របៀប​ភ្លេចភ្លាំង​នេះ តែ​នឹង​កើតឡើង​នៅពេល​កំណត់​ណាមួយ​នោះ ក្នុង​ជីវិត​របស់​យើង​ម្នាក់ៗ ។​ ​ការបាត់​ការចងចាំ​បណ្តោះអាសន្ន​អាច​កើតឡើង​ដោយសារ​មូលហេតុ​មួយចំនួន ។ តាម​វេជ្ជបណ្ឌិត Pillai នោះ​អាច​ដោយសារ​បែងចែក​អារម្មណ៍ ឬ​មិន​ប្រមូលផ្តុំ​ទាំងស្រុង ហេតុនេះ​ពេល​ដំបូង យើង​មិនអាច​យកបាន​ព័ត៌មាន​កំពុង​ស្តុក​ទុក ក្នុង​ខួរក្បាល ហើយ​រឿងនេះ​គឺ​ធម្មតា ។ ប៉ុន្តែ ប្រសិន​ការចង ចាំ​មិន​វិលត្រឡប់​មកវិញ​ក្រោយ​១​ថ្ងៃ ឬ​ប្រសិន​អ្នក​ភេ្ល​ច​ទាំងអស់​ខ្លឹមសារ​របស់​កិច្ចប្រជុំ​ដែល​អ្នក​បាន​ចូលរួម នោះ​អាចជា​ពេល​អ្នក​ត្រូវ​ទៅពិនិត្យ​សុខភាព ។​
-​លេច​នោម​ពេល​សើច ឬ​កណ្តាស​
​តាម​វេជ្ជបណ្ឌិត Lasak នោះ​ស្ថាន​ភាពលេច​នោម​ពេល​សើច លើក​វត្ថុ​ធ្ងន់ ឬ​កណ្តាស​កើត​មាននៅ​ស្ត្រី​ប្រមាណ​១១​លាន​នាក់ នៅ​អាមេរិក ។ មានគភ៌ សម្រាលកូន និង​អស់​រដូវ​ជា​មូលហេតុ​សំខាន់ៗ​បង្ក​ជា​ស្ថាន​ភាពលេច​នោម ហើយ ដោយ​ហេតុ​នោះ ធ្វើ​ឲ្យ​អត្រា​ស្ត្រី​កើត​ជំងឺ​នេះ​ខ្ពស់ជាង​ទ្វេដង ប្រៀប​នឹង​បុរស ។ ដំណើរការ​មានគភ៌​ និង​បង្កើតកូន​អាចធ្វើ​ឲ្យ​ទ្រុឌទ្រោម​កញ្ចូញគូទ និង​របួស​ខ្សែ​សរសៃប្រសាទ​គ្រប់គ្រង​ប្លោកនោម​នៅ​ស្ត្រី ។ ក្រៅពីនេះ ការ​ថមថយ estrogen ក្នុងដំណាក់កាល​មានគភ៌​ក៏​អាចធ្វើ​ឲ្យ​ចុះខ្សោយ​ជាលិកា​ក្នុង​ប្រព័ន្ធ​ផ្លូវ​មូត្រ ។​ ប៉ុន្តែ ស្ត្រី​អាច​បង្កា​ជំងឺ​លេច​នោម ឬ​បន្ថយ​អ​ប្បរមា​រោគសញ្ញា​របស់​ជំងឺ​នេះ​តាមច្រើន​វិធី ។ "​ហ្វឹកហាត់ ដើម្បី​ពង្រីក​សាច់ដុំ​កញ្ចូញគូទ ជា​ផ្នែក​សំខាន់​១​ក្នុង​លំ​ហាត់ប្រាណ​ប្រចាំថ្ងៃ​របស់​ស្ត្រី ចាប់ផ្តើម​តាំងពី​នៅ​យុវវ័យ​" វេជ្ជបណ្ឌិត Lasak ឲ្យ​ដឹង ៕​