សារអេឡិចត្រូនិច
ប្រែ iPhone 4S ទៅជាអតិសុខុមទស្សន៍ (Microscope)


ពួក​អ្នកវិទ្យាសាស្ត្រ បាន​ប្រើប្រាស់ iPhone 4S ដើម្បី​ពិនិត្យមើល​ស្ថានភាព ព្រូន តេន​ញ៉ា នៅ​តំបន់​ជនបទ Tazania ។​
​ពួកគេ​បាន​ភ្ជាប់​បន្ថែម​កែវពង្រីក (Lens) មួយ​តម្លៃ 8USD នៅលើ Camera iPhone 4S រួច​ប្រើ​ថ្មពិល​ដ៏​ថោក រួម​នឹង​បង់​ស្អិត​មុខ​២ បង្កើត​ទៅជា​អតិសុខុមទស្សន៍ ច្នៃប្រឌិត​មួយ ។​


​តាមរយៈ​អតិសុខុមទស្សន៍​នេះ អ្នកជំនាញការ​ទាំងនោះ បាន​រកឃើញ​ពង​ព្រូន ប្រសិនបើ​មាន ដែលជា​សញ្ញា​ប្រាប់​ពី​វត្ត​មាននៃ​ពពួក​អតិសុខុមប្រាណ ក្នុង​ពោះវៀន​ក្មេងៗ ។​

​ពង​ព្រូន​តូច​បំផុត​អាច​រកឃើញ​ដោយ Smartphone មាន​វិ​ជ្ជ​មាត្រ​ប្រហែល​ពី ៤០-៦០ micromet ។​
​នៅពេលដែល​យក​លទ្ធផល​ទាំងនោះ​ទៅ​ប្រៀបធៀប​នឹង​លទ្ធផល នៃ​បន្ទប់ពិសោធន៍ នោះគេ​ឃើញថា ឧបករណ៍​ច្នៃប្រឌិត​នេះ បាន​វិនិច្ឆ័យ​ត្រូវ​ក្នុង​អត្រា​ដល់​ទៅ​៧០% នៃ​ករណី ព្រូន​តេន​ញ៉ា ហើយ​អាច​ដល់​ទៅ​៩០% ប្រសិនបើ​នោះ​ជា​ករណី​ធ្ងន់ធ្ងរ ។​


​តាម​របាយការណ៍​ចុះផ្សាយ​លើ​ទស្សនា​វ​ដ្តី American Journal of Tropical Medecine and Hygiene អ្នកស្រាវជ្រាវ​បណ្ឌិត Isaac Bogoch នៃ​មន្ទីរពេទ្យ​ពហុ​ព្យាបាល Toronto (​កាណាដា​) វាយតម្លៃថា ការកែច្នៃ បង្កើត​អតិសុខុមទស្សន៍​ពី Smartphone អាច​នាំមក​នូវ​ផលប្រយោជន៍​ជាក់ស្តែង សម្រាប់​បណ្តា​តំបន់​ពុំមាន​លក្ខខណ្ឌ​សុខាភិបាល​ល្អ ។​


​ប៉ុន្តែ​លោក​ទូន្មាន​ថា គប្បី​តម្លើង​ឲ្យ​បាន​ដល់​៨% ប្រៀប​ទៅនឹង​អត្រា​ជោគជ័យ​បច្ចុប្បន្ន ៕