សារអេឡិចត្រូនិច
ឧបករណ៍ជួយទប់ស្កាត់ជំងឺស្ត្រូក


តាម AFP : ក្រុមហ៊ុន Boston Scientific អាមេរិក ទើបតែ​ប្រកាស​លទ្ធផល​នៃ​ការស្រាវជ្រាវ​មួយ​បង្ហាញ​ឲ្យ​ឃើញ បរិក្ខារ​មួយ ដែល​គេ​បញ្ចុះ​ក្នុង​សរីរាង្គ​មនុស្ស​មាន​ឈ្មោះថា Wacthman វា​អាច​ទប់ស្កាត់បាន​ជំងឺស្ត្រូក ។​

​ក្នុងការ​ពិសោធន៍​បរិ​ក្ខា​រ​មួយ​មាន​ឈ្មោះថា Watchman នៅលើ​អ្នកជំងឺ​៤០៧​នាក់ ក្នុងនោះ ២៦៩​នាក់ ត្រូវបាន​បញ្ចុះ Watchman ហើយ​១៣៨​នាក់ ទៀត​ប្រើប្រាស់​ឱសថ Warfarin ដែលជា​ប្រភេទ​ប្រឆាំងនឹង​ការ​កកឈាម បំណង​រារាំង​ការស្លាប់ ឬ​ស្ត្រូ​ក ។​

Watchman ត្រូវបាន​បញ្ចុះ​ក្រោម​ក្រលៀន​របស់​អ្នកជំងឺ ។ លទ្ធផល​នៃ​ការស្រាវជ្រាវ​ត្រូវបាន​ផ្សព្វផ្សាយ​ដោយ​សមាគម​បេះដូង​សរសៃឈាម​អាមេរិក កាលពី​ថ្ងៃទី​១០/៣​នោះ បង្ហាញថា Watchman មាន​ប្រសិទ្ធភាព​ដូចជា ឱសថ Warfarin ដែរ ។ហេតុនេះ អ្នកស្រាវជ្រាវ Kenneth Stein របស់​Boston Scientific ។​


​បានប្រកាសថា Watchman ជា​ដំណោះស្រាយ ជួយ​កាត់បន្ថយ​ជំងឺស្ត្រូក ដែល​នាំ​ឲ្យ​មានការ​ពិការ ស្លាប់​មួយ​ចំហៀង​ខ្លួន ឬ​ស្លាប់​តែម្តង ។​


watchman ត្រូវ​បានផ្តល់​អាជ្ញាប័ណ្ណ ឲ្យ​ធ្វើចរាចរ​នៅ​ទ្វីបអឺរ៉ុប កាលពី​ឆ្នាំ​២០០៥ ហើយ​ប្រទេស​មួយចំនួន​នៅ​អាស៊ី​កាលពី​ឆ្នាំ​២០០៩ ។​


​ចំណែក​លទ្ធផល​នៃ​ការស្រាវជ្រាវ​ខាងលើ​កាលពី​ថ្ងៃទី​១០/៣ នឹង​ត្រូវបាន​រាយការណ៍​ជូន FDA ដើម្បី​ទទួលបាន​ការធ្វើ​ចរាច​រ​នៅ​អាមេរិក ៕​M