សារអេឡិចត្រូនិច
សប្បុរស​ជន​អាណិត​អាសូរ ​ជួយ​ឧបត្ថម្ភ​យាយ​ខ្លី​ដែល​មាន​ជំងឺ​


រាជ​ធានី​ភ្នំ​ពេញ​ ៖ ​បន្ទាប់​ពី​សារ​ព័ត៌​មាន​​កោះ​សន្តិ​ភាព​ផ្សាយ​ពី​យាយ​ខ្លី​​អ្នក​កំប្លែង​​​ធ្លាក់​​ខ្លួន​ឈឺ​ ហើយ​​ចូល​សម្រាក​ព្យាបាល​​ជំងឺ​នៅ​មន្ទីរ​ពេទ្យ​​កាល់​ម៉ែត​មក មាន​សប្បុរស​ជន​ជា​ច្រើន​មាន​ក្តី​អាណិត​អាសូរ​ និង​ជួយ​ឧបត្ថម្ភ​ជា​ថវិកា​ដល់​រូប​គាត់ ។ សប្បុរស​ជន​រួម​មាន ១​-​​កញ្ញា យិម វិម៉ា​ឡា ចំនួន​២០​ដុល្លារ រស់​នៅ​ប្រទេស​អូ​ស្ត្រាលី​ ​២-​​អ្នក​ស្រី កក់ កាណិកា ចំនួន​២០​ដុល្លារ រស់​​នៅ​ប្រទេស​អូ​ស្ត្រាលី​ ៣-​លោក តាក់ ចាន់​បញ្ញា ចំនួន​១០​ដុល្លារ រស់​​នៅ​ប្រទេស​អូ​ស្ត្រាលី​ ៤​-​​អ្នក​ស្រី ហួត គិម​លីន ចំនួន​៥​០​ដុល្លារ រស់​​នៅ​សហ​រដ្ឋ​អាមេរិក ៥-​លី សំណាង ចំនួន​៥​០​ដុល្លារ ​រស់​​នៅ​សហ​រដ្ឋ​អាមេរិក ៦-​​លី សំ​ពី ចំនួន​២​៥​​ដុល្លារ ​រស់​​នៅ​សហ​រដ្ឋ​អាមេ​រិក ៧-​កញ្ញា​ លឿង លីន​ណា ចំនួន​៥​ដុល្លារ​ ​រស់​​នៅ​កំពង់​សោម ​៨-​​អ្នក​ស្រី​ សូ ភីណា ចំនួ​ន​៥​ដុល្លារ​ ​រស់​​នៅ​​រាជ​ធានី​​ភ្នំពេញ ៩​-​​លោក​ បូ វិបុល ចំនួ​ន​៥​ដុល្លារ​ ​រស់​​នៅ​​រាជ​ធានី​ភ្នំពេញ ​និង​​​១០​-​កញ្ញា ស៊ីម សុជា​តា​​ ចំនួន​៥​ដុល្លារ​ រស់​​នៅ​​រាជ​ធានី​ភ្នំពេញ ​​។

ពេល​ទទួល​បាន​​អំណោយ​ទាំង​នោះ​ យាយ​ខ្លី​មាន​ក្តី​ត្រេក​អរ​ និង​បាន​ជូន​ពរ​​ដល់​​សប្បុរស​ជន​ទាំង​អស់​ឱ្យ​ជួប​​ប្រទះ​តែ​សេច​ក្តី​សុខ និង​ប្រកប​កិច្ច​ការ​ងារ​​​​​ទទួល​​​បាន​ជោគ​ជ័យ​ ។យាយ​ខ្លី​ជា​អ្នក​សិល្បៈ​ធ្លាក់​ខ្លួន​​ឈឺ​ខក​ខាន​សម្តែង​រក​ប្រាក់​កម្រៃ​ចិញ្ចឹម​ជីវិត​ទៀត ដូច្នេះ​ការ​ជួយ​ឧបត្ថម្ភ​របស់​សប្បុរស​ជន​ពិត​ជា​មាន​តម្លៃ​ណាស់​សម្រាប់​រូប​​គាត់ ៕