សារអេឡិចត្រូនិច
អ្នកស្រី​អប់​ប្រា​ ត្រូវបានតែងតាំង​ជា​ជន​ល្បី​ ដែលមាន​ឥទ្ធិពល​បំផុត​ពីរ​ឆ្នាំ​ជាប់​គ្នា​


អ្នកស្រី អប់​ប្រា វីន​ហ្វ្រេ ត្រូវបានតែងតាំង​ជា​ជន​ល្បី​ដែលមាន​ឥទ្ធិពល​បំផុត​របស់​អាមេរិក​ស​ម្រា​ប់​ឆ្នាំ​ទី​ពីរ​ជាប់ៗ​គ្នា​កាលពី​ថ្ងៃ​សុក្រ ថ្វីបើ​បាន​ដកចេញ​នូវ​កម្មវិធី​ទូរទស្សន៍​ប្រចាំថ្ងៃ​ក្នុង​ឆ្នាំ ២០១១ ក្តី។​

​ទស្សនា​វ​ដ្តី Forbes បាន​ចាត់ថ្នាក់​អ្នកស្រី វីន​ហ្វ្រេ អាយុ ៥៩ ឆ្នាំ នាំមុខ​តួ​ល្បី​ហូលីវូដ ស្តេ​ហ្វិ​ន ស្ពេ​ល​ប៊ឺ​ក និង គ្លី​ន អ៊ី​ស​វូដ និងឈរ​នៅ​ពីលើ​ជន​សំខាន់​ក្នុង​ទូរទស្សន៍​ផ្សេងទៀត ដូចជា អ្នកសារព័ត៌មាន បា​បា​រ៉ា វ៉​ល​ធឺ​ស៍ និង អ្នក​ប្រឹក្សា​ផ្នែក​ហិរញ្ញវត្ថុ ស៊ូ​ហ្ស៊ី អ័​រ​មែន។​

Forbes បាន​និយាយថា ៤៨ ភាគ​នៃ​មនុស្ស​ដែល​ត្រូវបាន​ស្ទង់​មតិ​បាន​ចាត់​អ្នកស្រី​វីន​ហ្វ្រេ​ ថា​មាន​ឥទ្ធិពល ដោយ​ធ្លាក់​ចុះ​តែមួយ​ភាគរយៈ​ប៉ុណ្ណោះ​ធៀប​នឹង​ឆ្នាំមុន ។ បញ្ជី​ជន​មាន​ឥទ្ធិពល​នេះ​ត្រូវបាន​ដកស្រង់​ចេញពី​ការបោះឆ្នោត​ស្ទង់​មតិ​របស់​អាមេរិក ​រៀប​ចំ​ដោយ E-Poll Market Research ដែល​ចាត់​ចំណាត់ថ្នាក់​មនុស្ស​ជាង ៧.៥០០ នាក់​ផ្អែក​តាម​បុគ្គលិកលក្ខណៈ​ខុសគ្នាៗ​ចំនួន ៤៦ ចំណុច។​

​អ្នកស្រី​វីន​ហ្វ្រេ បានបញ្ចប់​កម្មវិធី "The Oprah Winfrey Show" ប្រចាំថ្ងៃ​របស់ខ្លួន​ក្នុង​ខែឧសភា ២០១១ បន្ទាប់ពី​រយៈពេល ២៥ ឆ្នាំ​នៃ​ការចាប់ផ្តើម​ផ្សាយ​បណ្តាញ​ទូរទស្សន៍ "The Oprah Winfrey Network (OWN) ដែលមាន​កម្មវិធី​ជីវិត​ប្រចាំថ្ងៃ​ជាច្រើន​ដែល​ផ្តោតលើ​ស្ត្រី៕