សារអេឡិចត្រូនិច
លិង្គរបស់ក្រពើ តែង"ត្រៀមប្រយុទ្ធ"ជានិច្ច


ការស្រាវជ្រាវ​ដែល​ទើប​ប្រកាស​លទ្ធផល​ថ្មីៗ​នេះ គឺ​លិង្គ​របស់​ក្រពើ​ត្រូវបាន​បង្កើតឡើង​ដោយ​កំ​ពេញ​មាន​ស្រទាប់ៗ​ហើយ​រឹង ។ ប្រការនេះ​ធ្វើ​ឲ្យ​លិង្គ​របស់​វា​តែ​ស្ថិតក្នុង​ស្ថានភាព រឹង​ឆ្កឺត ហើយ​លាក់​ជិត​ក្នុង​ប្រដាប់បន្តពូជ​របស់​វា ។ នៅពេល​បន្ត​ពូជ​ទើប​វា​ត្រូវបាន "​ទម្លាយ​ចេញ​" មក​ក្រៅ ។​

មានន័យថា លិង្គ​របស់​ក្រពើ​ពុំមាន​ការផ្លាស់ប្តូរ​រាងរៅ និង​ទំហំ​ទេ ហើយក៏​ពុំ​ចាំបាច់​ត្រូវការ "​ឈុត​" ធ្វើ​ឲ្យ​វា​កម្រើក​ដែរ ។ នៅពេល​បន្ត​ពូជ​លិង្គ​របស់​វា "​ទម្លុះ​"​ចេញ រួច "​លិ​ប​" ចូល​តាម​ចង្វាក់ ក្នុង​ល្បឿន​មួយ​ប៉ុណ្ណោះ ។​

​ក្រោយ​ការស្រាវជ្រាវ​ដឹងថា លិង្គ​របស់​វា​ពណ៌​ស មាន​ប្រវែង 2,75inch ស្ថិតនៅក្នុង​ប្រដាប់បន្តពូជ​ផង និង​ជា​ទ្វារ​បញ្ចេញ​កាកសំណល់​ផង ។​

​អ្នកស្រី Kelly ដែលជា​អ្នកស្រាវជ្រាវ​នោះ បាន​រកឃើញ​ទៀតថា លិង្គ​របស់​វា​នៅពេល​យក​ត្រាំ​ទឹកអំបិល ក៏​ពុំមាន​រួម​តូច​មកវិញ​ដូច​សត្វ​ដទៃទៀត​ដែរ ដោយសារ​ក្នុងនោះ​ផ្ទុក​ពេញ​ដោយ Collegen ៕