សារអេឡិចត្រូនិច
Apple កំពុងត្រៀមផលិត រថយន្តយ៉ាងសម្ងាត់


គេហទំព័រ ហិរញ្ញវត្ថុ Yicai របស់​ចិន បាន​ទម្លាយ​ចេញ​រឿង Apple កំពុងអភិវឌ្ឍន៍​ប្រភេទ​រថយន្ត iMore យ៉ាង​ស​ម្លា​ត់​បំផុត ។​

​គោល​គំនិត​នេះ កើតឡើង​តាំងពី Steven Jobs នៅរស់​ម្លេះ (​ស្លាប់​ដោយ​ជំងឺមហារីក ខែ​១០/២០១១) ហើយ CEO Tim Cook ដែលជា​អ្នក​បន្តវេន នៅតែ​បន្ត​អនុវត្ត​គោល​គំនិត​នេះ ។​

iMore ឈ្មោះ​របស់​រថយន្ត​នេះ គឺជា​ការច្របាច់បញ្ចូល នៃ​បច្ចេកវិទ្យា​សម្លេង​និយាយ Siri និង​សេវា​ផែនទី ។ ដំបូល​របស់​រថយន្ត ត្រូវបាន​គ្របដណ្តប់​ដោយ​ផ្ទាំង​ស្រូប​ថាមពលព្រះអាទិត្យ (​បើ​ខ្លះ​គឺ​បញ្ជូន​អគ្គិសនី​) ហើយ​ស្ទើរតែ​ទាំងអស់​គឺ​ប្រើប្រាស់​កញ្ចក់ និង​ជ័រ ABS ។ វត្ថុ​ធាតុ​ទាំងនេះ​ជួយ​បន្ថយ​ទម្ងន់​រថយន្ត ក៏ដូចជា​លិខិត​ថាមពល​ត្រូវ​ចំណាយ ។ វា​ត្រូវបាន​លាប​ដោយ​ពណ៌​សម្បូរបែប ។ ប្រការ​សំខាន់​គឺ​និន្នាការ​ផលិត​របស់​វា គឺ​តូច និង​តិច ។​

​រយៈពេល​ថ្មីៗ​នេះ សង្កេតឃើញថា Apple បាន​កសាង​ទំនាក់ទំនង​ស្និទ្ធស្នាល​ជាមួយនឹង​វិស័យ​ឧស្សាហកម្ម​រថយន្ត ហើយ​នេះ​អាចជា​ឱកាស ដើម្បី​ពួកគេ​លោត​ចូលក្នុង​មុខ​ជំនួញ​ថ្មី ។​

iMore ប្រើប្រាស់​ប្រព័ន្ធ​ជំនួយ ដោយ​សំឡេង​និយាយ ប្រព័ន្ធ​ប្រតិបត្តិការ iOS ដែល​ទាំង​២​នេះ គាំទ្រ​ដល់​ការងារ​ច្រើន ក្នុងពេល​តែ​១ ។ វា​ក៏​ត្រូវបាន​ច្របាច់​បញ្ចូល​ប្រព័ន្ធ​ស្វ័យប្រវត្ត​ដើរ​តាម​សេវាកម្ម​ផែនទី​របស់ Apple ដែល​ក្រុមហ៊ុន​នេះ​អភិវឌ្ឍន៍​លើ​គ្រឹះ​របស់ Google Maps ។​

Apple ក៏​អភិវឌ្ឍន៍ Version Siri សម្រាប់​រថយន្ត ដែល​គេ​ហៅថា Eyes Free ។ លើ​ដៃចង្កូត​មាន​បន្ថែម​គន្លឹះ​មួយ ដែល​បង្កលក្ខណៈ​ត​ភ្ជាប់​បណ្តា​ផលិតផល​របស់ Apple ជាមួយ Blurtooth គ្មាន​ខ្សែ និង​អ៊ិន​ធើ​ណេ​ត ។ អ្នកបើកបរ​អាច​ប្រើប្រាស់ Siri តាមរយៈ iPhone និង iPad និង​បើកបរ​រថយន្ត​បាន​តាមរយៈ​បញ្ជា​ដោយ​សំឡេង​និយាយ ។ ហេតុនេះ វា​កាត់បន្ថយ​បាន​គ្រោះថ្នាក់​ច្រើន ។​

​បណ្តា​ក្រុមហ៊ុន​រថយន្ត​ធំៗ​ដូចជា BMW General Motor Mercedes-Benz Land Rover... បាន​ព្រមព្រៀង​ប្រើប្រាស់​សេវា Eyes Free របស់​ក្រុមហ៊ុន​នេះ ៕