សារអេឡិចត្រូនិច
គោអាចព្យាករណ៍ភ្លៀងបាន


លទ្ធផល​នៃ​ការស្រាវជ្រាវ​ថ្មី​មួយ​របស់​អាមេរិក បង្ហាញថា បទពិសោធន៍​របស់​ប្រជាកសិករ​អំពី​ការមើល​សកម្មភាព​រប​ស់​សត្វ​គោ ដើម្បី​ទាយ​ភ្លៀង​ជា​រឿង​ត្រឹមត្រូវ ។​

​ពួក​អ្នកស្រាវជ្រាវ​រកឃើញថា សត្វ​គោ​តែ​ឈរ​យូរ​ជាង​ពេល​មេឃ​ក្តៅ ។ រឿងនេះ​ចង្អុល​បង្ហាញថា មាន​ទំនាក់ទំនង​ច្បាស់លាស់ មួយ​រវាង​ទង្វើ​របស់​វា​ជាមួយ​ធាតុអាកាស ។​

​ពួកគេ​បាន​ដំណើរការ​ពិសោធន៍​សំដៅ​ពិនិត្យ​បញ្ជាក់​បទពិសោធន៍​ប្រជាជន​ថា គោ​នឹង​ដេក​ចុះ​ពេល​ធាតុអាកាស​ប្រែជា​ត្រជាក់​ជាង បាតុភូត​តែង​កើតឡើង​មុនពេល​ភ្លៀង ។​

​ពួក​អ្នកវិទ្យាសាស្ត្រ​អំពី​សត្វ​មកពី​សាកលវិទ្យាល័យ​អា​រី​ហ្សូ​ណា និង​ណស​វ៉េ​ស មី​ស​ស៊ូ​រី បាន​ប្រមូលផ្តុំ​ការស្រាវជ្រាវ​សីតុណ្ហភាព​សរីរាង្គ​រប​ស់ស​ត្វ​គោ​លើ​ពាសពេញ​តំបន់​ភាគ​ខាងលិច​ដ៏​ធំ​ទូលាយ​របស់​អាមេរិក ។ ការស្រាវជ្រាវ​នេះ មួយផ្នែក​ក៏​ព្រោះតែ​ពេល​សត្វ​គោ​ត្រូវ​ក្តៅ​ពេក បរិមាណ​ផលិតផល​ទឹកដោះ​របស់​វា ក៏ត្រូវ​រង​ឥទ្ធិពល​ដែរ ។​

​ក្រុម​ស្រាវជ្រាវ​សង្កេតឃើញថា សត្វ​គោ​ឈរ​យូរ​ជាង​ពេល​មេឃ​ក្តៅ​ជាង ព្រោះ​រឿង​នោះ​ជួយ​វា​បញ្ចុះ​សីតុណ្ហភាព​នៅ​ចំណុចកណ្តាល​រាងកាយ ។ ដោយ​វិធី​ត្រដាង ស្បែក សាច់​ច្រើនជាង សរីរាង្គ​គោ​ងាយ​ភាយ​សីតុណ្ហភាព​ចេញទៅ​ក្នុង​បរិយាកាស ។ ពេល​វា​ត្រូវ​ក្តៅ​ពេក វា​ដកដង្ហើម​ដង្ហក់​ច្រើនជាង ស៊ី​តិចជាង ហើយដោយ​ហេតុនេះ​បង្កើត​ទឹកដោះ​តិចជាង ។​

​ផ្ទុយ​មកវិញ សត្វ​គោ​តែង​ដេក​ចុះ​ពេល​វា​ចង់​រក្សា​សីតុណ្ហភាព និង​ថាមពល ។ រឿងនេះ​ដោយ​អ​ចេតនា​ជួយ​បកស្រាយ​ហេតុអ្វី​គោ​តែង​ដេក​ចុះ​ពេល​មេឃ​ជិត​ភ្លៀង នៅតាម​តំបន់​ធាតុអាកាស​ល្មម ។​

​ដូច​យើង​បានដឹង មុនពេល​មេឃ​ភ្លៀង​ជា​ពេល​សម្ពាធ​ចុះ​ទាប ស្ថានភាព​ងាយ​មើលឃើញ ហើយក៏​ជាស​ញ្ញា​មួយ​បង្ហាញថា មេឃ​ប្រែជា​ត្រជាក់ ។ តាម​ការស្រាវជ្រាវ​រប​ស់​ពួក​អ្នកវិទ្យាសាស្ត្រ​អាមេរិក ប្រសិន​គោ​ភាយ​កំដៅ ដោយ​វិធី​ឈរ នោះ​ពេល​ឃើញ​ធាតុអាកាស​ត្រជាក់​កំពុង​មកដល់​វា​នឹង​ដេក​ចុះ ៕