សារអេឡិចត្រូនិច
រោងចក្រអគ្គិសនីព្រះអាទិត្យ ធំជាងគេលើលោក ចាប់ដំណើរការ


ក្នុង​កិច្ចប្រឹងប្រែង​មួយដើម្បី​ជំរុញ​ការប្រើប្រាស់​ឥន្ធនៈ "​បរិសុទ្ធ​" បំណង​ការពារ​ផែនទី ក៏ដូចជា​ឥទ្ធិពល​អសកម្មនៃ​ការប្រែប្រួល​ធាតុអាកាស​ប្រទេស​អារ៉ាប់​រួម (UAE) បាន​បើក​សម្ពោ​ធ​ជា​ផ្លូវការ​រោងចក្រ​អគ្គិសនី​ថាមពលព្រះអាទិត្យ ធំ​បំផុត​ពិភពលោក មាន​ឈ្មោះថា Shams1 នៅ​ថ្ងៃទី​១៧មីនា កន្លងទៅ​ថ្មីៗ​នេះ។​

​ក្នុង​ពិធី​សម្ពោ​ធ ប្រធាន​សម្ព័ន្ធ​ក្រុមហ៊ុន Masdar របស់ UAE លោក Sultan al-Jaber បាន​ឲ្យ​ដឹងថា រោងចក្រ​នេះមាន​ថាមពល​១០០MW ប្រើប្រាស់​ថវិកា​វិនិយោគ​សរុប​៦០០​លាន​ដុល្លារ ក្នុងនោះ Masdar ភាគហ៊ុន​៦០% Total របស់​បារាំង​២០% និង​ក្រុមហ៊ុន Abengoa Solar របស់​អេស្ប៉ាញ មាន​២០% ។ រោងចក្រ​នោះ​សាងសង់​លើ​ផ្ទៃក្រឡា​ស្មើនឹងតារាង​បាល់ទាត់ ២៨៥ សម្រាប់​រាយ​ផ្ទាំង​កញ្ចក់ Parabol ។​

​រោងចក្រ​នេះ​ត្រូវបាន​សាងសង់​តាំងពី​ខែកក្កដា២០១០ លើវាល​ខ្សាច់ Western Region ចម្ងាយ​ពី​រដ្ឋធានី​ឌូ​បាយ ១២០គីឡូម៉ែត្រ ។​

​គួរ​កត់សម្គាល់ថា ថ្វីបើ UAE ជា​ប្រទេស​ប្រេងកាត​ដ៏​ធំ​សម្បើម ប៉ុន្តែ​គេ​នៅតែ​លើក​គម្រោងការ​ដល់​ឆ្នាំ​២០២០ ប្រទេស​នេះ​នឹង​ប្រើប្រាស់​ថាមពល "​បរិសុទ្ធ​" ឲ្យ​បាន ៧% នៃ​តម្រូវការ​ថាមពល​រប​ស់​ប្រទេស​ខ្លួន ៕​