សារអេឡិចត្រូនិច
បវរ​កញ្ញា​រុស្ស៊ី​​​ក្លាហាន​ហ៊ាន​រិះ​គន់​ លោក​ប្រធានា​ធិប​តី​​វ្ល៉ា​ឌី​មៀន ពូ​ទីន​​ ពី​​រឿង​ចាប់​ខ្លួន​អ្នក​ចម្រៀង​​​២​នាក់​ ដែល​ច្រៀង​ចំអក​រូប​លោក​


បវរ​កញ្ញារុស្សុីឆ្នាំ២០១៣ នាង​អេល​​មី​រា៉​​ ​អាប់ដ្រា​សាកូវា៉ ដែល​ទើប​នឹង​រះ​ថ្មី​បាន​​យក​កិត្តិ​នាម​ជា​បវរកញ្ញា​របស់​ខ្លួន​វាយ​ប្រហារ និង​ថ្កោល​ទោស​ប្រធានាធិបតី លោក​ពូ​ទីន​​ដែល​បញ្ជា​ឱ្យ​ចាប់​ខ្លួន​អ្នក​ចម្រៀង​ស្រី​ពីរ​នាក់​​ដាក់​ពន្ធ​នា​គារ​រយៈ​ពេល​២​ឆ្នាំ​​ពី​បទ​​ច្រៀង​​នៅ​ក្នុង​​ព្រះ​វិហារ​​កាតូលិក​​សម្តែង​អារម្មណ៍​​​មិនពេញចិត្ត​ និ​ង​ចំអក​ឲ្យ​​​រូប​លោក​​​ដែល​ជាប់​​ឆ្នោត​​​​ជា​ប្រធា​​​​​នា​ធិបតី​​ ។

បវរកញ្ញាវ័យ១៨ឆ្នាំដែលជាកុលសម្ព័ន​្ធ​តា​តា និង​ជា​អ្នក​ជាតិ​និយម​ផង​នោះ​​បាន​សរសេរ​​តាម​គេហ​ទំព័រថា នាងពុំ​​​ពេញ​ចិត្ត​ទេ​ដែល​អ្នក​ចម្រៀង​វ័យ​ក្មេង​​​ត្រូវ​គេ​បញ្ជូន​ចូល​គុក​ក្នុង​រយៈ​​ពេល​២​​ឆ្នាំ​ ។បវរកញ្ញាអេលមីរា៉​បាន​ប្រាប់​វិទ្យុ​រុស្សុី​ថា ​​រដ្ឋា​ភិបាល​បង្កឲ្យមាន​ភាព​ក្តៅ​ក្រហាយ​ពី​​អន្តរ​ជាតិ និងជាសញ្ញា​មួយ​​បង្ហាញ​ពី​ការ​ធ្លាក់​ចុះ​​សិទ្ធិ​នយោ​បាយ​ក្រោម​ការ​កាន់​អំណាច​រយៈ​​ពេល​១៣​​ឆ្នាំ​របស់​លោក​ពូទីន ។ ​

ស្រ​ប​​ពេល​នេះ​ដែរ សហ​រដ្ឋ​អាមេ​រិក​​បាន​សម្តែង​ការ​ខក​ចិត្ត​​​ចំពោះ​ការ​​​ចាប់​ខ្លួន​អ្នក​ចម្រៀង​២​នាក់​នោះ ។ការ​រិះ​គន់​របស់​បវរ​កញ្ញា​ជំនាន់ថ្មីនេះ​បង្ហាញ​ឲ្យ​ឃើញ​ពី​ភាព​​ក្លាហាន​ដែល​កន្លងមកមាន​ជន​ជាតិ​រុស្សុី​ភាគតិច​​​ណាស់​ហ៊ាន​បញ្ចេញ​​ប្រតិ​កម្ម​ខ្លាំងៗ​ទៅ​កាន់ប្រធានាធិប​ត​ី​លោក​ពូទីន​ជា​សា​ធា​រណៈ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយរបស់រដ្ឋ​ ៕