សារអេឡិចត្រូនិច
LG OPTIMUS G ពានរង្វាន់ និង​ការកោតសរសើរ​ពី​ពិភពលោក​


ភ្នំពេញ: LG បាន​ផ្សព្វផ្សាយ​ឲ្យ​ដឹងថា Optimus G ជា​ស្មា​ត​ហ្វូ​ន​ដែលមាន​លក្ខណៈពិសេស​និង​មាន បច្ចេកវិទ្យា​ខ្ពស់​ជាងគេ​បានទទួល​រង្វាន់ Innovation 2013 Design នៅ​ពិ​ពណ៌​គ្រឿង​អេ​ឡិច​ត្រូ និ​ច​(CES) និង​ពានរង្វាន់​Engineering Awards ក្នុង​កម្មវិធី Wireless Handsets Category ទាំងនេះ​ជា​ពានរង្វាន់​ដែល​ទទួលស្គាល់​ពី​បច្ចេកវិទ្យា​ខ្ពស់​, សោភ័ណភាព​និង​ការ​រចនា​ម៉ូដ​។

តាំងពី Optimus G បានដាក់​បង្ហាញ​កាលពី​នៅ​នៅ​ចុងឆ្នាំ 2012 គឺ​បានទទួល​ការកើត សរសើរ ពី​អ្នកប្រើប្រាស់ នៅ​ជុំវិញ​ពិភពលោក ហើយក៏​ជា​ស្មា​ត​ហ្វូ​ន ដែល​ទទួលបាន ពានរង្វាន់ Innovation Award ផ្នែក​បច្ចេកវិទ្យា Zerogap Touch នៅ​ពិ​ពណ៌​គ្រឿង អេ​ឡិច​ត្រូ​និ​ច នៅ​ប្រទេស កូរ៉េ (KES)​។​ក្រៅពីនោះ Optimus G ក៏បាន​ទទួលបាន​ពានរង្វាន់​ផ្នែក​រចនា​ម៉ូដ​គឺ iF Design Product Award កាលពី​ខែ​វិ​ច្ឆ​កា​ឆ្នាំ​2012 ដែល​បញ្ជាក់ថា Optimus G ពិត​ជាមាន​រូបរាង​និង​ក្បាច់រចនា ស្រស់ស្អាត​បំផុត និង​ទំនើប​បំផុត ប្រចាំឆ្នាំ​។​

Optimus G មិន​ត្រឹម​ជា​ទូរស័ព្ទ​ដែលមាន​ការ​រចនា​ដ៏​ស្រស់ស្អាត និង​ល្បឿន​ដ៏​លឿន អស្ចារ្យ​នោះទេ ប៉ុ​នែ្ត​ក៏​ជា​ទូរស័ព្ទ ដែល​បាន​ផលិត ឡើង​គិតពី បរិស្ថាន​ខ្ពស់បំផុត​។ Optimus G នៅ​សហរដ្ឋអាមេរិក​បានទទួល​លិខិតបញ្ជាក់ ULE Platinum Certified ដែល​រៀបចំ ដោយ UL Environment and Sprint និង​ទ​ទូល​បាន​វិ​ញ្ញាប​ន​ប័ត្រ​CarbonFree Product Certification ពី​អង្គការ Cabonfund.org Foundation ជា​អង្គ​ការដែល​ប្រយុទ្ធប្រឆាំង​ការប្រែប្រួល​អាកាសធាតុ និង​ជា​អាជ្ញាធរ វាយ​តំលៃ ផលប៉ះពាល់ លើ​បរិស្ថាន​របស់ ពាណិជ្ជកម្ម​នីមួយៗ​។    

Optimus G ជា​ទូរ​សព្ទ​ស្មា​ត​ហ្វូ​ន Android ល្អ​ជាងគេ​និង​ពេញនិយម​ជាងគេ នៅ​ប្រទេស​កូរ៉េ និង​ជា​ស្មា​ត​ហ្វូ​ន ដែល​ជាប់​ចំណាត់ ថ្នាក់​លេខ​1​ក្នុង​ទស្សនា​វ​ដ្តី​នៅ​សហរដ្ឋអាមេរិក​ដែលមាន​ល្បឿន​លឿន​ជាងគេ​ក្នុងចំណោម​ទូរស័ព្ទ​ប្រកួតប្រជែង​ហើយក៏​ជា ទូរស័ព្ទ ទទួល​ភាព ស្ញប់ស្ញែង និង​លក់ដាច់​ជាងគេ​បំផុត បន្ទាប់ពី​ចេញផ្សាយ​អស់​រយៈពេល​មួយ​សបា្តហ៍ នៅ​ទីផ្សារ​ប្រទេស​ជប៉ុន​ផងដែរ​។​

​លោក​បណ្ឌិត Jong-Seok Park ដែលជា​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន LG Electronics Mobile Communications បាន​មាន ប្រសាសន៍ថា ក្រុមហ៊ុន​យើង​ជា​ក្រុមហ៊ុន​ជំនាញ​ខាង​ទូរស័ព្ទ​និង​បង្កើត​នូវ​បច្ចេកវិទ្យា​ថ្មី ហើយក៏​ជឿជាក់ថា LG អាច​នាំមុខ​នៅ​ទីផ្សារ ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ទាំង​បណ្ដាញ​LTE ទាំង​បច្ចេកវិទ្យា​Hardware ទំនើបៗ​និង​កម្មវិធី​ប្រើប្រាស់ ដើម្បី​ផ្ដល់​ទូរស័ព្ទ​ដែល​កាន់តែ​ឆ្លាត​វៃ សំរាប់​ជីវិត​កាន់តែ​ឆ្លាត​វៃ ដែល​ទាំងនេះ​គឺ​ចាប់​ផ្តើមដំបូង​ជាមួយនឹង​LG Optimus G៕