សារអេឡិចត្រូនិច
តារាកំប្លែង​នាយឆ្អឹង​ចេញទៅ​សម្តែងនៅ​ប្រទេស​អូស្ត្រាលី


រាជធានីភ្នំពេញ ៖ តារាកំប្លែង​ខ្មែរ​នាយឆ្អឹង​​ក្រៅពី​មាន​ការគាំទ្រ​​ពីប្រជាពលរដ្ឋ​ខ្មែរជាច្រើន​នៅក្នុង​ប្រទេសហើយនោះ​ ថែមទាំង​​មានការគាំទ្រ​​ពីប្រជាពល​រដ្ឋ​​​ ដែលនៅក្រៅប្រទេស​​ជា​ច្រើនទៀត​ផង ជាក់ស្តែង​នៅប្រទេសអូស្ត្រាលី ។ តារាកំប្លែង​នាយឆ្អឹង​​បានប្រាប់​ឱ្យ​កោះសន្តិភាព​ដឹង​ថា ​«លោក​ត្រូវ​បាន​សមាគម​ខ្មែរ​នៅប្រទេស​អូស្ត្រាលី​អញ្ជើញ​លោកឱ្យទៅ​សម្តែង​នៅទីនោះ​រយៈ​ពេលមួយខែ ​ដោយចាប់ផ្តើម​ចេញដំណើរ​នៅល្ងាចថ្ងៃទី១៩ មីនា ២០១៣ ​» ។ ​

ក្នុង​ការ​​អញ្ជើញ​ទៅ​ប្រទេស​អូស្ត្រាលី​​ ក៏​មាន​តារាកំប្លែង​​អ្នកនាង​ប្រិមប្រិយ អ្នកចម្រៀង​សុគន្ធ នីសា និងអ្នកចម្រៀង​​ប្រុសមួយរូបទៀត​ផង​ដែរ ហើយពួកគាត់​នឹងវិលត្រឡប់មកវិញនៅថ្ងៃទី​២១ -២២​ មេសា ២០១៣ ៕