សារអេឡិចត្រូនិច
រ៉ែមាសលើផែនដី កកើតឡើងបែបណាដែរ ?


ថ្វី​ត្បិត​អ្នកណាៗ​ក៏​ស្គាល់​ ដឹង​ពី​តម្លៃ​របស់​មាស ហើយ​វា​ក៏​ជា​ប្រភព​សន្និធិ​(​ស្តុក​) របស់​ប្រទេស​ទាំងឡាយ។ ប៉ុន្តែ​គេ​ពុំបាន​ដឹងថា បណ្តា​តំបន់​រ៉ែ​នៅ​ផែនដី កកើតឡើង​បែបណា​ទេ​?

​អាថ៌កំបាំង​នេះ បាន​ត្រូវ​បង្ហើប​ឲ្យ​ដឹងក្រោយពី​ក្រុម​អ្នកវិទ្យាសាស្ត្រ​អូស្ត្រាលី ប្រកាស​ពី​និក្ខេបបទ​ស្រាវជ្រាវ​របស់​ពួកគេ​លើ​ទស្សនា​វ​ដ្តី​វិទ្យាសាស្ត្រ ភូមិវិទ្យា ធម្មជាតិ​កាលពី​ថ្ងៃទី​១៧មីនា។

​ពួក​អ្នកវិទ្យាសាស្ត្រ​បាន​ឲ្យ​ដឹងថា រាល់​ករណី​រញ្ជួយ​ដី ទោះបី​កម្រិត​ទាប​ក្តី បានធ្វើ​ឲ្យ​ស្រទាប់ផែនដី​កកើតឡើង​នូវ​ចន្លោះប្រហោង​ផ្ទុក​ពេញ​ដោយ​សារធាតុ​បន្សល់​(​រួមមាន​ទឹក និង​ឧស្ម័ន​) ។ គម្លាត​ផ្លាស់ប្តូរ​យ៉ាង​ប្រថុចញ៉ុចក្នុង​ចន្លោះប្រហោង​នោះ បណ្តាល​ឲ្យ​សារធាតុ​បន្សល់​ធ្វើ​ចលនា​រហ័ស ហើយ​បញ្ចេញ​ចំហាយ ខណៈពេលដែល​បណ្តា​ម៉ូឡេគុល​មាស ដែល​រលាយ​ក្នុង​សារធាតុ​សំណល់​វា​ក្លាយជា​កំណក​ភ្លាម ។ ការរញ្ជួយ​ដី​សា​ចុះ​សា​ឡើង បាន​នាំ​មកដល់​នូវ​កំណក​កកើត​រ៉ែ​មាសធំៗ ។​

តាម​ពួក​អ្នកវិទ្យាសាស្ត្រ សម្រាប់​ការកកើត​រ៉ែ​មាស​ដែលមាន​បរិមាណ​១០០​តោន ត្រូវ​ចំណាយពេល​ប្រមាណ ១០០.០០០​ឆ្នាំ ៕