សារអេឡិចត្រូនិច
អាហារ​ ៨​មុខ ជួយ​ឲ្យ​អាការ​ឈឺបំពង់ក បាន​ធូរស្រាល​


ចំពោះអ្នកឈឺបំពង់ក អាហារទាំង ៨មុខខាងក្រោមអាចជួយអ្នកបាន ៖

១-​ស៊ុតមាន់​ចៀន (​យក​តែ​ពង​ស​) អាច​ផ្តល់​ប្រូតេអ៊ីន​ដែលជា​សារ​ធា​ត​បង្ករ​ភាពងាយស្រួល​ក្នុង​ការរំលាយ​អាហារ ហើយ​វា​ក៏​មាន​ផលប្រយោជន៍ អាច​ជួយ​កម្ចាត់រោគរ​លាក​បំពង់ក និង​ជួយ​កាត់បន្ថយ​អាការ​ឈឺបំពង់ក​ឲ្យបាន​ធូ​ស្រាល​ទៀតផង​។​

២-​ស៊ុប​មាន់​ដែល​ក្តៅ​ហុយ​ទ្រលោម ប្រៀប​ដូច​ជា​អង្គ​បដិបក្ខ​(​អង់​ទី​ប៊ី​យោ​ទិ​ក​) ដែល​មាន​ប្រសិទ្ធភាព អាច​ប្រឆាំង​រោគ​រលាក និង​អាច​បន្ថយ​ការកកស្ទះ​ឈាម នៅត្រង់​បំពង់​ក​ទៀតផង​។ ម្យ៉ាងទៀត គេ​អាច​បន្ថែមបន្លែ ដោយ​ជីវជាតិ​ក្នុង​ស៊ុប​មាន់ ដូចជា ការ៉ុត ខ្ទឹម​បារាំង ឃិន​ឆាយ និង​ខ្ទឹមស ព្រោះ​បណ្តា​ជីវជាតិ​ដែលមាន​ផ្ទុក​ក្នុង​អាហារ​បែបនេះ សុទ្ធ​តែ​អាច​ព្យាបាល​រោគ​។​

៣-​ការ​ផឹកទឹក “​តែ​ខ្ញី​” ឬ តែ “​ទឹកឃ្មុំ​” ក្តៅ​ឧណ្ហៗ អាច​ជួយ​កម្ចាត់រោគរ​លាក និង​ទប់ស្កាត់​រមាស់ ព្រមទាំង​អាច​កាត់បន្ថយ​អាការ​ក្តៅ​ដើមទ្រូង និង​អារម្មណ៍​តានតឹង​ទៀតផង​។ ម្យ៉ាងទៀត ទឹកឃ្មុំ អាច​ជា​រនាំង​បាំង​រោគ​នៅក្នុង​បំពង់ក ដែល​អាច​ទប់ស្កាត់​ការ​រំ​ញោច និង​បង្ករ​ទៅ​ជា​ក្អក​។​

៤-​ទឹក​ក្រូចឆ្មារ និង​ទឹកឃ្មុំ សុទ្ធតែ​មាន​ប្រយោជន៍​ក្នុងការ​កម្ចាត់រោគរ​លា​ក និង​ប្រឆាំង​មេរោគ​។ ដូច្នេះ​ប្រសិនបើ​ផឹកទឹក​លាយ​គ្នា ពិតជា​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការ​សម្រាល​ការ​ឈឺបំពង់ក​។​

៥-​ការ​ទទួលទាន​មី​សរសៃ​ទន់ អាច​បន្ថយ​អាការ​ឈឺបំពង់ក ព្រោះ​នៅក្នុង​មី​សរសៃ​ទន់ សម្បូរ​ទៅដោយ​ជាតិ​កាក​សរសៃ ជាតិ​ដែក ស័ង្កសី ជីវជាតិ B1 B2 B3 និង​E ។​

៦-​ផ្លែ​ចេក ជា​ប្រភេទ​ផ្លែឈើ​ពុំមាន​ជាតិ​ជូរ ទន់​ដែល​ងាយ​នឹង​លេប​ដោយ​ពុំ​រំញោច​ដល់​បំពង់​ក​ឡើយ​។ ម្យ៉ាងទៀត ផ្លែ​ចេក​ក៏​សម្បូរ​ជីជាតិ B6 ជីវជាតិ​បូ​តា​ស្យូម​។​

៧-​នៅក្នុង​មើម​ការ៉ុត សម្បូរ​ទៅដោយ​ជីវជាតិ A ជាតិ​កាក​សរសៃ និង​បូ​តា​ស្យូម ដូច្នេះ​នៅពេល​ឈឺ​បំពង់ក យក​ល្អ​ត្រូវ​ទទួល​ទាន​ការ៉ុត​ស្ងោរ ឬ​ចំហុយ តែ​ពុំ​ត្រូវ​ទទួល​ទាន​ការ៉ុត​ឆៅ​ឡើយ ព្រោះ​បាន​ត្រឹមតែ​ធ្វើឲ្យ​រោគ​ឈឺបំពង់ក កាន់តែ​ធ្ងន់​ថែម​ទៀត​។​

៨-​នំ​បន្ទះ ធ្វើ​ពី​ម្សៅ​ស្រូវ​សាលី មាន​ផ្ទុក​សារធាតុ​ម្យ៉ាង ​ដែល​អាច​រំលាយ​ជាតិ​កាក​សរសៃ និង​អាច​ជួយ​បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ូ​ល និង​សម្បូរ​ជាតិ​ប្រូតេអ៊ីន ដែល​បង្កើន​ការ​ឆ្អែត​ជាប់​ជានិច្ច​។ ម្យ៉ាងទៀត នៅក្នុង​នំ​បន្ទះ​ម្ស៉ៅ​ស្រូវ​សាលី​បន្ថែម​ផ្លែ​ចេក ឬ​ទឹកឃ្មុំ អាច​ជួយ​កាត់បន្ថយ​ការ​ឈឺបំពង់ក​៕​