សារអេឡិចត្រូនិច
ជប៉ុន​បោះ​ពុម្ពសៀវភៅ​​ទំហំ​ប៉ុន​គូទ​ម្ជុល​


ប្រទេស​ជប៉ុន​បាន​បង្ហាញ​ស្នាដៃ​ដ៏​អស្ចារ្យ​ថ្មី​​មួយ​​របស់ខ្លួន​ដោយ​ផលិត​សៀវ​ភៅ​​​តូច​ជាង​គេ​​​​បំផុត​នៅ​លើ​ពិភពលោក​មាន​ចំណង​ជើង​ថា ​«ផ្កា​ប្រចាំ​រដូវ​»​ ។ សៀវភៅ​នោះ​បង្ហា​ឈ្មោះ​ផ្កា​នីមួយ​ៗ​ ព្រម​ទាំង​បកស្រាយ​ពី​អត្ថ​ន័យ​​ពណ៌​ផ្កា​របស់​ជប៉ុន ។

សៀវភៅ​ផ្កា​ប្រចាំ​រដូវ​នេះ​ជប៉ុន​គ្រោង​នឹង​ដាក់​ស្នើ​ទៅ​គណៈ​កម្មកា​រ​កំណត់​ត្រា​ឯត​ទគ្គ​កម្ម​ពិភព​លោក​ដោយ​សម្អាង​ថា ជាសៀវ​ភៅ​​​តូច​ជាង​​គេ​បំផុត​នៅ​លើ​ពិភព​លោក​ ​​​​​​​​ទំហំ​ប៉ុន​គូទ​ម្ជុល​មាន​​២២​ទំព័រ​ និង​ទំហំ​​​​០,៧៥​មីល្លីម៉ែត្រ ​​​និង​​​ទទឹង​​០,០១​មីល្លីម៉ែត្រ​ ​​ប្រហាក់​ប្រហែល​​ទំហំ​ក្រដាស​ប្រាក​់​ និងមាន​កម្រាស់​០,៩​មីល្លីម៉ែត្រ ​។​

សៀ​វ​ភៅ​​​នេះ​​អាចមើល​ដោយ​ភ្នែ​ក​ទទេ​បាន​ ។​សៀវ​ភៅ​តូច​ជាងគេ​នៅ​លើ​ពិភ​ពលោក​​នេះ​បោះ​ពុម្ព​តម្កល់​នៅសារ​មន្ទីរ​ជប៉ុន​ ហើយ​វា​ត្រូវ​គេ​​​លក់​ក្នុងតម្លៃ​សរុប​ទាំង​កែវ​យឹត​​៣០៧​
ដុល្លារ ៕