សារអេឡិចត្រូនិច
ធុងសំរាម ប្រើថាមពលព្រះអាទិត្យ


រដ្ឋការ​បុរី​ញូយ៉ក បានដាក់​ឲ្យ​ប្រើប្រាស់ ប្រព័ន្ធ​ធុងសំរាម ដែល​គំនាប​ស្វ័យប្រវត្តិ ប្រើប្រាស់​ថាមពលព្រះអាទិត្យ ។ ប្រព័ន្ធ​នេះ​មាន​ឈ្មោះថា BigBelly ។

​ប្រព័ន្ធ BigBelly ប្រើប្រាស់​ថាមពលព្រះអាទិត្យ​នេះ ពុំ​ត្រឹម​តែមាន​ផ្ទុក​បាន​បរិមាណ​សំរាម​ច្រើនជាង ហើយក៏​កាត់បន្ថយ​ចំណាយ​សម្រាប់​ការពារ​បរិស្ថាន​របស់​ក្រុង​ញូយ៉ក​ផងដែរ អាស្រ័យ​ដោយ​វា​បន្ថយ​បរិមាណ Co2 នៅក្នុង​បរិយាកាស ។​

​វា​អាច​ផ្ទុក​បាន​សំរាម​៥​ដង ប្រៀប​ទៅនឹង​ធុងសំរាម​បែប​មុន ដែលមាន​ទំហំ​ប៉ុនគ្នា ហើយ​ត្រូវបាន​បែងចែក ជា​៣​ថត​ជាប់ៗ​គ្នា សម្រាប់​ប្រភេទ​សំរាម​៣​គឺ​ជ័រ កញ្ចក់ ក្រដាស និង​សំរាម​ផ្សេងទៀត ។​

​រូបរាង​ខាងក្រៅ​របស់​វា ក៏​គួរ​ឲ្យ​ចាប់អារម្មណ៍​ដែរ ដែល​គេ​ធ្វើ​បំណង​ទាក់ទាញ​ចំណាប់អារម្មណ៍​ពី​វត្តមាន​របស់​វា ហើយ​យក​សំរាម​មក​ចោល ។​

​ធុងសំរាម​នេះ​នៅ​ជា​ប្រព័ន្ធ​ឆ្លាត​វៃ​មួយ ដោយ​គេ​បង្កប់ Sensor អាច​បញ្ជូន​សញ្ញា​ទៅកាន់​ស្ថានីយ៍ ដើម្បី​កម្មករ​អនាម័យ អាចមាន​វត្តមាន​ទាន់ពេល ដើម្បី​ប្រមូលយក​សំរាម​ចេញ​ពេលដែល​ធុង​នោះ​ពេញ ។​

​តាម​គំរោង​ដល់​បំណាច់​ឆ្នាំ​២០១៣ ទីក្រុង​នេះ​មាន​ធុងសំរាម​ឆ្លាត​វៃ​ចំនួន​១០០០ នឹងត្រូវ​បានដាក់​ពង្រាយ​ពាសពេញ​ក្រុង ៕