សារអេឡិចត្រូនិច
តារា​កំប្លែង​​តាស៊ីត្រូបានស្លាប់​​ហើយនៅ​មន្ទីរពេទ្យកាល់ម៉ែត


រាជធានីភ្នំពេញ៖តារា​កំប្លែង​​តាស៊ីត្រូបានស្លាប់​បាត់បង់ជីវិត​ហើយវេលាម៉ោង៧​ព្រឹក​ថ្ងៃទី២០ មីនានេះ​​ នៅមន្ទីរពេទ្យកាល់​ម៉ែតដោយជំងឺថ្លើម ហើយសព​​ត្រូវបាន​​ក្រុមគ្រួសារ យក​ទៅធ្វើបុណ្យតាម​ប្រពៃណីនៅ​គេហដ្ឋានស្ថិតក្នុងសង្កាត់​មិត្តភាព ខណ្ឌប្ញស្សីកែវ ។ ប្រធានសមាគម​សិល្បករខ្មែរលោក​ សុះ ម៉ាច បានអំពាវនាវឲ្យសិល្បករខ្មែរ​ទាំងអស់​ចូល​រួម​ពិធីបុណ្យនេះ​ឲ្យបានអធិកអធមដើម្បីចូលរួមរំលែក​ទុក្ខ​នៃគ្រួសារសព ។

សូមបញ្ជាក់ថាតារាកំប្លែងជើង​ចាស់តាស៊ីត្រូដែលធ្លាប់តែ​​បំរើអារម្មណ៍​ទស្សនិកជនកន្លង​មកនោះ ពេលនេះ​បានធ្លាក់ខ្លួន​ឈឺជាទម្ងន់ ហើយ​ត្រូវ​​បាន​ក្រុមគ្រួសារ​បញ្ជូនទៅព្យា​បាលនៅមន្ទីរពេទ្យ​កាល់ម៉ែត កាលពីយប់​ថ្ងៃទី​៧ មីនា ២០១៣ ក្រោយពី​តាស៊ី​ត្រូវ​មានអាការ​ធ្លាក់​ឈាម​ច្រើន។

អ្នកស្រី គេន សុខា ហៅទូច ដែលត្រូវ​ជាប្រពន្ធ​លោកតាស៊ី​ត្រូបាននិយាយឲ្យ​ដឹងថា ប្តីរបស់គាត់ជា​តារាកំប្លែង​​ឈ្មោះភិន ស៊ីត្រូ ហៅ​តាស៊ីត្រូ មាន​អាយុ​៧០ឆ្នាំ ហើយមួយ​ជីវិតនេះគាត់បាន​បំរើខាងវិស័យ​សិល្បៈ​ តែពេល​នេះគាត់​បានធ្លាក់ខ្លួន​​ឈឺ​ធ្ងន់​ក្រោយពី​បានធ្លាក់​ឈាម​​យ៉ាង​​ច្រើន​តាមទ្វារ​ធំ កាល​ពីយប់​​ថ្ងៃទី៧ មីនា ២០១៣ រួចត្រូវ​បង្ខំ​ចិត្តបញ្ជូនទៅ​​មន្ទីរពេទ្យ​​​កាល់ម៉ែត បើទោះជាគ្មាន​ប្រាក់កាក់ក៏​ដោយ។