សារអេឡិចត្រូនិច
សម្លៀកបំពាក់​របស់​ម្ចាស់​ក្ស​ត្រិយ ដាយ​អាណា​ លក់បាន​ជាង ១,៣ លាន​ដុល្លារ​នៅ​កន្លែង​លក់​ដេញថ្លៃ​នៅ​ទីក្រុង​ឡុង​ដ៏​


សម្លៀកបំពាក់ ១០ ឈុត​របស់​ម្ចាស់​ក្ស​ត្រិយ ដាយ​អាណា មាន​ទាំង​ឈុត​មួយ​ដែល​ពាក់​នៅពេល​ទ្រង់​រាំ​ជាមួយ​តារាភាពយន្ត លោក ច​ន ត្រា​វុ​លតា នៅ​ពិធី​លាង​សាយភោជន​នៅ​សេត​វិមាន បាន​លក់​ចេញ​ក្នុងតម្លៃ ៨៦២.៨០០ ផោន (១,៣ លាន​ដុល្លារ​) នៅ​កន្លែង​ដាក់លក់​ដេញថ្លៃ​មួយ​ក្នុង​ទីក្រុង​ឡុង​ដ៍ កាលពី​ថ្ងៃ​អង្គារ។​

ឈុត​រ៉ូប​កាំ​ម្ញី​ពណ៌​ខៀវចាស់​គ្មាន​ដៃ​ដ៏​ល្បី​ ដែល​ត្រូវបាន​ប្រធានាធិបតី​អាមេរិក លោក រ៉ូ​ណា​ល់ រី​ហ្គិ​ន ប្រគល់​ឲ្យ​ម្ចាស់​ក្ស​ត្រិយ ដាយ​អាណា​ នៅ​ពិធី​លាង​សាយភោជន​ក្នុង​ឆ្នាំ ១៩៨៥ ដើម្បី​ផ្តល់​កិត្តិយស​ដល់​ព្រះអង្គម្ចាស់ និង ម្ចាស់​ក្ស​ត្រិយ នៃ​ប្រទេស​វែ​ល បាន​កើន​តម្លៃ​រហូតដល់ ២៤០.០០០ ផោន (៣៦ ម៉ឺន​ដុល្លារ​) ពី​ការដេញថ្លៃ​ដំបូង។​

​ឈុត​នេះ​បានធ្វើ​ឲ្យ​រូបភាព​ម្ចាស់​ក្ស​ត្រិយដាយ​អាណា​ រាំ​ជាមួយ​លោក ត្រា​វុ​លតា ក្នុង​បទ​ចម្រៀង​មួយ​ក្រោម​ចំណងជើង​ថា You Should be Dancing from his film Saturday Night Fever ល្បី​មកទល់​សព្វថ្ងៃ។​

​អ្នក​ដាក់លក់​ដេញថ្លៃ លោក ឃើ​រី ថៃ​ឡ័​រ បាន​ពន្យល់ថា ឈុត​នេះ​ត្រូវបាន​ទិញ​ដោយ "​សុភាពបុរស​អង់គ្លេស​ម្នាក់​ដែល​បាន​និយាយថា លោក​ចង់​ទិញ​វា​ដើម្បី​ធ្វើជា​គ្រឿង​ពញ្ញាក់​អារម្មណ៍​មួយ​ដល់​ប្រពន្ធ​របស់លោក​" ៕