សារអេឡិចត្រូនិច
ភាពយន្ត​ចិន ​ប្រកួតប្រជែង​ជាមួយ​ភាពយន្ត​បរទេស


មានការ​ភ្ញាក់ផ្អើល​ក្នុង​វិស័យ​ភាពយន្ត​ចិន​កាលពី​ឆ្នាំមុន គឺ​ភាពយន្ត​កំប្លែង​ចិន រឿង​“ Lost In Thailand”  ។ រឿង​កំប្លែង​នេះបានទទួល​ការគាំទ្រ​ដ៏​ច្រើន ​ហើយ​នាំមុខ​ខ្សែភាពយន្ត រឿង “ Avatar” ។

​ប៉ុន្តែ រឿង​“ Lost In Thailand” បាន​រកប្រាក់​ចំណូល​បានតែ​ ៥៧.០០០​ដុល្លារ​ប៉ុណ្ណោះ​ក្នុងពេល​បញ្ចាំង​នៅ​សហរដ្ឋអាមេរិក​។​​រហូតមកដល់​ពេលនេះ រឿង​កំប្លែង​ចិន​នេះ​បាន​រកប្រាក់​ចំណូល​បាន​ចំនួន​២០០​លាន​ដុល្លា​នៅក្នុង​ប្រទេស​ចិន​។​

​រឿង​កំប្លែង​ចិន​នេះ បាន​នាំមុខ​ខ្សែភាពយន្ត​បរទេស​ដែល​បញ្ចាំង​នៅក្នុង​ប្រទេស​ចិន ខណៈដែល​ប្រទេស​នេះ​ក្លាយជា​ទីផ្សារ​ភាពយន្ត​ដ៏​ធំ ហើយ​​ក្រុមហ៊ុន​ភាពយន្ត​រប​ស់​ចិន​កំពុង​ប្រកួតប្រជែង​ជាមួយ​ក្រុមហ៊ុន​ភាពយន្ត Hollywood ដើម្បី​ដណ្តើម​ទីផ្សារ​ភាពយន្ត​អន្តរជាតិ​។​

​ទោះ​យ៉ាងនេះ​ក្តី ចំណូល​បានមកពី​ការ​បញ្ចាំ​ងភាពយន្ត​ចិន​នៅ​បរទេស បាន​ធ្លាក់ចុះ​អស់​៤៨​ភាគរយ កាលពី​ឆ្នាំមុន ដែល​នាំ​ឲ្យ​ក្រុមហ៊ុន​ផលិត​ភាពយន្ត​ចិន​មានការ​ព្រួយបារម្ភ​ចំពោះ​ក្រុមហ៊ុន​ភាពយន្ត Hollywood ដែល​បាន​កំពុង​កាន់កាប់​ទីផ្សារ​ភាពយន្ត​អន្តរជាតិ​ភាគច្រើន​នោះ​៕