សារអេឡិចត្រូនិច
នាង វី​ក​គី ហ្សា​វ បញ្ចេញ​ឈ្មោះ​បុរស​ ដែល​សំខាន់បំផុត​ចំពោះ​នាង​


តារាភាពយន្ត​ចិន​ នាង វី​ក​គី ហ្សា​វ ថ្មីៗ​នេះ​ទើប​ឈានចូល​វ័យ ៣៧ ឆ្នាំ និង ត្រូវបាន​កោតសរសើរ​ថា​ជា​តារាភាពយន្ត​ស្រី​ម្នាក់​ក្នុងចំណោម​តារាភាពយន្ត​ស្រី​ដ៏​ជោគជ័យ​បំផុត​របស់​ចិនដីគោក។​

​នៅ​ថ្ងៃទី ២៦ មេសា ២០១៣ ភាពយន្ត​ដំបូង​ដឹកនាំ​ដោយ​ខ្លួន​នាង គឺ​រឿង So Young នឹងដាក់​បញ្ចាំង​នៅតាម​រោងភាពយន្ត ដោយ​បន្ថែម​សមិទ្ធផល​មួយទៀត​ទៅក្នុង​អាជីព​ដ៏​ត្រចះត្រចង់​របស់​នាង។​

​ទោះយ៉ាងណា នាង​វី​ក​គី​ បានចាត់ទុក​ភ្លាមៗ​នូវ​ភាពជោគជ័យ​របស់​នាង​គឺ​បាន​ដោយសារតែ​ការគាំទ្រ និងក្តី​ស្រឡាញ់​ពី​មិត្តភក្តិ និងគ្រួសារ​របស់​នាង។

​វេ​ប​សាយ QQ.com បាន​រាយការណ៍​ថា ក្នុងចំណោម​ពួកគេ​គឺជា​បុរស​បួន​នាក់​ក្នុង​ជីវិត​របស់​នាង ដែល​ឥទ្ធិពល​របស់​ពួកគេ​មកលើ​ជីវិត​របស់​នាង​វី​ក​គី មិនអាច​ត្រូវ​មើលរំលង​បានឡើយ និងជា​អ្នក​ដែល​បាន​ឈរ​ខាង​នាង​ជា​រៀង​រហូតមក​ ទាំង​ក្នុង​គ្រា​ទទួលបាន​ជ័យជម្នះ និង​បរាជ័យ។​

​ក្នុងចំណោម​បុរស​ទាំង​បួន​នាក់​នោះ មាន​អតីត​មិត្ត​រួម​ថ្នាក់​ម្នាក់ និងឥឡូវ​ជា​តារាភាពយន្ត​ដ៏​ល្បី​ គឺ​លោក ហួង សៀវ​មីង។ ទោះបី​កំពុង​ព្យាបាល​របួស​ជើង​ក្តី ក៏​លោក​ហួង​នៅតែ​បាន​ឆ្លៀតឱកាស​ធ្វើ​ឲ្យ​តួ​នាង​ត្រចៀកកាំ​រូបនេះមានការ​ភ្ញាក់ផ្អើល​ដោយ​ប្រគល់​នំ​ខួបកំណើត​មួយ ខណៈដែល​នាង​កំពុង​ថត​កម្មវិធី​ទូរទស្សន៍​មួយ​ក្នុងឆ្នាំនេះ។​

ក្នុងពេល​កន្លងទៅ លោក​ហួង​បាន​សារភាពថា​លោក​បាន​លង់​ស្រឡាញ់​នាង​វី​ក​គី​ភ្លាមៗ នៅពេល​ពួកគេ​បាន​ចូលរួម​ក្នុង​ពិធី​ប្រគល់​ពានរង្វាន់ Beijing Film Academy ។ ទោះយ៉ាងណា អ្នក​ទាំងពីរ​ពុំមាន​ទំនាក់ទំនង​ស្នេហា​នឹង​គ្នា​នោះទេ ពួកគេ​នៅតែ​ជា​មិត្ត​ស្និទ្ធស្នាល និងនៅតែ​បន្ត​ជា​មិត្ត​ដូច្នេះ​មកទល់​សព្វថ្ងៃនេះ៕