សារអេឡិចត្រូនិច
រឿង Miracle in Cell No.៧ ក្លាយជា​ភាពយន្ត​កូរ៉េខាងត្បូង​ដែលមាន​អ្នកមើល​ច្រើន​បំផុត​លំដាប់​ទី ៤ ក្នុង​ប្រវត្តិសាស្ត្រ​


ភាពយន្ត Miracle in Cell No.7 បាន​ឡើង​មកលើ​ភាពយន្ត The King and the Clown ដើម្បី​ក្លាយជា​ភាពយន្ត​កូរ៉េខាងត្បូង​ដែលមាន​អ្នកទស្សនា​ច្រើនជាងគេ​បំផុត​លំដាប់​ទី ៤ ក្នុង​ប្រវត្តិសាស្ត្រ ។​

​យោងតាម​ស្ថិតិ​ដែល​បញ្ចេញ​ដោយ​ក្រុមប្រឹក្សា​ភាពយន្ត​កូរ៉េ (KOFIC) កាលពី​ថ្ងៃទី ១៥ មីនា ២០១៣ បាន​ឲ្យ​ដឹងថា ភាពយន្ត "Miracle in Cell No.7" មាន​សំបុត្រ​ចូល​ទស្សនា​ចំនួន ២៤.៩៤៣ សន្លឹក ត្រឹមតែ​ថ្ងៃទី ១៤ មីនា ដោយ​នាំ​ឲ្យ​ចំនួន​សំបុត្រ​ចូល​ទស្សនា​មកទល់ពេលនេះ​មាន​ចំនួន​សរុប ១២.៣០៤.៤៨១ សន្លឹក ។ ជាមួយនឹង​ចំនួន​នេះ ភាពយន្ត​នេះ​បាន​ឡើង​មកលើ​ភាពយន្ត "The King and the Clown" ដែលមាន​សំបុត្រ​ចូល​ទស្សនា​ចំនួន ១២.៣០២.៨៣១ សន្លឹក ។​

​ភាពយន្ត "The King and the Clown" គឺជា​រឿង​មួយ​និយាយ​អំពី​បុរស​ពូកែ​ខាង​ប្រាជ្ញា​ម្នាក់​ជាមួយនឹង​បុរស​ដ៏​ស្លូតត្រង់ និង​ចិត្តល្អ​ម្នាក់​ឈ្មោះ យ៉ុង ហ្គូ (​តួ​លោក Ryu Seung Ryong) ដែល​គេ​ចាប់​ដាក់​ពន្ធ​ធនាគារ​ដោយ​ច្រឡំ​ស្មានថា​ជា​ឃាតករ នៅក្នុង​គុក​លេខ ៧ ដែលជា​គុក​ធ្វើ​ទារុណកម្ម​ឃោរឃៅ​បំផុត​នៅក្នុង​មន្ទីរឃុំឃាំង ។ សាច់​រឿងនេះ​បានចាប់ផ្តើម​នៅពេល​មិត្តភក្តិ​ក្នុង​គុក​របស់លោក យ៉ុង ហ្គូ បាន​សុំ​នាំ​កូនស្រី​របស់ខ្លួន​ឈ្មោះ យ៉េ ស៊ុ​ង (​តួ​កុមារី Gal So Won) ចូលមកក្នុង​គុក​ដើម្បី​ជួប​ជាមួយ​លោក យ៉ុង ហ្គូ ។​

​ជាមួយនឹង​គម្លាត​សំបុត្រ​ចូល​ទស្សនា​ចំនួន ១៥.០៦១ សន្លឹក​រវាង​ភាពយន្ត "Miracle in Cell No.7" និង ភាពយន្ត "Masquerade" ដែល​ឈរ​លំដាប់​លេខ ៣ ភាពយន្ត​លំដាប់​លេខ​បី​នេះ​ទំនងជា​នឹង​បន្ត​នាំមុខ​ភាពយន្ត​លំដាប់​លេខ ៤ តទៅទៀត​ក្នុង​ថ្ងៃ​ធម្មតា និង បាន​ក្លាយជា​ភាពយន្ត​កូរ៉េ​ដែល​គេ​ចូលចិត្ត​មើល​ច្រើនជាងគេ​លំដាប់​ទី ៣ ក្នុង​ប្រវត្តិសាស្ត្រ ។​

​ភាពយន្ត "Miracle in Cell No.7" បានទទួល​នូវ​ប្រជាប្រិយភាព​យ៉ាងខ្លាំង​ក្នុងចំណោម​អ្នកទស្សនា​ចាប់តាំងពី​រឿងនេះ​បានដាក់​បញ្ចាំង ហើយ​ភាពយន្ត​នេះ​អាច​នឹង​ផ្តួល​ភាពយន្ត​លំដាប់​លេខ ១ គឺ​រឿង "The Host" (​មាន​សំបុត្រ​ចូល​ទស្សនា​ចំនួន ១៣.០១៩.៧៤០ សន្លឹក​) និង ភាពយន្ត​លំដាប់​លេខ ២ គឺ​រឿង "‘The Thieves" (​មាន​សំបុត្រ​ចូល​ទស្សនា​ចំនួន ១២.៩៨៣.៣៣៤ សន្លឹក​) នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ ។​

​ទន្ទឹមនេះដែរ ភាពយន្ត​ហូលីវូដ រឿង "Warm Bodies" មាន​សំបុត្រ​ចូល​ទស្សនា​ចំនួន ៧៦.៩៤២ សន្លឹក​នៅ​ថ្ងៃទី ១៤ មីនា ដើម្បី​ដណ្តើមយក​លំដាប់​លេខ ១ ក្នុង​តារាង​លក់​សំបុត្រ​ភាពយន្ត​ប្រចាំថ្ងៃ ។ ភាពយន្ត​កូរ៉េ​រឿង "New World" និង រឿង "My Paparotti" បានបញ្ចប់​ដោយ​ឈរ​ក្នុង​លំដាប់​លេខ ២ និង លេខ ៣ ក្នុង​តារាង​លក់​សំបុត្រ​ភាពយន្ត​ប្រចាំថ្ងៃ​ដោយមាន​ចំនួន ៦៣.២៨០ សន្លឹក និង ៥៩.៤៥០ សន្លឹក​តាម​លំដាប់​រៀង​គ្នា ៕