សារអេឡិចត្រូនិច
បញ្ជីឈ្មោះតារាស្រីនៅ លីវថយចុះបន្ទាប់ពីផាន់ ម៉ូនីការៀបការ


 ភ្នំពេញ:  លោក គង់ សុខ​ម៉េង ជា​ហៅ​កែ​ស៊ុប​ស៊ូ​គី កា​កា នៅ​កោះ​ពេជ្រ​បាន​ប្រលោម​នាង មឿ​ន សុខ​នី ហៅ ផាន់ ម៉ូ​នី​កា តារាចម្រៀង​ស្រី​របស់​ផលិតកម្ម​សាន់​ដេ​យកទៅ រៀបការ​ជា​បាត់ទៅហើយ​។

​អាពាហ៍ពិពាហ៍​ពួកគេ កាលពី​យប់​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០១៣ នៅ​អាគារ​កោះ​ពេជ្រ បាន​អញ្ជើញ​ភ្ញៀវ​ចូលរួម​៧០​តុ​ឯណោះ ដោយមាន​សិល្បករ​សិល្បៈការិនី​មក​ចូលរួម​ច្រើន លើកលែងតែ លោក ខេមរៈ សិរីមន្ត ដែល​សម្ងំ​សម្រួល​អារម្មណ៍ ក្រោយ​ជួប​ហេតុការណ៍​រន្ធត់​គ្រោះថ្នាក់​ចរាចរ​។
​    ​
​គេ​ជឿថា​មុខ​របប​ហាង​ស៊ុប​ស៊ូ​គី​នៅ​កោះ​ពេជ្រ​ឈ្មោះ “​កា​កា ស៊ូ​គី​” ដែល​បោះទុន​ជាច្រើន​ម៉ឺន​ដុល្លារ​អាមេរិក​នោះ នឹងធ្វើ​ឲ្យ​តារាចំរៀង​រូបនេះ​រវល់​ជាក់​ជាមិនខាន មិនដឹងថា​នាង​អាច​បន្ត​ច្រៀង​បាន​ទៀត​ដែរ​ឬ​អត់​។​

​ពិតជា​សំណាង​របស់​នាង ផាន់ ម៉ូ​នី​កា ដែល​បាន​សាង​អនាគត​ជាមួយ លោក គង់ សុខ​ម៉េង ដែលជា​កូនប្រុស​ក្នុង​គ្រួសារ​ខ្សែរ​ស្រ​ឡាយ​ចិន ពូកែ​រកស៊ី​យ៉ាងនេះ​៕