សារអេឡិចត្រូនិច
អីុ វ៉ា ​ថា​​គេ​បង្ខូច​កេរិ៍្ដ​ឈ្មោះ​​រឿង​ស្នេហ​ា​ជាមួយ​​​ថៅកែ


រាជ​ធានី​​ភ្នំពេញ​ ៖ ​​ថ្មី​​ៗនេះ​កញ្ញា​អីុ វ៉ា​​​ត្រូវ​​​ទស្សនាវដ្ដី​​​​ចុះ​ផ្សាយ​ថា នាង​​​​​ទាក់​ទង​​​ស្នេហា​ជា​មួយ​​បុរស​ពោះ​ម៉ាយ​​​​អាយុ​​ជាង​​៣០​​​ម្នាក់​​ជា​ថៅ​កែក្លឹប​កម្សាន្ត​​​​ធំ​មួយនៅ​ខេត្ត​សៀម​រាប​​​ ​ហើយ​ព័ត៌​មាន​នេះ​កាន់​តែ​​សុស​សាយ​​​ពេញ​ពិភ​ព​សិល្បៈ​​និង​មជ្ឈ​ដ្ឋាន​ទូ​ទៅ​​ ។

​​ការ​ទាក់​ទ​ង​រវាង​នាង​អីុ វ៉ា​ ​​​តា​រា​ចម្រៀង​របស់​​ផលិ​ត​កម្មសាន់ដេ​​​ ​និង​បុរ​ស​​​ថៅ​កែ​ក្លឹប​កម្សាន្ត​​​រូប​នោះ​​លាត​ត្រដាង​​​​​តាម​រយ​ៈទស្ស​នាវដ្ដី​ ​មួយ​បន្ទាប់​ពី​អ្នក​ជិ​ត​ស្និទ្ធ​​​​នឹង​​ភាគីខាង​ប្រុស​​​ទម្លាយ​​​រឿង​នេះ ​ហើយ​គេ​​​បញ្ជាក់​​​ថា អីុ វ៉ា​​​ និង​ក្រុម​គ្រួសារ​​​របស់​នាង​​​​​ទទួល​យក​ស្នេហ​ា និង​​ទទួល​ស្គាល់​​បុរស​ពោះម៉ាយ​​​រូប​នេះ​ហើយ​​ ប៉ុន្តែ​មិន​​ទាន់​កំណត់​​​ថ្ងៃ​រៀប​ការ​នៅ​ឡើយ​ទេ ។

​​ស្នេហា​​រវាង​​​ស្រី​ស្រស់​អ្នក​ចម្រៀង​ក្មេង​ខ្ចី​​​រូប​នេះ​​ និង​បុរស​នោះ​​​​មិន​មែន​ទើប​តែ​កើត​ឡើង​​​​​​ថ្មី​​ៗ​​នេះ​ទេ ​​ពោលគឺ​​អ្នក​ទាំង​ពីរ​​​​​បាន​ទាក់​ទង​ និង​ស្វែង​យល់​ចិត្ត​​​គ្នា​អស់​រយៈ​​​ពេល​ជាង​​១ឆ្នាំ​មក​ហើយ​​​​ បន្ទាប់​​ពី​នាង​​ទៅ​ច្រៀង​​​ក្នុងក្លឹប​​​កម្សាន្ត​​​នោះ​ជាលើក​​​ដំបូង ។​ ​ពេល​នេះ​អីុ វ៉ា និង​បុរស​ពោះ​ម៉ាយ​​​រូប​នោះ ​កំពុង​តែ​​ផ្អែម​ល្ហែម​​​​ជាមួយ​គ្នា ។​

ជួប​ជាមួយកញ្ញាអីុ វ៉ា​ ផ្ទាល់នា​ពេ​ល​ថ្មី​ៗនេះ​​​​នាង​​​​ប្រាប់​កោះ​សន្ដិ​ភាព​​​ទាំង​​អស់​សំណើច​​​ថា ចំពោះ​រឿង​​​នេះ​​នាង​មិន​​បាន​ដឹង​ខ្លួន​​ទាល់​តែ​សោះ​​​​​ ។ ​​​​«​រឿង​នេះ​​​មិន​មែន​ជា​ការ​ពិត​​​ទេ គឺ​មាន​​គេ​ង​ចង់បង្ខូច​​ឈ្មោះរបស់​នាងខ្ញុំ​​​ប៉ុណ្ណោះ​ »​។ ​​នាង​អះអាង​​បែប​នេះ​​ ​ហើយ​​​ថា រ​ូប​នាង​​មិន​​ទាន់​​មាន​គូ​ប្រចាំ​ចិត្ត​​​នៅ​ឡើយ​ទេ ។  ​​ចម្លើយ​របស់អ្នកចម្រៀង​រូប​នេះ​​​​នៅមិន​ទាន់​អាច​ជឿ​ជាក់​ថា ​​​ពិត​ទាំង​ស្រុង​​​ទេគឺនាង​​​អាច​​លាក់​បាំង​រឿង​ផ្ទាល់​ខ្លួន​​​ ៕