សារអេឡិចត្រូនិច
រមណីយដ្ឋាន ភ្នំឧត្តុង្គ "ភ្នំព្រះរាជទ្រព្យ"


ភ្នំឧត្តុង្គ ស្ថិតក្នុងឃុំផ្សារដែក និងឃុំភ្នំបាត ស្រុកពញាឮ។ ភ្នំនេះមានឈ្មោះបីគឺ ភ្នំឧត្តុង្គ ភ្នំព្រះរាជទ្រព្យ និង ភ្នំអដ្ឋរស្ស ។ ដើម្បីទៅដល់ទីនោះយើង ត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ៥ " ភ្នំពេញ-បាត់ដំបង"​  លុះដល់គីឡូម៉ែត្រ លេខ ៧ មានផ្លូវលំបត់ចូល​ខាង​ឆ្វេងដៃចម្ងាយប្រមាណ ៣.៥ គ.ម  បើចម្ងាយសរុបពីភ្នំពេញ ៤០.៥ គ.ម។ ឧត្តុង្គ ជាខ្សែភ្នំមួយដែល​លាត​សន្ធឹងពីជើងទៅត្បូង ប្រវែង ១៥០០ ម៉ែត្រ និង ទទឹង ៧០០ ម៉ែត្រ។ 

ភ្នំអដ្ឋរស្សនេះមានកំពូល ៥ គឺ កំពូលចេតីយ៍ ទន្ទឹមនឹងកំពូលត្រៃត្រឹង្គ  កំពូលភ្នំចេតីយ៍កំពូលបួន ព្រះអង្គចូល​បរិ និព្វាន្ត  និងកំពូលភ្នំអរិយកាប្បស។ ភ្នំនេះមានរាងដូចជាសត្វនាគ។ នៅលើកំពូលភ្នំមានចេតីយ៍ របស់អតីត ព្រះ
មហាក្សត្ររួមមាន ព្រះបាទអង្គឌួង  និងព្រះមុនីវង្សជាដើម។ ចេតីយ៍មួយទៀត​នៅ​​ខាង​ចុងនៃកំពូលដែល ទើបតែ បញ្ចប់ ចុងឆ្នាំ ២០០២ គឺដាក់តម្កល់ សិរឹកធាតុនៃព្រះម្មាសម្ពុទ្ធ។


ភ្នំឧត្តុង្គជារមណីយដ្ឋាន​បែបប្រវត្តិសាស្ត្រមួយ ដែលភ្ញៀវទេសចរ អាចសិក្សាស្វែងយល់ ពីប្រវត្តិសាស្ត្រ​កម្ពុជា​ព្រោះ ទីនោះ ធ្លាប់ជារាជវាំងចាស់អំឡុងឆ្នាំ ១៦១៨ និង ១៨៦៦។  លើសពីនេះទៅទៀត នៅលើកំពូល​ភ្នំ​ក៏មានសំណង់ ប្រវត្តិសាស្ត្រ​មួយចំនួនដែរ។ នៅលើព្រះវិហារនេះ​មានពុទ្ធបដិ​មាករ ធំហំ ១៨ ហត្ត។ បច្ចុប្បន្នព្រះវិហារនេះ នៅ សល់តែសរសរធំៗ ៨ រីឯដំបូលវិញ ត្រូវបានបំផ្លាញនៅក្នុង​សម័យខ្មែរក្រហមឆ្នាំ​១៩៧៧។


ទោះបីជាមានសង្គ្រាមបំផ្លិច​បំផ្លាញយ៉ាងណាក៏ដោយ​ ភ្នំឧត្តុង្គនៅមានសម្រស់ធម្មជាតិ និងទេសភាពល្អត្រកាល ជំនោរខ្យល់ល្អបរិសុទ្ធ ដែលអាចទាក់​ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិបានយ៉ាងច្រើន។ 

 

(ដោយ៖ TR)

(យោងៈ ត.ទ.ក កែវ ភួង)