សារអេឡិចត្រូនិច
ប្រាសាទនគរវិហារសួគ៌


ប្រាសាទនគរ​វិមានសួគ៌ជាបូជនីយដ្ឋាន​ដ៏សក្តិសិទ្ធិមួយ ឮកិត្តិនាម ពេញប្រទេសកម្ពុជា តាំងពីអតីតកាល រហូត​មកដល់ បច្ចុប្បន្នកាលនេះ​អ្នកផងសឹងបានជ្រាបជាច្រើន។រៀង រាល់ឆ្នាំក្នុង មួយឆ្នាំៗ តែង​មាន​មហា​ជន​រាប់​ពាន់​នាក់​ ទៅបូជាបែរបន់ តាមប្រាថ្នាផេ្សងៗទំាងព្រះរាជាព្រះ រាជវង្សានុវង្ស នាម៉ឺនសព្វមុខមន្រ្តី ក៏បានសេ្តចយាងតែង​អញ្ជើញ​ទៅបូជាបួង សួងនៅទីនោះដែរ ។

ប្រាសាទនគរវិមានសួគ៌ មានដើមកំណើតជាព្រះ រាជទ្រព្យដែលព្រះ​រាជា​បក្សីចាំក្រុង​ទ្រង់កសាងទុក​ជាអនុស្សាវរីយ៍ ត្រង់ទីដែលតាគហេ កើនព្រះអង្គឡើង​ឋានសួគ៌សឹងមានចែង​ទុកជា​ប្រវត្តិ​​នៃ​ប្រាសាទនគរវិមាន​សួគ៌ នោះដូច ត ទៅ៖​ តាមរបារក្សត្រ ដែលមានចារិកទុក មកក្នុងព្រះរាជវង្សសាវតា​ប្រទេសកម្ពុជាថា: "ប្រាសាទ​នគរ​វិមានសួគ៌ជា កើតឡើងក្នុងរជ្ជកាល​ទី១៩រជ្ជកាលព្រះបាទបក្សី​ចាំក្រុងជាព្រះរាជា​ប្រទេស កម្ពុជាគង់ នៅនគរវត្ត​ក្នុងព.សរវាង ១៥៧២ គ.សរវាង ១០២៨ឬ២៩ ព្រះអង្គបាន​ផ្តើម កសាងទុកជា អនុស្សាវរីយ៍​រំលឹកដល់ពេលព្រះអង្គ​​រត់គេចពីកង ទ័ពជាមួយ តាគហេ"។ រឿងរ៉ាវដើម​​ហេតុនាំឲ្យមាន​រត់គេចពី កងទ័ពនេះមាន​ដំណាលថា កាលដែល ព្រះបាទ ចក្រពត្រ ព្រះរាជា ប្រទេសកម្ពុជារជ្ជ កាលទី១៦ ទ្រង់ព្រះទិវង្គតទៅ បុរស​ម្នាក់​ឈ្មោះ ដំបងគ្រញូង​មានមហិទ្ធិឬទ្ធិ ខ្លាំងពូកែ បានសោយរាជ្យ​ជារជ្ជកាលទី១៧ឡើង ឲ្យបង្គាប់ ឲ្យធ្វើគុតព្រះរាជវង្សានុវង្សមុន។

កាលនោះមាន​ព្រះម្នាងម្នាក់ទ្រង់ព្រះគ៌ត​ពុំទាន់គ្រប់ខែ ភាសខ្លួនជា រាស្រ្តសាមញ្ញ ចេញទៅស្រុកលុះព្រះគ៌ត គ្រប់ ខែ១០ ក៏សម្ភពព្រះរាជបុត្រា មួយព្រះអង្គប្រកបដោយលក្ខណៈ​ល្អមានលាយលក្ខណ៍​កងចក្រនៅបាតព្រះហស្ត​និង បាតព្រះបាទ តាគហេ និង យាយ លាក់ស្រលាញ់​ណាស់ ថ្នាក់ថ្នមដូចកូនបង្កើត។ថៃ្ង មួយតាយាយ និងព្រះម្នាង ទៅច្រូតស្រូវបានផេ្តកព្រះរាជ កុមារក្រោមម្លប់ឈើមួយដើម លុះកំដៅថៃ្ងចាំងមក ត្រូវព្រះរាជកុមារមានបក្សីមួយ មកកាងស្លាបក្រុង បាំងពីលើ មិនឲ្យត្រូវថៃ្ង។ តាគហេ ស្មានថា សត្វចឹកចៅរត់ទៅ មើលបក្សីនោះ​ហើរទៅបាត់ ទៅ។តា គហេនឹកសរសើរ​ថាកូននេះមានបុណ្យ អស្ចារ្យ ណាស់ក៏ថ្វាយព្រះនាមថា "បក្សីចាំ ក្រុង"។ តមកកាល ពីព្រះបាទព្រហ្មកិល (ពញាក្រែក) រជ្ជកាលទី១៨ ទ្រង់ឡើងសោយ រាជ្យ ទ្រង់បានជ្រាប​ទំនាយតាមពួក ហោរា ទាយថា "មានអ្នកមានបុណ្យ​កើតក្នុងត្រកូល ក្សត្រ បានព្រះជន្ម៧ឆ្នាំហើយ ភាសន៍ ខ្លួនជាប្រជារាស្រ្តក្នុងអាណា ចក្រនេះ អ្នកមាន បុណ្យនោះមានកង​ចក្រនៅបាតដៃ បាតជើង"ទ្រង់ក៏យកកេ្មងៗអាយុ៧ឆ្នាំ ដែលមាន នៅក្នុង ព្រះនគរទាំងប៉ុន្មាន​មកផ្តិតដៃនៅលើម្សៅ​ក្នុងចងេ្អរដើម្បីទ្រង់ពិនិត្យ​រកកងចក្រ តាគហេ ភ័យក៏ពរបក្សីចាំក្រុងរត់ ចេញ ។ ព្រះរាជាទ្រង់​ចាត់ទ័ពតាមចាប់។

ហេតុតែ បុណ្យបរមីបក្សីចាំក្រុង កងទ័ព ដេញតាមពុំទាន់ រកពុំឃើញ។ តាគហេបាន​បញ្ជិះបក្សី ចាំក្រុងលើស្មាដើរ កាត់ព្រៃទៅ ផ្ទះគាត់ ដល់ផ្ទះហើយ​គាត់ទូលបក្សីចាំក្រុងថា" បាគង់ នៅទីនេះចុះចាំតាទៅ​កៀរគោបញ្ចូល ក្រោល សិន"។ ហើយគាត់ចោល​ដំបងដេញគោ ដំបងបាត់ក្នុងទឹកអូររក ពុំឃើញ បានជាអូរនោះឈ្មោះថា " អូរដំបង " នៅក្នុងខេត្ត បាត់ដំបង សព្វថៃ្ងនេះ។ បន្ទាប់ពីនេះ តាគហេ ពរបក្សីចាំក្រុងរត់​កាត់ព្រៃទៅដល់ទួល មួយមានដើម រលួសម្លប់ត្រឈៃល្អ ក៏ឈប់សំរាកដេក នៅទីនោះបាន​ជាទីនោះហៅថា "ភូមិរលួស " នៅក្នុង ស្រុកសូត្រនិគម ខេត្តសៀមរាប​សព្វថៃ្ងនេះ ។

តពីនោះតាគហេ និងបក្សីចាំក្រុង ដោយសារ ទូកគេឆ្លងកាត់ទីទំនាបទឹក មកដល់ ខេត្តជើងព្រៃ កងទ័ព លើកតាម មក ជិតទាន់ តាគហេ ក៏នាំបក្សីចាំក្រុង វេះពួនក្នុងព្រៃ វេលាយប់ព្រៃនោះ មានមូសច្រើន បក្សីចាំក្រុងបួងសួងថា "បើខ្ញុំមានបុណ្យ​សូមកុំឲ្យមានមូសនៅទីនេះ "ដោយ អនុភាព ព្រះរាជកុមារ មូសក៏បាត់អស់ទៅ ទើបទីនោះមាន ឈ្មោះថា "ទួល គហេ" ក្នុងតំបន់ រកាកោង ស្រុកមុខកំពូល ខេត្តកណ្តាល សព្វថៃ្ងនេះ។ លុះព្រឹកឡើង តាគហេ ក៏នាំបក្សីចាំក្រុង រត់ទៅទៀត ដល់មាត់ទនេ្ល​ប្រុងនិងឆ្លងទៅត្រើយខាងត្បូង​តែរកទូកឆ្លងគ្មានបក្សី​ចាំក្រុងផ្សងបារមី ថា" បើខ្ញុំត្រូវបានសោយរាជ្យ​ហើយបានទំនុក បំរុងពុទ្ធសាសនា​មែនសូមឲ្យដើមរការ​នៅត្រើយ ខាងជើងកោង ទៅដើមល្វានៅត្រើយ ខាងត្បូងទេរមក" ដើមឈើទាំងពីរនោះ​ក៏កោងទៅទេមក​​ដូច​ប្រណិធាន។ តាគហេក៏ពរបក្សី ចាំក្រុង ឆ្លងតាមឈើ​ទាំងពីរនោះរួចទៅ ដើមទាំងពីរ ក៏ឡើងដូច​ដើមវិញទើប ត្រើយខាងជើង មានឈ្មោះថា " រការកោង " នៅស្រុកមុខកំពូល ខេត្តកណ្តាល។ ត្រើយខាងត្បូង​មានឈ្មោះថា " ល្វាទេ " នៅស្រុកស្រីសន្ធរ ខេត្តកំពង់​ចាមសព្វថៃ្ង នេះ។លុះតាគហេនាំរត់​ទៅត្រើយខាងត្បូង ដល់ទួលមួយ ប្របឆេ្នរបឹង​បានកាប់មែក ជ្រៃដោត​ធ្វើសម្រប សំរាប់ស្រប់សំរាក កំលាំងនៅទីនោះ បក្សីចាំក្រុង ក៏និន្រ្ទាលក់ ក្រោមម្លប់សម្របនោះ។ កំពុងតែលក់ស្រួល ស្រាប់តែហ្វូងសត្វ​ត្រដក់រនៀលទង់ជា​ច្រើនដែលចុះរក​ស៊ីក្នុងបឹងនោះ​វាផ្អើល​អ៊ូរឡើងឭសន្ធឹក ជាខ្លាំង តាគហេឮសព្ទ​នោះស្មានថាកងទ័ព​ក៏ស្ទុះតើន​ព្រះរាជកុមារឡើង សួរថា " នែចៅ ! ឭសូរអ្វីខ្លាំងម៉េ្លះ "។ ព្រះរាជកុមារតើនឡើង​ភ័យណាស់ស្មានថាកងទ័ព ក៏ស្ទុះឡើង មែកជ្រៃ ដែលដោត ធ្វើសម្របនោះឈរមើល គ្រប់ទិសទី មិន ឃើញកងទ័ព ឃើញតែសត្វហើរដេរដាស់ ក៏បាត់ភ័យទៅវិញមែក​ឈើនោះរស់នៅរៀង​ដរាបមក នៅខាងត្បូង​វត្តវិហារសួរសព្វ ថៃ្ងនេះ។

លំដាប់ពីនោះ តាគហេនាំបក្សី​ចាំក្រុងរត់ឆ្លងទនេ្លដោយ​ទូកទៅត្រើយខាង លិចទៅពួន នៅក្នុងគុហាភ្នំប្រសិទ្ធិ ខេត្ត សំរោងទងចាស់ ដែលជា ស្រុកពញាឭខេត្ត កណ្តាលសព្វថៃ្ងនេះ។ កងទ័ពតាមទៅបៀត​បៀនពុំបានឡើយ។ លុះ ព្រះបាទព្រហ្ម កិល"ពញាក្រែក " សោយរាជ្យបាន២០ឆ្នាំ ទ្រង់ចូលទីវង្គត់ទៅ នាម៉ឺនសព្វមុខមន្រ្តីដឹង​ថាបក្សី​ចាំក្រុង រាជកុមារ​មានបុណ្យអស្ចារ្យ គង់នៅភ្នំប្រសិទ្ធិ៍ ក៏អញ្ជើញទ្រង់មក សោយរាជ្យសម្បត្តិតទៅ។

កាលបើបក្សីចាំក្រុង​រាជកុមារបានសោយរាជ្យ​ឡើងទ្រង់ តាំងតាគហេ និង យាយលាក់ ជាព្រះអយ្យកោ ព្រះអយ្យ កាធម៌។ ទ្រង់ឲ្យបានសាង ប្រាសាទមួយត្រង់ទីដែល​ឃើញទង់ជ័យវែងលលៃ នៃកងទ័ពដែល​លើកដេញតាម ដំបូងហៅថា " ប្រាសាទលលៃ " ទ្រង់ឲ្យសង់ប្រាសាទមួយ ត្រង់តាគហេ ហៅថា បាគងសិនហៅថា " ប្រាសាទ បាគង់ " ដែលក្លាយមកជា ប្រាសាទបាគង នៅខេត្ត សៀមរាបសព្វថៃ្ងនេះ។ ទ្រង់ឲ្យសាងប្រាសាទ​មួយ​ទៀតនៅ ក្រោលគោ​របស់តាគហេ ហៅថាប្រាសាទបាគោ ខេត្តសៀមរាប សព្វថៃ្ងនេះ ទ្រង់ឲ្យសាង ព្រះវិហារមួយនិង ព្រះពុទ្ធបាទមួយ​នៅអាសន្នទុក្ខលើកតាម៊ឹង ជាចៅហ្វាយស្រុករក្សាទីនោះ។ ទ្រង់ឲ្យសាងវិហារ​មួយតំកល់ព្រះ ពុទ្ធបដិមាមួយព្រះអង្គ​ត្រង់ទីដែលដោតមែកជ្រៃធ្វើសម្រប គឺទីដែលតាគហេ តើនទ្រង់សួរពីសព្ទហ្វូង​​សត្វស្មានថា​កងទ័ពនោះហៅថា​ "ប្រាសាទនគរវិមានសួគ៌ជាួ"ទើបមាននាមថា " ប្រាសាទនគរវិមានសួគ៌ជា" ជាបូជនីយដ្ឋាន ដ៏សក្តិសិទ្ធិដរាប​មកដល់សព្វ ថៃ្ងនេះ។

ឯតាគហេ និងយាយលាក់​នោះលុះចាស់ជរាទទួលមរណ​ភាពតាម​លំដាប់ គ្នាទៅព្រះរាជាទ្រង់​ឲ្យធ្វើបុណ្យរំលាយ សពហើយទ្រង់​ឲ្យយកធាតុតាគហេទៅបញ្ចុះ នៅទីដែលផ្សង​មិនឲ្យមានមូស ទើបទីនោះមាន ឈ្មោះថា " ទួល គហេ " នៅតំបន់ រកាកោង​ស្រុកមុខកំពូល ខេត្តកណ្តាលសព្វថៃ្ងនេះ ឯធាតុយាយលាក់ ទ្រង់ឲ្យយក ទៅបញ្ចុះនៅ ប្រាសាទបាគោ ក្នុងខេត្តសៀមរាប ព្រោះភូមិនោះជាទីភូមិ​របស់គាត់ រស់នៅ។

 

(ដោយ៖ TR)