សារអេឡិចត្រូនិច
រមណីយដ្ឋានស្អាងភ្នំ


ស្អាងភ្នំ ស្ថិតក្នុង ឃុំស្អាងភ្នំចំងាយ ២៣ គ.ម ពីតាខ្មៅ ប្រហែល ៣៤ គ.ម ពីភ្នំពេញ ។ ដើម្បីទៅកាន់ភ្នំនេះ អ្នក ទេសចរត្រូវចេញដំណើរពីក្រុងតាខ្មៅតាមផ្លូវជាតិលេខ ២១ ថ្មី ដែលជាផ្លូវលើកថ្មីជំនាន់ប៉ុលពត ។ ធ្វើដំណើរតាម នោះនឹងកាត់តាមតំបន់វាលទំនាបទួលក្រសាំង ។ ពីតាខ្មៅតាមផ្លូវជាតិលេខ ២១ ថ្មី និង ជួបលេខ ២១ ចាស់ត្រង់ ចំណុចវត្ត ឈូងលៀប ក្នុងឃុះរកាខ្ពស់ ដែលមានចំងាយប្រហែល ១២ គ.ម ។ ពីវត្តឈូងលៀប ទៅដល់ផ្សារ ស្រុកស្អាង មានចំងាយប្រហែល ៥ គ.ម ទើមមានផ្លូវបំបែកចូលខាងស្តាំដៃមូយ ។ ធ្វើដំណើរតាមផ្លូវនោះចំងាយ ២, ៥ គ.ម ដល់ក្លោងទ្វារវត្ត រួមមានផ្លូវបំបែកចូល​ខាងស្តាំចំងាយ ២,៥ គ.ម ទៀតទើបដល់ភ្នំនេះ ។ រមណីយ ដ្ឋាននេះជា​ប្រភេទរមណីយដ្ឋាន ធម្មជាតិ និងវប្បធម៌ដែលនៅទីនោះ

មានវត្តមួយសង់​នៅលើកំពូលភ្នំខ្ពស់ជាងគេ ដែលគេ​មើលទៅឃើញ​​ទិដ្ឋភាពល្អប្លែកជុំវិញតំបន់នោះ ។ ភ្នំស្អាងភ្នំ នេះ ពុំសូវសមបូរដើមឈើ ដូចនៅ ភ្នំធនមន្តទេ ប៉ុន្តែនៅជុំវិញវត្ត គឺមានបឹង​យ៉ាងធំដែលដុះ​ទៅដោយផ្ការំចង់ និង ព្រលិត ។ លើសពីនេះទៅទៀ់ត​នៅក្នុងបឹងជុំវិញភ្នំនេះ គឺសំបូរត្រីណាស់ អ្នកទេសចរដែល​ទៅ​កំសាន្ត​នៅតំបន់ នេះក្រៅពីជិះទូកលេង គឺពួកគេទៅស្ទូចត្រី ។ នៅរដូវវស្សា​ស្អាងភ្នំ គឺប្រៀបបីដូចជាកូន កោះដែលព័ទ្ធជុំវិញនៅ លើផ្ទៃទឹកធំល្វឹងល្វើយ ។ រលកនៃខ្យល់បោកបក់មក​ប៉ះជើងភ្នំគួរជាទីគយគន់ និង មិនចង់ឃ្លាត ។

នៅទីនេះមានលក្ខណៈ​ត្រជាក់ប្រកបដោយខ្យល់​អាកាសបរិសុទ្ធ និង ព្រៃល្បះនៅជុំវិញជើងភ្នំ ។ រមណីយដ្ឋាននេះ មានភ្ញៀវជាតិ​ទៅកំសាន្តច្រើននូវរដូវបុណ្យ​ទានប្រពៃណីជាតិ និង​ថ្ងៃឈប់សំរាក ។ បច្ចុប្បន្ននេះ​មន្ទីរទេសចរសហ ការជាមួយអាជ្ញាធរមូលដ្ឋានដើម្បីដាំកូនឈើ និង កំណត់ធ្វើសណ្តាប់ធ្នាប់អនាម័យ សន្តិសុខនៅតំបន់នេះ​ឲ្យល្អ ប្រសើរសំរាប់ជូនភ្ញៀវលេងកំសាន្ត ៕

 

(ដោយ៖ TR)

(យោង៖ ត.ទ.ក កែវ ភួង)