សារអេឡិចត្រូនិច
រមណីយដ្ឋាន កៀនស្វាយក្រៅ


រមណីយដ្ឋានកៀន​ស្វាយក្រៅ ស្ថិតនៅក្នុង ឃុំ ភូមិធំ ស្រុកកៀនស្វាយ ចម្ងាយផ្លូវសរុបពីភ្នំពេញ ១៩ គ.ម។ នៅទី នោះមាន វត្តមួយដែលមាន​ឈ្មោះថា វត្តកៀនស្វាយក្រៅ។ ដើម្បីទៅដល់វត្តនោះ​អ្នកទេសចរត្រូវធ្វើដំណើរ​តាមដង ផ្លូវជាតិលេខ ១ ដោយឆ្លងកាត់​ស្ពានព្រះមុនីវង្ស លុះទៅដល់គីឡូម៉ែត្រលេខ ១៩ មានផ្លូវលំនៅខាងឆ្វេងដៃ ដែល មានក្លោងទ្វារបញ្ជាក់ថា វត្តកៀនស្វាយក្រៅ ។ បន្តតាមផ្លូវលំនោះ ចំងាយ​​ប្រហែល​ ៣០០០ម៉ែត្រ ទៀតនឹង ទៅ ដល់ទីអារាមនោះ ។ ចេញដំណើរហួស​ពីវត្តប្រមាណជា ១០០ ម៉ែត្រ យើងឃើញកន្លែង​កម្សាន្តមួយ ដែលត្រូវគេ ស្គាល់ថា "​កៀនស្វាយ " នោះ ។


រមណីយដ្ឋាន​នេះដែលមានផ្ទៃដិ ១០ ហិចតា កើតឡើង​នៅ​ក្រោយ​សឲ្យឆ្នាំ ១៩៧៩ ដោយសារទីនេះមានសម្រស់ ធម្មជាតិដ៏អស្ចារ្យ លំអដោយម្លប់ឈើខ្ពស់ៗ តូចធំ ដ៏ត្រជាក់ត្រឈឹងត្រឈៃ និង មានដំណាំចំការ និង ដំណាំហូប ផ្លែគ្រប់មុខដ៏ស្រស់បំព្រងទៀត ។ ក្រៅពីនេះ នៅមានសម្រស់​ខ្ទបដ៏វិសេសវិសាលមួយទៀត ដែលបែកចេញ​ពីទន្លេមេគង្គ​កាត់ទឹកដីដ៏សំបូរជីវជាតិ និងចំការរុក្ខជាតិ​ដ៏ស្តុកស្តម ។ ទន្លេនេះ ហាក់ដូចជា​ប្រគល់ខ្លួន ទាំងស្រុង ដល់អ្នកស្រុកនៅទីនេះ ក្នុងការ​ប្រកបរបរដាំដុះ និង រស់នៅក្នុងក្តីសង្ឃឹម ។ ដើមរុក្ខជាតិហូប​ផ្លែតូចធំបានដុះទោរ ទន់ទៅរកផ្ទៃទឹកប្រប និង ឆ្នេរទន្លេខ្ទបហើយ​​បែកមែកត្រសុំ​ត្រសាយ​ចោលម្លប់ដ៏ធំល្វឹងល្វើយ ជាទីមនោរម្យសំរាប់ ភ្ញៀវទេសចរដែលមកកម្សាន្ត ។ យើងឃើញទន្លេខ្ទបនេះ ជាចំណុចសំខាន់ក្នុងការ​​ទាក់ទាញភ្ញៀវទេសចរ​ទាំងក្នុង និង ក្រៅប្រទេស​ឲ្យមកកម្សាន្ត ព្រោះទីនេះមានខ្យល់​អាកាសបរិសុទ្ធ និងសម្រស់ធម្មជាតីដ៏ស្រស់បំព្រង ។

ទន្ទឹមនឹងនោះទន្លេ​ជាមធ្យោបាយចម្លងពីទីនេះ​ទៅកាន់ភូមិក្អម ដែលមានតំបន់ផ្សេងៗជុំវិញទីនោះ ។ ម្យ៉ាងទៀត​រមណីយដ្ឋាន​​នេះមានការ​ទាក់ទាញភ្ញៀវផងដែរ ដោយសារមានផ្ទះ​បណ្តែតទឹក អាហារដ្ឋាន និងល្បែងកម្សាន្ត ផ្សេងៗពីព្រោះ​នៅទីនោះមានឳជារស​ដ៏​ឈ្ងុយឆ្ងាញ់នៃម្ហូប​អាហារដូចជា​មាន់ដុត ត្រីអាំង ​និងដំណាំហូប​ផ្លែជូចជា ខ្នុរ ល្មុត ស្វាយ ចេក ដូង… ។ល ។ ដោយអំនោយ​ផលពីធម្មជាតិ ធ្វើឲតំបន់​ទេសចរណ៍កៀនស្វាយ​នេះមាន ឥទ្ធិពល​ទាក់ទាញភ្ញៀវដូចជាផ្ទះទឹកមាន​ច្រើនតាមមាត់ទន្លេ ។

ដូច្នេះមន្ទីរទេសចរ​ខេត្តក៍ដូចជា អាជ្ញាធរដែនដី និង គណៈកម្មាធិការ​ភូមិរៀបចំអភិវឌ្ឍន៍ និងកែប្រែតំបន់ឲ្យបាន កាន់តែប្រសើរដូចជា រៀបចំសណ្តាប់ធ្នាប់​ការដាក់កង់ ម៉ូតូ ឡានឲបានសមរម្យជៀសវាង ភាពរញ៉េរញ៉ៃបាត់សោ ភ័ណ្ឌភាព ។ រៀបចំអនាម័យដាក់ធុងសំរាម​ជៀសវាងការចោរសំរាមរហេតរហូតរបស់ភ្ញៀវ ។ រៀបចំសណ្តាប់ធ្នាប់ លក់ដូររបស់​ប្រជាជនឲបានល្អ បង្កើតគោលន​យោបាយល្អប្រសើរ និងរក្សាសន្តិសុខជូនភ្ញៀវទេសចរ ៕

 

(ដោយ៖ TR)

(យោង៖ ត.ប.ក កែវ ភួង)