សារអេឡិចត្រូនិច
ប្រើ​ទឹកដូង​សម្រាប់​រក្សា​បន្លែ​ឱ្យនៅ​ស្រស់​ជា​ជំនួស​កា​ប្រើ​ថ្នាំ​ហ្វ័​ម៉ា​លីន (​ថ្នាំ​អប់​សព​ទុក​)


អ្នកលក់​បន្លែ​មួយចំនួន បាន​ប្រើ​ថ្នាំ​អប់​សព​ដើម្បី​រក្សា​បន្លែ​ទុក​ឱ្យនៅ​ស្រស់ ព្រោះ​លក់​មិន​អស់ ឬ​ត្រូវ​ដឹកជញ្ជូន​ក្នុង​ដំណើរ​ផ្លូវ​ឆ្ងាយ ជាពិសេស​ថ្នាំ​នេះ​ត្រូវបាន​គេ​យកមកប្រើ​ជាមួយ​ផ្លែឈើ​ដែល​លក់​ក្នុង​ទីផ្សារ​ផងដែរ ជាពិសេស​ផ្លែឈើ​ដែល​ត្រូវ​ដឹកជញ្ជូន​មកពី​ទី​ឆ្ងាយៗ​….!!!

ចាប់ពីពេលនេះ​ទៅ យើង​គួរ​នាំគ្នា​ប្រើ​ទឹកដូង​ជា​ជំនួស​វិញ ព្រោះ​វា​មិន​ប៉ះពាល់​សុខភាព​ដូច​ថ្នាំ​អប់​សព​នោះឡើយ ។ យោងតាម​ការ ប្រកាស​ឱ្យដឹងពី​សាកលវិទ្យាល័យ​ផ្នែក​ស្រាវជ្រាវ​វិធីសាស្ដ្រ​ធ្វើ​កសិកម្ម​ឱ្យ​ប្រសើរឡើង​របស់​ប្រទេស​ហ្វីលីពីន​បានឱ្យដឹងថា គេ​បាន​សាកល្បង​យក​ទឹកដូង​ក្នុងចំនួន​មួយ​ច្រើន រួច​​ដាក់​សណ្ដែកទ្រើង (​សណ្ដែកកួរ​) ត្រាំ​ក្នុងនោះ​ចំនួន​យ៉ាងតិច​ឱ្យបាន​ពីរ​នាទី បន្ទាប់មក​គេ​អាច​រក្សា​វា​ទុក​​ឱ្យនៅ​ស្រស់​ដដែល​បាន​ចំនួន​រហូតដល់​បួន​ថ្ងៃ​បន្ទាប់​ពីថ្ងៃ​ប្រមូល​ផល​រួច ភាព​ឆាប់​ស្រពោន និង​បាត់​សម្រស់​របស់​ពណ៌​សណ្ដែក​ត្រូវបាន​កាត់បន្ថយ​ជាមួយគ្នា​ដែរ ។​

​យោងតាម​សម្ដី​របស់​អ្នកស្រាវជ្រាវ​ម្នាក់​បានឱ្យដឹងថា នៅក្នុង​ទឹកដូង​មាន​សារធាតុ​ម្យ៉ាង​ឈ្មោះ​ស៊ី​តូ​គីនីន​(cytokinins) វា​ជា​អ័រម៉ូន​មួយ​ប្រភេទ​ទទួលខុសត្រូវ​ទៅលើ​ពណ៌​បៃតង (chlorophyll) របស់​សណ្ដែក​ជាហេតុ​ធ្វើឱ្យ​វា​អាច​រក្សា​ពណ៌​វា​បានយូរ​ជាង ។ យើង​អាច​ប្រើ​វិធី​ដូចគ្នានេះ​ជាមួយ​បន្លែ​ដទៃ​ឯទៀត​ក៏បាន​​ឱ្យតែ​បន្លែ​នោះ​មាន​ពណ៌​បៃតង ។

​តើ​ទឹកដូង​មាន​ប្រយោជន៍​អ្វីខ្លះ​ចំពោះ​សុខភាព ?

​ ​ទឹកដូង​ខ្ចី​មាន ៖
​ ​- កាបូ​ហាយ​ដ្រេ​ត​តិច​
​ ​- ជាតិ​ខ្លាញ់​ត្រឹមតែ​១​ភាគរយ​
​ ​- ជាតិ​ស្ករ​តិចតួច​បំផុត​

​ ​ទឹកដូង​អាចជួយ​បង្កើន​សុខភាព និង​ប្រឆាំង​ជាមួយ​មេរោគ ៖

​ ​១) ធ្វើឱ្យ​សីតុណ្ហភាព​ក្នុង​ខ្លួន​ត្រជាក់​ចុះ និង​រក្សា​សីតុណ្ហភាព​ឱ្យនៅ​ក្នុង​កំដៅ​មួយ​ស្ថេ​រ​
​ ​២) ជា​ភេ​ស្ជៈ​មួយ​ជួយ​បង្កើន​ជាតិ​ទឹក​ក្នុង​ខ្លួន​បាន​សមស្រប​តាម​សេចក្ដីត្រូវការ​
​ ​៣) ជួយ​នាំយក​សារធាតុចិញ្ចឹម និង​អុកស៊ីហ្សែន​ទៅកាន់​កោសិកា​ក្នុង​ខ្លួន​
​ ​៤) ជួយ​បង្កើន និង​សម្រួល​ជាតិ​ទឹក បន្ទាប់ពី​ការហាត់​ប្រាណ​បាត់បង់​ជាតិ​ទឹក​ច្រើន​
​ ​៥) ធ្វើឱ្យ​យើង​មាន​សុខភាព​ល្អប្រសើរ​
​ ​៦) ជួយ​បង្កើន​ភាពស៊ាំ​ក្នុង​ខ្លួន​ប្រឆាំង​ទល់​មេរោគ​នានា​មួយចំនួន​
​ ​៧) ជួយ​ឱ្យ​ស្រក​ទម្ងន់​បើ​យើង​មាន​ខ្លាញ់​ក្នុង​ខ្លួន​ច្រើន​
​ ​៨) ជួយ​កាត់បន្ថយ​ជាតិពុល និង​ប្រយុទ្ធ​ជាមួយ​មេរោគ​
​ ​៩) ជួយ​សំអាត​ជាតិពុល​ក្នុង​ព្រ័​ន្ធ​រំលាយ​អាហារ​
​ ​១០) ជួយ​គ្រប់គ្រង​ជាតិ​ស្ករ​ចំពោះ​អ្នកមាន​រោគ​ទឹកនោមផ្អែម​
​ ​១១) ជួយ​ឱ្យ​រាងកាយ​យើង​ប្រឆាំង​ជាមួយ​មេរោគ​ពី​ខាងក្រៅ​ដូចជា​គ្រុន ផ្ដាសាយ​…
​ ​១២) ជួយ​ធ្វើឱ្យមាន​តុល្យភាព​រវាង​ជាតិ​អាស៊ីដ និង​អាល់កាលី​ន​ក្នុង​ឈាម​
​ ​១៣) ជួយ​ព្យាបាល​ក្រលៀន និង​ក្រួស​ក្នុង​តម្រងនោម​
​ ​១៤) ជួយ​បង្កើន​លំហូរ​ឈាម​ឱ្យ​ប្រសើរ​ជាង​មុន​
​ ​១៥) ទឹកដូង​ល្អ​ជាង​ទឹកដោះគោ ព្រោះ​មាន​សារ​ធា​តិ​ចិញ្ចឹម​ច្រើនជាង​
​ ​១៦) ទឹកដូង​មាន​សារធាតុ​ហ្វូ​លី​ក អាស៊ីដ ដែលមាន​ក្នុង​ទឹកដោះ​ម្ដាយ វា​ល្អ​ជាង​ម្សៅ​ទឹកដោះ​ខ្លះ​
​ ​១៧) ទឹកដូង​គឺជា​ទឹក​សុទ្ធ​ពិតៗ និង​គ្មាន​មេរោគ​
​ ​១៨) ទឹកដូង​មាន​សភាព​ដូច​ឈាម​មនុស្ស ប្លា​ស្មា​របស់​វា​ដូច​របស់​មនុស្ស​ដែរ​
​ ​១៩) ទឹកដូង​ត្រូវបាន​ប្រើ​ធ្វើជា​ស៊ី​រ៉ូម​នៅក្នុង​ប្រទេស​ខ្លះ និង​បាន​ជួយ​អាយុជីវិត​មនុស្ស​ជាច្រើន​
​ ​២០) នៅក្នុង​ទឹកដូង​មាន​សារធាតុ​ប៉ូ​តា​ស្យូ​ម​រហូតដល់ ២៩៤​មី​ល្លី​ក្រាម ច្រើនជាង​ទឹក​ភេសជ្ជៈ​របស់​អ្នកកីឡា និង​ទឹក​ភេសជ្ជៈ​បង្កើន​កម្លាំង​
​ ​២១) ទឹកដូង​មាន​សូ​ដ្យូ​ម​ត្រឹមតែ ២៥​មី​ល្លី​ក្រាម ឯ​ចំណែក​ភេសជ្ជៈ​អ្នកកីឡា​មាន​រហូតដល់​៤១​មី​ល្លី​ក្រាម​
​ ​២២) ក្នុង​ទឹកដូង​មាន​ជាតិ​ស្ករ​ចំនួន​៥​មី​ល្លី​ក្រាម ឯ​ចំណែក​ទឹក​ភេសជ្ជៈ​វិញ​មាន​រហូតដល់ ១០-២៥​មី​ល្លី​ក្រាម​
​ ​២៣) នៅក្នុង​ទឹកដូង​មាន​ក្ល័​រាយ​ដ៍​ចំនួន​រហូតដល់​១១៨​មី​ល្លី​ក្រាម ឯ​ទឹក​ភេសជ្ជៈ​វិញ​មាន​ត្រឹមតែ ៣៩​មី​ល្លី​ក្រាម តែប៉ុណ្ណោះ ។​​

ទឹកដូង​ថោក តែ​ផ្ដល់នូវ​ប្រយោជន៍​ផ្នែក​សុខភាព​ច្រើន​ដល់​រាងកាយ​យើង តែ​ត្រូវ​ជ្រើសរើស​ដូង​ណា​ដែល​ទើប​បេះ​មក​ថ្មីៗ​តែប៉ុណ្ណោះ ដូង ​បេះ​មក​ទុក​យូរ​មិនសូវ​ល្អ បាត់បង់​គុណភាព​រប​ស់វា ។ កូនង៉ា​ដែល​ម្ដាយ​មិនសូវ​សម្បូរ​ទឹកដោះ អាចឱ្យ​បៅ​ទឹកដូង​ជា​ជំនួយ​បន្ថែម​បាន បន្ទាប់ពី​ទារក​អាច​ញ៉ាំ​ចំណី​រឹង​បាន​ គឺ​នៅពេល​វា​មាន​អាយុ​បាន​៦​ខែ​ទៅ​៨​ខែ ។ វេជ្ជបណ្ឌិត​ខ្លះ ​ណែនាំ​ឱ្យ​មាតា​ដែលមាន​ទារក​ក្នុង​ផ្ទៃ​ ផឹកទឹក​ដូង​ខ្ចី​ឲ្យ​បានជា​រឿយៗ​ដើម្បី​សុខភាព​មាតា និង​ទារ​ក្នុង​ផ្ទៃ ៕​