សារអេឡិចត្រូនិច
ពុទ្ធោ ! ក ធំដល់ម្លឹង?


នៅក្នុងថ្នាក់បង្រៀនក្មេងៗ មួយ
អ្នកគ្រូបានបង្រៀនសិស្សនូវអក្សរ ក ដោយឲ្យសិស្សសរសេរ
ព្រមទាំងអានតាមគ្រប់ៗគ្នា លុះស្អែកឡើង អ្នកគ្រូបានសរសេរ អក្ស ក
យ៉ាងធំ នៅលើក្តាខៀន រួចចាប់ផ្តើមសួរសិស្ស​
អ្នកគ្រូៈ កូនៗដឹងទេ អក្សរដែលអ្នកគ្រូសរសេរនៅលើក្តារខៀន
ជាអក្សរអ្វី?
នៅពេលនោះ សិស្សក្នុងថ្នាក់ទាំងអស់ស្ងាត់មាត់គ្រប់ៗគ្នា អ្នកគ្រូប្រែទឹកមុខ
យ៉ាងមាំ ហើយចង្អុលទៅសិស្សម្នាក់ ឲ្យក្រោកឈរឡើង ហើយគាត់ចង្អុលទៅអក្សរ
លើក្តារខៀន
អ្នកគ្រូៈ ច្រូច តើអក្សរដែលអ្នកគ្រូសរសេលើក្តារខៀនជាអកស្សរអ្វី ?
ច្រូចៈ ធ្វើភ្នែកក្រលេងក្រលង់
អ្នកគ្រូៈ រឹតតែខឹងខ្លាំងឡើងឡើង ព្រោះគាត់យល់ថាអក្សរនេះ
ទើបតែបង្រៀនពីម្សិលមិញ គាត់ក៏សួរទៅសិស្សម្នាក់ទៀតដែលគាត់យល់ថា
ជាសិស្សដែលឆ្លាតជាងគេ នោក្នុងថ្នាក់រៀន
អ្នកគ្រូៈ ប្រុញ​តើអក្សរដែលអ្នកគ្រូសរសេលើក្តារខៀនជាអក្សរអ្វី?
ប្រុញៈ ធ្វើភ្នែកឡេងឡង់ដូចច្រូច​ដែរ
អ្នកគ្រូៈ ឃើញដូចច្នេះ គាត់ក៏ប្រាប់ទៅសិស្សថា កូនៗមិនចាំទេ នេះគឺអក្សរ ក
ដែលអ្នកគ្រូ បានបង្រៀនពីម្សិលមិញណា !​
ប្រុញៈ​ បើកភ្នែកធំៗ ហើយ ឧទានថាៈ​ពុទ្ធោ ក អីធំដល់ម្លឹង ! អញបែកឯងតែមួយ
យប់សោះ ឯងធំដល់ម្លឹង!
អ្នកគ្រូៈ ...!!