សារអេឡិចត្រូនិច
វត្តអង្គរជ័យ


វត្តអង្គរជ័យ ស្ថិតក្នុង ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ចំងាយផ្លូវសរុប ពីភ្នំពេញ គឺ ៣២,៦ គ.ម តាមដងផ្លូវជាតិ លេខ ១ ភ្នំពេញ-ស្វាយរៀង ។ យើងធ្វើដំណើរចេញពីភ្នំពេញ ឬ តាខ្មៅត្រូវឆ្លងស្ពានព្រះមុនីវង្ស ផ្លូវជាតីលេខ ១ ដល់គីឡូម៉ែតលេខ ២៩ ហួសប្រហែល ៥០ ម៉ែត្រ ខាងស្តាំដៃ មានក្លោងទ្វារមួយដាក់ផ្លាកថា “វត្តអង្គរជ័យ” ចូល ជតាមក្លោងទ្វារនេះ គឺផ្លូវលំចំងាយ ១,៦ ម៉ែត្រ ទើបដល់ទីអារាម ។

មុនចូលទៅដល់ទីធ្លាវត្ត អ្នកទេសចរត្រូវឆ្លង​​កាត់ស្ពានឈើមួយដែលមានចំងាយ​ប្រមាណ ១០០ ម៉ែត្រទើបទៅដល់ បិវេណវត្ត។ នៅខាងក្រោមស្ពាន គឺមានស្រះមួយយ៉ាង​ធំសំរាប់ផ្ទុកទឹកនៅរដូវប្រាំង។ នៅក្នុងវត្តនេះមានប្រាសាទ មួយដែលដែលកំពូល​ប្រាសាទមាន៥ និងមានក្បាច់រចនាល្អ ។ ព្រះវិហារ​ដែលទើប​តែសងថ្មីនៅវត្ត​​នេះមានសម្រស់ យ៉ាងស្អាតត្រចះត្រចង់ ។ នៅក្រៅវត្តអង្គរជ័យ​មាន​ប្រភេទរមណីយ​​ដ្ឋានកែច្នែមួយ​នៅលើតួហៅថា ទួលដំបូកខ្មៅ ។​ ទីនេះមាន​លក្ខណៈ​​ជាអាសនៈអ្នក​មានបុណ្យ ឬ​កន្លែងដំណាក់ស្តេច ។ នៅទួល​ដំបូកខ្មៅនេះ​​គេសន្និដ្ឋានថាជា កន្លែងវាំងចាស់ ព្រោះគេជីកឃើញ វត្ថុបុរាណ និងរបស់ប្រើប្រាស់ដូចជា ចាន-ឆ្នាំង មានលក្ខណៈបុរាណ ។ ម្យ៉ាង ទួលដំបូក​ខ្មៅ​បច្ចុប្បន្នត្រូវបានរៀប​ចំ​ដោយ​មានអ្នកនៅថែរក្សា ព្រោះមាន​ជំនឿ​ដែលទាក់ទងទៅនឹងវត្ថុស័ក្តិសិទ្ធ នៅកន្លែងនោះ ។

សព្វថ្ងៃនេះ វត្តអង្គរជ័យមាន​ប្រជាពលរដ្ឋទៅលេង​កម្សាន្តច្រើន ពិសេអ្នកមានជំនឿអរូបិយ៍ គេតែង​តែទៅស្រោច ទឹកនៅទួល​ដំបូកខ្មៅនេះឯង ។ ក្រៅលក្ខណៈអស់ទាំងនោះ វត្តអង្គរជ័យ​នៅមានទេសភាព​ល្អ​ប្រកបទៅដោយម្លប់ ត្រឈឹងត្រឈៃ និងត្រជាក់ចិត្ត​ក្រៃលែង ៕

 

(ដោយ៖ TR)

(យោង៖ ត.ប.ក កែវ ភួង)