សារអេឡិចត្រូនិច
សារ​ពេល​ទូរស័ព្ទ​បិទ​



​មីង លុន ជា​ស្រី​មេ​ម៉ាង​យូរ​មក​ហើយ គាត់​រស់នៅ​តែ​ជាមួយ​កូនស្រី​គាត់ ឈ្មោះ ផល្លា ។ ការរស់នៅ​របស់​អ្នកស្រុក​ស្រែ​ស្ងប់ស្ងាត់ នឹង​ពួក​គាត់​ពិបាក​នឹង​ទទួលយក នូវ​បច្ចេកវិទ្យា​ថ្មី និង ជីវិត​ហឺ​ហា​ណាស់​។​
​មីង​លុន បាន​ទិញ​ទូរស័ព្ទ​មួយ​ទុក​គ្រាន់​ទាក់ទង​ជាមួយ​កូនស្រី​គាត់​។ ថ្ងៃមួយ​នាង​ផល្លា បាន​មក​ធ្វើការ​នៅ​ភ្នំពេញ ពេល​នោះ​ទូរស័ព្ទ​របស់​នាង​បាន​បិទ​។ មីង​លុន បាន​ទូរស័ព្ទ​ទៅប្រាប់​កូនស្រី​គាត់​ឲ្យ​ទិញត្រី​ខ្លះ​ឲ្យ​គាត់​។ ពេល​គាត់​ទូរស័ព្ទ​គាត់​បាន​ឮ​មាន​មនុស្ស​ស្រី​ឆ្លើយ​មក​គាត់​វិញ​ថា​:
​សំឡេង​ក្នុង​ទូរស័ព្ទ : ទូរស័ព្ទ​ដែល​លោក​អ្នក​កំពុង​ហៅ​មិន​ដំណើរការ​ទេ​នៅពេលនេះ សូម​ហៅ​ម្តងទៀត​នៅពេល​ក្រោយ​!
​មីង​លុន : (​ឆ្លើយ​កាត់​ភ្លាម​) អើ​រ​!! មី​នាង​ចាំ​ជួយ​ប្រាប់ ផល្លា កូនស្រី​មីង​ផង​ថា ពេល​វា​មក​វិញ​ទិញ​ត្រី​ឲ្យ​មីង ២-៣ គីឡូ​ផង​!
​ពេល​នាង​ផល្លា ត្រឡប់មកវិញ​គាត់​បាន​សួរ​។​
​មីង​លុន : ឯណា​ត្រី​ម៉ែ​ឲ្យ​ទិញ​?
​ផល្លា : ម៉ែ​ប្រាប់​ខ្ញុំ​ពី​ពេលណា​?
​មីង​លុន : ម៉ែ​ផ្តាំ​តាម​មី​នាង​ដែល​លើក​ទទួល​ទូរស័ព្ទ​ឯង​នោះ​អី​!!!
​ផល្លា​:?????​