សារអេឡិចត្រូនិច
សុំ​ខ្ចី​ឆ្កែ​កាច​


ថ្ងៃនេះ​ប្រលឹម​ស្រា​ងៗ ពូ​សៀង​ចេញ​មក​ឈរ​មុខផ្ទះ គាត់​បាន​សង្កេតឃើញ ឡាន​ហុងដា​ស្រកា​នាគ (​ឡាន​ដឹក​សព​) ពីរ​បើក​យឺតៗ ជាធម្មតា​គាត់​ឃើញ​មាន​តែ​មួយ​ទេ ដែល​ឡាន​មួយ​បើក​ពីមុខ នឹង​ឡាន​មួយ​ទៀត​បើ​កជាប់​ពីក្រោយ​។​

​បន្ទាប់មក​មាន​មនុស្ស​ប្រុស​ស្លៀកពាក់​សម្នាក់​ដើរ​ពី​ក្រោយ​ដោយ​ដឹក​ឆ្កែ​មួយ ហើយ​នៅ​ពីក្រោយ​នឹង​ទៀត ពូ​សៀង​ឃើញ​សុទ្ធ​តែ​មនុស្ស​ប្រុស​ប្រហែល ២០០​នាក់ ដើរ​តែ​មួយ​ជួរ​យ៉ាង​វែង គាត់​ឆ្ងល់​ណាស់​គាត់​បាន​ដើរ​សរសៀរ​ទៅជិត​។​

​បុរស ដឹក​ឆ្កែ​ហើយ​សួរ :
​ពូ​សៀង : តើ​ឡាន​ទីមួយ​ដឹក​សព​អ្នក​ណា​គេ លោក​ប្អូន​?
​បុរស : គឺ​ប្រពន្ធ​របស់​ខ្ញុំ​
​ពូ​សៀង : ខ្ញុំ​សុំ​ចូលរួម​រំលែក​ទុក្ខ​ផង​, តើ​ហេតុ​អី​បាន​គាត់​ស្លាប់​?
​បុរស : គឺ​ឆ្កែ​របស់​ខ្ញុំ​ខាំ នាង​រហូត​ដល់​ស្លាប់​
​ពូ​សៀង : ចុះ​ឡាន​មួយ​ទៀត​ដឹក​សព​របស់​អ្នក​ណា​ដែរ​?
​បុរស : គឺ​ម៉ែក្មេក​របស់ខ្ញុំ គាត់​ក៏​ត្រូវ​ឆ្កែ​របស់​ខ្ញុំ​ខាំ​ដែរ​
​ពូ​សៀង មាន​ចំណាប់អារម្មណ៍​នឹង​ឆ្កែ ហើយ​គាត់​សួរ​បុរស​នោះ​ទៀត​ថា :
​ពូ​សៀង​: តើ​ខ្ញុំ​អាច​ខ្ចី​ឆ្កែ​របស់​ប្អូន ពីរ បី ថ្ងៃ​បាន​ដែរ​ទេ​លោក​ប្អូន​?
​បុរស : មិន​អី​ទេ​បង តែ​បង​ចូល​ឈរ​ក្នុង​ជួរ​នឹង​គេ​សិន​ទៅ​!
​ពូ​សៀង​: អ៎ៗ​ៗ​ៗ​!!!!!!​