សារអេឡិចត្រូនិច
សុខភាព​នៅ​ដដែល​


លោកតា​ពីរ​នាក់ អង្គុយ​សំណេះសំណាល់​គ្នា​ក្នុង​សួនច្បារ​។​
​លោកតា​ទីមួយ : សុខភាព​របស់ខ្ញុំ​កាន់តែ​ធ្លាក់​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។ កាលពី​ក្មេង​ដើរ​រាប់សិប​គីឡូម៉ែត្រ អត់​ទាន់​ហត់ តែ​សព្វថ្ងៃ​ដើរ​ត្រឹម​ពីរ​បី​គីឡូម៉ែត្រ​ហត់​សឹង​ដកដង្ហើម​មិន​ដល់​គ្នា​ទៅ​ហើយ​។​
​លោកតា​ទី​ពីរ : ខ្ញុំ​ខុសពី​លោក​បង​, កាលពី​ក្មេង​សុខភាព​យ៉ាងណា​ដល់​ចាស់​ទៅ​នៅតែ​យ៉ាងនោះ អត់​ប្រែប្រួល​។ ជំនាន់​នៅ​អាយុ​ជាង​២០​ឆ្នាំ ស្បោង​អង្ករ​ត្រឹម​៥០​គីឡូក្រាម ខ្ញុំ​លី​អត់​រួច​ទេ ឥឡូវ​នៅតែ​លី​អត់​រួច​ដដែល​៕​