សារអេឡិចត្រូនិច
សាកល្បង​ហើយ​ឬ​នៅ​


ប្រពន្ធ​បុរស​ប្រមឹក​បាន​ដំណាល​ប្រាប់​មិត្តភក្តិ​ពី​រឿងរ៉ាវ​ស្វាមី​ខ្លួន នា​ល្ងាច​ថ្ងៃមួយ​ឡើង​:
​ប្រពន្ធ​បុរស​ប្រមឹក : ហ៊ឺ​!​កាល​ពី​មួយ​ខែ​មុន ខ្ញុំ​ទៅ​រក​គ្រូពេទ្យ ដើម្បី​ព្យាបាល​រោគ​ប្រមឹក​ប្តី​ខ្ញុំ​។ គ្រូពេទ្យ​បាន​ណែនាំ​ថ្នាំ​ល្អ​ថា​ឱ្យ​ចាក់​ស្រា​លាយ​ជាមួយ​កាហ្វេ​ដាក់​ក្នុង​ពែង​កាហ្វេ​ឲ្យ​ប្តី​ខ្ញុំ​ផឹក រៀងរាល់​ព្រឹក យូរៗ​ទៅ​អាច​ផ្តាច់​ស្រា មក​ផឹក​កាហ្វេ​ជំនួស​វិញ​ហើយ​។​
​មិត្តភក្តិ : អូ​ហ៍​! ឯង​សាក​ហើយ ឬ​នៅ​?
​ប្រពន្ធ​បុរស​ប្រមឹក : ខ្ញុំ​សាក​ហើយ ចាក់​ឲ្យ​គាត់​ផឹក​រៀងរាល់​ព្រឹក​។​
​មិត្តភក្តិ : ហើយ​លទ្ធផល​យ៉ាង​ដូចម្តេច គាត់​ឈប់​ផឹក​ស្រា​ទេ​?
​ប្រពន្ធ​បុរស​ប្រមឹក : អត់​ទេ គាត់​បែរជា​ឈប់​ផឹក​កាហ្វេ​ពេលព្រឹក ហើយ​បែរជា​មក​ផឹកស្រា​ទាំង​ព្រឹក​ទាំង​ល្ងាច​តែម្តង​៕​